en     km
en     km

សម្ដេច​ ហ៊ុន​ សែន​ សុំ​តា​ស៊ី​ក្លូ​ម្នាក់​ធ្វើ​ជា​ឱ​ពុក​ធម៌​ បន្ទាប់​ពី​បុរស​អាយុ​៨៩​ឆ្នាំ​រូប​នេះ​ចូល​ជួប​សម្ដេច​(មានវីដេអូ)

Share

ភ្នំពេញ៖ ​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ នៅ​ថ្ងៃ​សុក្រ​នេះ​ បាន​សុំ​លោកតា​ធាក់​ស៊ី​ក្លូ​ម្នាក់​ធ្វើ​ជា​ឱ​ពុក​ធម៌​ បន្ទាប់​ពី​ បុរស​វ័យ​៨៩​ឆ្នាំ​រូប​នេះ​ បាន​ទទូច​ចង់​ជួប​សម្តេច​សុំ​ប្រាក់​ចំនួន​ ១០០០​ដុល្លារ​ ដើម្បី​សង់ផ្ទះ​នៅ​ស្រុក​កំណើត​ សំរាប់​ជីវិត​ចុង​ក្រោយ​។​

hun-sen-thum-01-07-16
លោកតាធាក់ស៊ីក្លូអង្គុយនៅខាងឆ្វេង សម្តេច ហ៊ុន សែន អង្គុយនៅខាងស្តាំ។

​តាម​ហ្វេ​ស​ប៊ុ​ក​របស់​សម្ដេច​ដែល​បាន​ចុះ​ផ្សាយ​  គឺ​បុរស​នេះ​បាន​ចូល​ជួប​សម្ដេច​នៅ​គេហដ្ឋាន​របស់​សម្ដេច​ ដោយ​បាន​សន្ទនា​គា្ន​ជា​ច្រើន​ម៉ោង​។​ នៅ​ពេល​ជួប​សម្តេច​ គេ​ឃើញ​បុរស​នេះ​លើកដៃ​សំពះ​នាយក​រដ្ឋ​ម​ន្រី្ត​ជាប់​ជា​និច្ច​ ហើយ​សម្ដេច​ក៏​សំពះ​វិញ​ដែរ​។​ មិនយូរ​ប៉ុន្មាន​លោកនាយក​រដ្ឋមន្ត្រី​ក៏​បាន​សុំ​តា​ស៊ី​ក្លូ​រូប​នេះ​ ធ្វើ​ជា​ឪពុកធម៌​ ដោយ​សម្ដេច​សន្យា​ច​ញ្ចឹ​ម​អស់​មួយ​ជីវិត​។​

ភ្លាមៗ​នោះ​ សម្ដេច​ផ្ដល់​លំនៅ​ដ្ឋា​ន​មួយ​ខ្នង​ និង​លុយ​៥០​ម៉ឺន​រៀល​ ព្រមទាំង​អង្ករ​ ៥០​គីឡូក្រាម​ក្នុង​មួយ​ខែ​។​

​សូម​ជម្រាប​ថា​ លោកតា​ធាក់​ស៊ី​ក្លូ​នេះ​ មានឈ្មោះ​ ពុធ​ សឿ​ន​ មានស្រុក​កំណើត​នៅ​ខេត្តស្វាយរៀង​ និង​មានកូន​៨​នាក់​។​ សព្វ​ថ្ងៃនេះ​បុរស​រូប​នេះ​ ប្រកប​របប​ធាក់​ស៊ី​ក្លូ​នៅ​ភ្នំពេញ​ ហើយ​ជួល​ស៊ី​ក្លូ​គេ​ ៤​ពាន់​រៀល​ក្នុង​មួយ​ថ្ងៃ​។​

​បើ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​មានឈ្មោះ​ថា​មរតក​កម្ពុជា​ ដែល​បាន​យក​រូប​បុរស​នេះ​មក​បង្ហោះ​ដើម្បី​សុំ​ជួប​សម្ដេច​  គឺ​បុរស​វ័យ​ ៨៩​ឆ្នាំ​រូប​នេះ​ មិន​មានផ្ទះ​ស្នាក់​នៅ​នោះ​ទេ​ គឺ​លោកតា​បាន​សម្រាក​តាម​សំ​យ៉ាប់​ផ្ទះ​គេ​នៅ​ពេល​យប់​។​

​តទៅ​នេះ​សូម​ស្ដាប់​កិច្ច​សំណេះសំណាល​របស់​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ ជាមួយ​និង​លោកតា​ស៊ី​ក្លូ​ដូច​តទៅ​៖

Share

ព័ត៌មានទាក់ទង

Image