ស្ត្រីម្នាក់ឈ្មោះ Nguyen Thi Huong អាយុ៧៣ឆ្នាំ ដើមកំណើតវៀតណាម ចូលសញ្ជាតិអូស្ត្រាលី ត្រូវបានតុលាការ ក្រុងហូជីមិញ ផ្ដន្ទាទោស ដោយទោសប្រហារជីវិត ករណីរត់ពន្ធគ្រឿងញៀន ហេរ៉ូអ៊ីន ១,៦គីឡូក្រាម ។
តាម ទីភ្នាក់ងារសារព័ត៌មាន AFP ស្ត្រីនេះត្រូវបានចាប់ខ្លួន តាំងពីខែធ្នូឆ្នាំ២០១៤ នៅពេល ស្ត្រីរូបនេះឡើងយន្តហោះ ទៅកាន់ប្រទេសអូស្ត្រាលី ។
រយៈពេល១០ឆ្នាំចុងក្រោយនេះ តុលាការប្រទេស វៀតណាម បានផ្តន្ទាទោស ជនល្មើស ចំនួន ៨៩នាក់ ករណីរត់ពន្ធគ្រឿងញៀន ក្នុងនោះ៣០នាក់ មានទោសដោយប្រហារជីវិត ។
ប្រទេសនៅអាស៊ីអាគ្នេយ៌ ដែលនៅតែមានច្បាប់ផ្តន្ទាទោស ប្រហារជីវិតអ្នករត់ពន្ធគ្រឿងញៀន មានប្រទេសវៀតណាម ឥណ្ឌូនេស៊ី និង សិង្ហបុរី ៕
Post Views: 204