ទស្សនាវដ្តីរបស់សហរដ្ឋអាមេរិកមួយឈ្មោះថា The Hill បានផ្សព្វផ្សាយនូវអត្តបទព័ត៌មានមួយកាលពីថ្ងៃទី០១ កក្តដា ម្សិលមិញ ដោយបានបញ្ចេញនូវរបាយការណ៍សន្ទទស្សន៍របស់របស់ខ្លួនដោយបញ្ជាក់ថា បេក្ខជនប្រធានាធិប តីនៃគណបក្សសាធារណរដ្ឋលោក ដូណាល់ត្រាំ មានប្រជាប្រិយភាពប្រហាក់ប្រហែលនឹងបេក្ខជនមកពីគណបក្សប្រជាធិបតី គឺលោកស្រី Hillary Clinton ដែលជាអតីតរដ្ឋមន្ត្រីក្រសួងការបរទេស។
យោងតាមទស្សនាវត្តីនេះបានបញ្ជាក់ថា គេបានចុះស្រង់ និងធ្វើបទសម្ភាសន៍សាកសួរព័ត៌មានជុំវិញប្រជាប្រិយភាពរបស់បេក្ខជនទាំងពីររូបនេះ គឺទៅលើមនុស្ស ៨៥៣ នាក់ដែលគ្រប់អាយុវបោះឆ្នោតនៅតាមបណ្តារដ្ឋមួយចំនួន។ ក្នុងកិច្ចសម្ភា សន៍នោះ គេបានបញ្ចេញទស្សនថាពួកគេនឹងធ្វើដំណើរទៅកាន់ស្ថានីបោះឆ្នោត ប៉ុន្តែអ្វីដែលបានចោទសួរនៅក្នុងពេលនេះ គឺប្រជាប្រិយភាពរបស់បេក្ខជនទាំងពីរម្នាក់នេះ ហាក់មានភាពប្រកៀកប្រកិតគ្នាយ៉ាងខ្លាំង។
តាមទស្សនាវដ្តី The Hill បញ្ជាក់ថា លោក ដូណាល់ត្រាំ បេក្ខជនដែលមានភាពឆេវឆាវមកពីគណបក្សសាធារណរដ្ឋចាញ់លោកស្រី Hillary Clinton បួនភាគរយប៉ុណ្ណោះ គឺស្មើនឹង ៤៥% ទល់នឹង ៤១%។ ទស្សនាវដ្តីនេះបានបញ្ជាក់ទៀតថា គេបានស្រង់មតិ និងសាកសួរទៅលើប្រជាជនមួយចំនួនទៀត ដោយបញ្ជាក់ថា ៧% នឹងបោះឆ្នោតឱ្យបេក្ខជនឯករាជ្យ និង៧%ទៀតមិនទាន់បញ្ជាក់ថា ពួកគេនឹងទៅកាន់ស្ថានីបោះឆ្នោតយ៉ាងណានោះទេ។
កាលពីខែមុន មានការស្រង់មតិមួយដោយបណ្តាញសារព័ត៌មាន BBC បានបញ្ជាក់ថា លោក ដូណាល់ត្រាំ មានប្រជាប្រិយចាញ់លោក Hillary Clinton ១០ភាគរយ ប៉ុន្តែអ្វីតែបានបញ្ជាក់ដោយទស្សនាវដ្តី The Hill នៅពេលនេះ ដែលបានធ្វើឡើងនៅចន្លោះថ្ងៃទី២៧ និង២៨ មិថុនាលើអ្នកមានសិទ្ធិបោះឆ្នោតជិត ៩រយនាក់នេះ បានបញ្ជាក់ថា ប្រជាប្រិយភាពរបស់លោក ដូណាល់ត្រាំ បានដើរជិតដល់ចំណុចកំពូលស្មើលោកស្រី Clinton ហើយ។
តាមការកត់សម្គាល់លោក ដូណាល់ត្រាំ ជាបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ ឬដែលគេហៅថាបេក្ខជនមាន ចិត្តឆេវឆាវ លោកបានទម្លាក់គោលនយោបាយប្រកាន់ខ្សែតឹងមួយចំនួននៅខណនេះ ដែលពីមុនលោកសំដៅលើការរើសអើងជនអត្តប្រវេសន៍ ហើយជាពិសេសលោកបានអះអាងថា ប្រសិន បើលោកបានក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកនោះ លោកនឹងធ្វើរបងការពារប្រទេស គឺរបងព្រំដែនជាមួយប្រទេសម៉ិកសិកកូ។
ប្រទេសម៉ិកសិកកូដែលមានភូមិផងជាប់សហរដ្ឋអាមេរិកត្រូវបានដឹងថា ប្រជាជនប្រទេសនេះបានសម្រុកទៅរស់នៅសហ រដ្ឋអាមេរិកច្រើនជាងគេបំផុត បើប្រៀបធៀបជាមួយប្រទេសដទៃទៀត រាប់ទាំងប្រជាជននៃប្រទេសគុយបាផងដែរ។
សហរដ្ឋអាមេរិកនឹងធ្វើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីលើកទី ៤៥ ជំនួសប្រធានាធិបតីចូលនិវត្តន៍គឺលោក បារ៉ាក់អូបាម៉ា មកពីគណបក្សប្រជាធិបតី គឺនៅថ្ងៃទី៨ វិច្ឆិកា ឆ្នាំ២០១៦ខាងមុននេះ។ រហូតមកទល់ពេលនេះ បេក្ខជនជាផ្លូវការគឺមានតែពីរនាក់តែប៉ុណ្ណោះ មកពីគណបក្សសាធារណរដ្ឋគឺលោក ដូណាល់ត្រាំ ដែលគេហៅថា មហាសេដ្ឋីអចលនទ្រព្យ និងលោក ស្រី Hillary Clinton អតីតរដ្ឋមន្រី្តការបរទេសមកពីគណបក្សប្រជាធិបតីរបស់លោក បារ៉ាក់អូបាម៉ា។ សហរដ្ឋអាមេរិកនឹងមានប្រធានាធិបតីថ្មីនៅខែមករាឆ្នាំ២០១៧។