en     km
en     km

រដ្ឋាភិបាល​កម្ពុជា​បដិសេធ​ជំនួយ​ព្រឹទ្ធសភា​អា​មេ​រិ​ក​ បើ​ភ្ជាប់​លក្ខខណ្ឌ​នយោបាយ​

Share

ភ្នំពេញ៖ ​សហរដ្ឋអាមេរិក​គ្រោង​នឹង​ផ្ដល់​ជំនួយ​ជា​ទឹកប្រាក់​សរុប​ជិត​ ៨០​លាន​ដុល្លារ​មក​ប្រទេស​កម្ពុជា​ដើម្បី​ដោះ ស្រាយ​បញ្ហា​សុខាភិបាល​ បញ្ហា​គ្រាប់​មីន​ និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ ព្រមទាំង​ជំនួយ​ទៅ​សាលាក្តី​ខ្មែរក្រហម​ផង​ដែរ​។​ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​វិទ្យុ​វី​អូ​អេ​កាលពី​ម្សិលមិញ​។​ ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​ថា​ អាច​បដិសេធ​ប្រសិនបើ​ជំនួយ​នោះ​ភ្ជាប់​នូវ​លក្ខខណ្ឌ​នយោបាយ​។

hun-sen-thum-02-07-16

​រដ្ឋាភិបាល​កម្ពុជា​នឹង​ទទួល​បាន​ជំនួយ​ទឹកប្រាក់​ជិត​ ៨០​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៧​ នៅ​ពេល​ណា​ដែល​រដ្ឋ​ភិ​បាល​ព្រម​ទទួល យក​នូវ​លក្ខខណ្ឌ​មួយ​ចំនួន​គឺ​ «​រាជរដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​អំពើ​ហិង្សា​ និង​ការ​យាយី​អង្គការ​សង្គម​ស៊ី​វិល​ និង​គណបក្ស ប្រឆាំង​ក្នុង​ប្រទេស​កម្ពុជា​»​។​ នេះ​បើ​យោង​តាម​សេចក្ដីព្រាងច្បាប់​ថវិកា​ សារពើពន្ធ​សម្រាប់​ឆ្នាំ​ ២០១៧​ របស់​ព្រឹទ្ធសភា​អា​មេ​រិ​កាំ​ង​ដែល​បាន​ចេញផ្សាយ​ជា​សាធារណៈ​កាលពី​ចុងខែ​មិថុនា​ ដែល​ចុះ​ផ្សាយ​ដោយ​វិទ្យុ​វី​អូ​អេ​។​

​ជុំវិញ​ជំនួយ​ភ្ជាប់​លក្ខខណ្ឌ​នេះ​ អ្នកនាំពាក្យ​រដ្ឋ​ភិ​បាល​លោក​ សុខ​ ឥ​សាន្ត​ បាន​អះអាង​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​នឹង​មិន​ទទួល យក​ជំនួយ​បរទេស​ណាមួយ​ដោយ​ភ្ជាប់​លក្ខខណ្ឌ​ ដែល​កម្ពុជា​មិន​អាច​ទទួលយក​បាន​ឡើយ​។​ លោក​ សុខ​ ឥ​សាន្ត​៖«​ខ្ញុំ​យល់​ថា​ប្រទេស​កម្ពុជា​ជា​ប្រទេស​ឯករាជ្យ​មាន​អធិបតេយ្យ​ ដូច្នេះ​ហើយ​កម្ពុជា​ អនុវត្ត​នូវ​កម្មវិធី​នយោបាយ​តាម​ការ​គ្រោងទុក​របស់​រាជរដ្ឋាភិបាល​ អ​ញ្ចឹ​ង​វា​មិន​អាច​បរទេស​ណា​មក​ផ្សា​ភ្ជាប់​លក្ខខណ្ឌ​ឲ្យ​កម្ពុជា​ធ្វើ​តាម​ខ្លួន​ ដើម្បី​ភ្ជាប់​ជំនួយ​ទេ​»​។​

​​តាម​វិទ្យុ​វី​អូ​អេ​ដដែល​បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ប្រទេស​កម្ពុជា​ថវិកា​ជិត​ ៨០​លាន​ដុល្លារ​នេះ​ នឹង​ផ្ដោត​ទៅ​លើ​ការ​អភិវឌ្ឍ​ប្រទេស​នៅ​ក្នុង​វិស័យ​មួយ​ចំនួន​ដូច​ជា​ វិស័យ​សុខាភិបាល​ សេដ្ឋកិច្ច​ ប្រឆាំង​ភេរវកម្ម​ ការ​ដោះ​មីន​ និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ ព្រមទាំង​ដំ ណើរការ​កាត់ទោស​អតីត​មេដឹកនាំ​នៃ​របប​ខ្មែរក្រហម​ក្នុង​ប្រទេស​កម្ពុជា​ តែ​សម្រាប់​តែ​ដំណើរការ​ក្នុង​សំណុំរឿង​លេខ​ ០០៣​ តែ​ប៉ុណ្ណោះ​៕

Share

ព័ត៌មានទាក់ទង

Image