ប្រធានាធិបតីថ្មីនៃប្រទេសហ្វីលីពិន ដែលបានស្បថចូលកាន់តំណែងកាលពីថ្ងៃទី៣០ មិថុនា បានបង្ហាញក្ដីសង្ឃឹម ថា ប្រទេសចិននឹងមិនប្រឆាំងដាច់ខាតចំពោះសេចក្ដីសម្រេចរបស់តុលាការមជ្ឈឹត្តការអន្តរជាតិទេ ស្ដីពីជម្លោះសមុទ្រចិនខាងត្បូង។
ប្រធានាធិបតី Rodrigo បានបង្ហាញក្ដីសង្ឃឹមថា ប្រទេសមានជំលោះក្នុងដែនទឹកសមុទ្រខាងត្បូង ក៏នឹងទទួលស្គាល់សាលដី កានេះដែរ។ លោកប្រកាសថា លោកមិនចង់ធ្វើសង្គ្រាមជាមួយប្រទេសណាមួយទេ។
ប្រទេសហ្វីលីពីនបានដាក់ពាក្យបណ្តឹងប្រឆាំងចិន ទៅតុលាការមជ្ឈឹត្តការអន្តរជាតិក្រុងឡាអេ កាលពីឆ្នាំ២០១២ ប៉ុន្តែក្រុងប៉េកាំងប្រកាសមិនចូលខ្លួន បើទោះជាមានការកោះហៅពីតុលាការអន្តរជាតិនេះក៏ដោយ។ ប្រទេសមានជំលោះជាមួយចិន ករណីដែនទឹកសមុទ្រចិនខាងត្បូង គឺមានហ្វីលីពិន វៀតណាម ម៉ាឡេស៊ី និង ព្រុយណេ៕