en     km
en     km

ដូ​ណា​ល់​ត្រាំ​ កើន​ប្រជាប្រិយភាព​ជិត​ទាន់​លោកស្រី​ Hillary​ Clinton​ ហើយ​

Share

​ទស្សនាវដ្តី​របស់​សហរដ្ឋអាមេរិក​មួយ​ឈ្មោះ​ថា​ The​ Hill​ បាន​ផ្សព្វផ្សាយ​នូវ​អត្ត​បទ​ព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ទី​០១​ ក​ក្ត​ដា​ ម្សិលមិញ​ ដោយ​បាន​បញ្ចេញ​នូវ​របាយការណ៍​ស​ន្ទ​ទស្សន៍​របស់​របស់​ខ្លួន​ដោយ​បញ្ជាក់​ថា​ បេក្ខជន​ប្រធានាធិប តី​នៃ​គណបក្ស​សាធារណរដ្ឋ​លោក​ ដូ​ណា​ល់​ត្រាំ​ មាន​ប្រជាប្រិយភាព​ប្រហាក់ប្រហែល​នឹង​បេក្ខជន​មក​ពី​គណបក្ស​ប្រជាធិបតី​ គឺ​លោកស្រី​ Hillary​ Clinton​ ដែល​ជា​អតីតរដ្ឋមន្ត្រី​ក្រសួងការបរទេស​។​

usa-thum
លោក​ ដូ​ណា​ល់​ត្រាំ​ បេក្ខជន​ដែល​មាន​ភាព​ឆេវឆាវ​មក​ពី​គណបក្ស​សាធារណរដ្ឋ

​យោង​តាម​ទស្សនា​វ​ត្តី​នេះ​បាន​បញ្ជាក់​ថា​ គេ​បាន​ចុះ​ស្រង់​ និង​ធ្វើ​បទ​សម្ភាសន៍​សាកសួរ​ព័ត៌មាន​ជុំវិញ​ប្រជាប្រិយភាព​របស់​បេក្ខជន​ទាំង​ពីរ​រូប​នេះ​ គឺ​ទៅ​លើ​មនុស្ស​ ៨៥៣​ នាក់​ដែល​គ្រប់​អាយុ​វ​បោះ​ឆ្នោត​នៅ​តាម​បណ្តា​រដ្ឋ​មួយ​ចំនួន​។​ ក្នុង​កិច្ច​សម្ភា សន៍​នោះ​ គេ​បាន​បញ្ចេញ​ទស្សន​ថា​ពួក​គេ​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ស្ថា​នី​បោះ​ឆ្នោត​ ប៉ុន្តែ​អ្វី​ដែល​បាន​ចោទសួរ​នៅ​ក្នុង​ពេល​នេះ​ គឺ​ប្រជាប្រិយភាព​របស់​បេក្ខជន​ទាំង​ពីរ​ម្នាក់​នេះ​ ហាក់​មាន​ភាព​ប្រកៀក​ប្រកិត​គ្នា​យ៉ាង​ខ្លាំង​។​

​តាម​ទស្សនាវដ្តី​ The​ Hill​ បញ្ជាក់​ថា​ លោក​ ដូ​ណា​ល់​ត្រាំ​ បេក្ខជន​ដែល​មាន​ភាព​ឆេវឆាវ​មក​ពី​គណបក្ស​សាធារណរដ្ឋ​ចាញ់​លោកស្រី​ Hillary​ Clinton​ បួន​ភាគរយ​ប៉ុណ្ណោះ​ គឺ​ស្មើនឹង​ ៤៥%​ ទល់​នឹង​ ៤១%​។​ ទស្សនាវដ្តី​នេះ​បាន​បញ្ជាក់​ទៀត​ថា​ គេ​បាន​ស្រង់​មតិ​ និង​សាកសួរ​ទៅ​លើ​ប្រជាជន​មួយ​ចំនួន​ទៀត​ ដោយ​បញ្ជាក់​ថា​ ៧%​ នឹង​បោះ​ឆ្នោត​ឱ្យ​បេក្ខជន​ឯករាជ្យ​ និង​៧%​ទៀត​មិន​ទាន់​បញ្ជាក់​ថា​ ពួក​គេ​នឹង​ទៅ​កាន់​ស្ថា​នី​បោះ​ឆ្នោត​យ៉ាងណា​នោះ​ទេ​។​

​កាលពី​ខែ​មុន​ មានការ​ស្រង់​មតិ​មួយ​ដោយ​បណ្តាញសារព័ត៌មាន​ BBC​ បាន​បញ្ជាក់​ថា​ លោក​ ដូ​ណា​ល់​ត្រាំ​ មាន​ប្រជាប្រិយ​ចាញ់​លោក​ Hillary​ Clinton​ ១០​ភាគរយ​ ប៉ុន្តែ​អ្វី​តែ​បាន​បញ្ជាក់​ដោយ​ទស្សនាវដ្តី​ The​ Hill​ នៅ​ពេល​នេះ​ ដែល​បាន​ធ្វើ​ឡើង​នៅ​ចន្លោះ​ថ្ងៃ​ទី​២៧​ និង​២៨​ មិថុនា​លើ​អ្នកមាន​សិទ្ធិ​បោះ​ឆ្នោត​ជិត​ ៩​រយ​នាក់​នេះ​ បាន​បញ្ជាក់​ថា​ ប្រជាប្រិយភាព​របស់​លោក​ ដូ​ណា​ល់​ត្រាំ​ បាន​ដើរ​ជិត​ដល់​ចំណុចកំពូល​ស្មើ​លោកស្រី​ Clinton​ ហើយ​។​

​តាម​ការ​កត់សម្គាល់​លោក​ ដូ​ណា​ល់​ត្រាំ​ ជា​បេក្ខជន​ប្រធានាធិបតី​នៃ​គណបក្ស​សាធារណរដ្ឋ​ ឬ​ដែល​គេ​ហៅ​ថា​បេក្ខជន​មាន ចិត្ត​ឆេវឆាវ​ លោក​បាន​ទម្លាក់​គោលនយោបាយ​ប្រកាន់​ខ្សែ​តឹង​មួយ​ចំនួន​នៅ​ខណ​នេះ​ ដែល​ពី​មុន​លោក​សំដៅលើ​ការ​រើសអើង​ជន​អត្ត​ប្រវេសន៍​ ហើយ​ជា​ពិសេស​លោក​បាន​អះអាង​ថា​ ប្រ​សិន​ បើ​លោក​បាន​ក្លាយជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​នោះ​ លោក​នឹង​ធ្វើ​របង​ការពារ​ប្រទេស​ គឺ​របង​ព្រំដែន​ជាមួយ​ប្រទេស​ម៉ិ​កសិក​កូ​។​

​ប្រទេស​ម៉ិ​កសិក​កូ​ដែល​មាន​ភូមិ​ផង​ជាប់​សហរដ្ឋអាមេរិក​ត្រូវ​បានដឹង​ថា​ ប្រជាជន​ប្រទេស​នេះ​បាន​សម្រុក​ទៅ​រស់នៅ​សហ រដ្ឋអាមេរិក​ច្រើន​ជាងគេ​បំផុត​ បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​ដទៃ​ទៀត​ រាប់​ទាំង​ប្រជាជន​នៃ​ប្រទេស​គុយ​បា​ផង​ដែរ​។​

​សហរដ្ឋអាមេរិក​នឹង​ធ្វើការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​លើក​ទី​ ៤៥​ ជំនួសប្រធានាធិបតី​ចូល​និវត្តន៍​គឺ​លោក​ បា​រ៉ា​ក់​អូ​បា​ម៉ា​ មក​ពី​គណបក្ស​ប្រជាធិបតី​ គឺ​នៅ​ថ្ងៃ​ទី​៨​ វិច្ឆិកា​ ឆ្នាំ​២០១៦​ខាង​មុន​នេះ​។​ រហូត​មក​ទល់​ពេល​នេះ​ បេក្ខជន​ជា​ផ្លូវការ​គឺ​មាន​តែ​ពីរ​នាក់តែ​ប៉ុណ្ណោះ​ មក​ពី​គណបក្ស​សាធារណរដ្ឋ​គឺ​លោក​ ដូ​ណា​ល់​ត្រាំ​ ដែល​គេ​ហៅ​ថា​ មហាសេដ្ឋី​អចលនទ្រព្យ​ និង​លោក ស្រី​ Hillary​ Clinton​ អតីត​រដ្ឋ​ម​ន្រី្ត​ការ​បរទេស​មក​ពី​គណបក្ស​ប្រជាធិបតី​របស់​លោក​ បា​រ៉ា​ក់​អូ​បា​ម៉ា​។​ សហរដ្ឋអាមេរិក​នឹង​មាន​ប្រធានាធិបតី​ថ្មី​នៅ​ខែមករា​ឆ្នាំ​២០១៧​។​​

Share

Image
Image
Image