en     km
en     km

សភា​កូរ៉េ​ខាងជើង​ផ្តល់​ពាន់រង្វាន់​មេ​ដឹក​ផ្ដាច់​ការ​ គី​ម​ ជុង​អ៊ុ​ន​

Share

​ក្រុង​សេ​អ៊ូ​ល​៖​ សភា​ប្រទេស​កូរ៉េ​ខាងជើង​ កាលពី​ថ្ងៃ​ពុធ​ទី​ ២៩​ មិថុនា​ បាន​ផ្តល់​ពាន់រង្វាន់​ថ្មី​មួយទៀត​ឱ្យ​លោក​ប្រធាន​ គី​ម​ ជុង​អ៊ុ​ន​ បន្ថែម​ពីលើ​ពាន់រង្វាន់​មេដឹកនាំ​វ័យក្មេង​បំផុត​ដែល​លោក​ធ្លាប់​ទទួល​បាន​រួច​ហើយ​នោះ​។​

kim-chung-Uon-thum
លោក គី​ម​ ជុង​អ៊ុ​ន​ មេដឹកនាំរបស់កូរ៉េខាងជើង ដែលឡើងកាន់តំណែងតពូជ។

​ទូរទស្សន៍​រដ្ឋ​របស់​កូរ៉េ​ខាងជើង​បាន​ផ្សាយ​ថា​ លោក​គី​ម​ ត្រូវ​បាន​ធ្វើ​ជា​ប្រធាន​នៃ​គណៈ​ក​ម្មា​ធិ​កិច្ចការរដ្ឋ​ដែល​ជា​ស្ថាប័ន​មួយ​ទើបត្រូវ​បាន​បង្កើត​ឡើង​។​

​លោក​គី​ម​ត្រូវ​បាន​គេ​ផ្តល់​ងារ​ថា​ ជា​«​ កម្មាភិបាល​ជាទី​គោរព​ គី​ម​ ជុង​អ៊ុ​ន​»​។​ ជាង​នេះ​ទៀត​លោក​គី​ម​ ក៏​ជា​ប្រធាន​បក្ស​ពលករ​ ,​ជា​ប្រធាន​គណៈកម្មការ​ការពារ​ជាតិ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​ និង​ជា​មេបញ្ជាការ​កំពូល​នៃ​កងទ័ព​ប្រជា ជន​កូរ៉េ​ថែម​ទៀត​ផង​។​

ក្នុង​វ័យ​ 30​ ឆ្នាំ​ លោក​គី​ម​ ដែល​បាន​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​សភា​កាលពី​ថ្ងៃ​ពុធ​លោក​ បាន​ទទួល​ឋានៈ​មួយទៀត​ជា​សេនា ប្រមុខ​យោធា​កូរ៉េ​ខាងជើង​ ហើយ​ជាង​នេះ​ទៀត​នោះ​ លោក​ក៏​ត្រូវ​បាន​ផ្តល់​សិទ្ធិ​ដើម្បី​ត្រួតពិនិត្យ​កិច្ចការ​ឃោសនា​ និង​សភា​ទាំងមូល​ផង​ដែរ​។​

ជា​ធម្មតា​សភា​កូរ៉េ​ខាងជើង​ជួប​ប្រជុំ​ម្តង​ ឬ​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ​ ដើម្បី​អនុម័ត​ថវិកា​ ឬ​គោលនយោបាយ​ដែល​បាន​កំណត់​ឡើង​ដោយ​គណបក្ស​ពលករ​ដែល​កំពុង​កាន់​អំណាច​របស់​ប្រទេស​នេះ​។​

កាលពី​ថ្ងៃ​ទី​ 22​ ខែមិថុនា​ កូរ៉េ​ខាងជើង​បាន​បាញ់​មី​ស៊ី​ល​ Musudan​ ចំនួន​ពីរ​គ្រាប់​ក្នុង​វង់​ប្រតិបត្តិការ​មធ្យម​ដោយ​ទាញ​ឱ្យ​មានការ​ថ្កោលទោស​យ៉ាង​ខ្លាំង​ ពី​សំណាក់​កូរ៉េ​ខាងត្បូង​ ជប៉ុន​ និង​សហរដ្ឋអាមេរិក​ ហើយ​ការ​សាកល្បង​នេះ​បាន​រំលោភ​លើ​ការ​ដាក់​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​ហាម​ប្រទេស​ឯការ​មួយ​នេះ​ សាកល្បង​អាវុធ​ប្រល័យ​លោក​៕​

ព្រ​ភព​៖​ CNA

Share

Image
Image
Image