តុលាការខេត្តកោះកុង នៅព្រឹកថ្ងៃសុក្រទី ១កក្កដានេះ បានសម្រេច ព្យួរទោស សកម្មជន បរិស្ថាន តំបន់អារ៉ែងខេត្ត៣នាក់ ដោយតម្រូវឱ្យបង់ប្រាក់ជាង១០០លានរៀល ដែលសេចក្ដីសម្រេចធ្វើឡើង បន្ទាប់ពីពួកគេបានជាប់ឃុំ រយៈពេល១០ខែ១៥ថ្ងៃមកហើយ ។
សកម្មជន ៣នាក់នេះ គឺយុវជន សាន់ ម៉ាឡា លោក ទ្រី សុវីគា និងលោក ស៊ីម សំណាង ។ យុវជនទាំង៣នាក់នេះ មកពីអង្គការចលនាមាតាធម្មជាតិ ដឹកនាំដោយលោកអាឡិច ដែល កំពុងរស់នៅនិរទេសខ្លួន ។
ពួកគាត់ ត្រូវបានតុលាការខេត្តកោះកុង ឃុំខ្លួនដោយចោទពីបទគំរាមកំហែង ថានឹងធ្វើឲ្យខូចខាតដែលភ្ជាប់នូវបញ្ជាអ្វីមួយ បន្ទាប់ពីក្រុមហ៊ុន បូមខ្សាច់ មួយនៅតំបន់នោះបានប្ដឹង ។
លោក ស៊ន ចាន់ដារ៉ា សកម្មជននៃអង្គការចលនាមាតាធម្មជាតិ មានប្រសាសន៍ជាមួយវទ្យុស្ត្រីFM102 ថាតុលាការបានសម្រេចព្យួរទោស អ្នកទាំង៣ ដូចៗគ្នា គឺ១ឆ្នាំ៦ខែ ហើយបង់ប្រាក់ទៅដើម្បីគឺក្រុមហ៊ុន បូមខ្សាច់ចំនួន ១០២លានរៀល ។ ប៉ុន្តែលោក នឹងមិនបង់ប្រាក់តាមការ បង្គាប់របស់តុលាការនោះទេ ៕