ភ្នំពេញ៖ ក្រសួងកិច្ចការនារី និងរៀបចំកិច្ចប្រជុំពិសេសមួយដើម្បីជម្រុញឱ្យមានការឆ្លើយតបពីរដ្ឋាភិបាល ចំពោះអំពើហិង្សាលើស្ដ្រី នៅថ្ងៃទី៤ កក្កដា ឆ្នាំ២០១៦ ខាងមុខននេះ។
តាមសេចក្ដីជូនដំណឹងរបស់ក្រសួងកិច្ចការនារី ដែលបានចេញផ្សាយនៅថ្ងៃទី ២៩ មិថុនា ឆ្នាំ២០១៦ បានឱ្យដឹងថា កិច្ចប្រជុំពិសេសដែលនិងត្រូវរៀបចំនៅឯសណ្ឋាគារសាន់វ៉េ នៅថ្ងៃច័ន្ទទី ៤ កក្កដា គឺ ដើម្បីពិនិត្យតាមដានលើការអនុវត្តផែនការសកម្មភាពជាតិទប់ស្កាត់អំពើហិង្សាលើស្ដ្រី ២០១៤-២០១៨ របស់ក្រសួងស្ថាប័នពាក់ព័ន្ធ។
តាមសេចក្ដីជូនដំណឹងរបស់ក្រសួងកិច្ចការនារីកិច្ចដដែល កិច្ចប្រជុំពិសេសនេះ និងមានការចូលរួមពី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារីលោកស្រី អ៊ឹង កន្ថាផាវី លោក Ludgera Klemp កុងស៊ុលនៃស្ថានទូតអាល្លឺម៉ង់ និងអ្នកស្រី Wenny Kusuma ប្រធានប្រចាំប្រទេសនៃអង្គការ UN Women និងមានអ្នកចូលរួមជាង ៦០ នាក់ មកពីក្រសួងពាក់ព័ន្ធចំនួន ១៤ក្រសួង និងមកពីអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍មួយចំនួនទៀតផងដែរ។
សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំពិសេសនេះ ត្រូវបានរៀបចំឡើងក្នុងក្របខណ្ឌនៃក្រុមការងារបច្ចេកទេសស្ដីពីអំពើហិង្សាទាក់ ទងនឹងយេនឌ័រ ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០១២ ដោយក្រសួងកិច្ចការនារី អង្គការGIZ និងអង្គការUN Women ដោយទទួលបានមូលនិធិពីរដ្ឋាភិបាលនៃប្រទេសអាល្លឺម៉ង់ និងរដ្ឋាភិបាលនៃប្រទេសអូស្ដ្រាលី។ ក្រុមការងារនេះ មានសមាជិកមកពីក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍៕