en     km
en     km

ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​មក​ពី​ខេត្ដព្រះវិហារ​ នឹង​ដាក់​ញត្តិ​ទៅ​ក្រសួង​ដែនដី​នៅ​រសៀល​ថ្ងៃ​ ព្រ​ហ​ស្ប​ត្តិ៍​ នេះ​

Share

ភ្នំពេញ​៖​ ប្រជាពលរដ្ឋ​ប្រមាណ​ជិត​ ២០០​នាក់​ បាន​ធ្វើ​ដំណើរ​ពី​ខេត្ដព្រះវិហារ​ មក​រាជធានី​ភ្នំពេញ​ ដើម្បី​ដាក់​ញត្ដិ​ទៅ​ក្រសួង​រៀប​ដែនដី​ នគរ​រូប​នី​យ​កម្ម​ និង​ សំណង់​ នៅ​វេលា​ម៉ោង​ ២​ រសៀល​ថ្ងៃ​ ព្រហស្បត្ដិ៍​ ទី​ ៣០​ ខែ​ មិថុនា​ នេះ​ ។​

people-land
​រូបតំណាង៖ ប្រជាពលរដ្ឋ​ដែលធ្វើការតវ៉ានាពេលកន្លងមក។ ប្រភពពី៖ Facebook

បើ​តាម​ការ​ឲ្យ​ដឹង​ពី​តំណាង​អ្នក​ភូមិ​ម្នាក់​គឺ​លោក​ ផា​ន់​ ធឿ​ន​ បាន​ឲ្យ​វិទ្យុ​ស្ដ្រី​FM​ 102​ ឲ្យ​ដឹង​ថា​ ការ​ឡើង​មក​រាជធានី​ភ្នំពេញ​នេះ​ ដោយសារ​តែ​រូប​លោក​ផ្ទាល់​ក៏​ដូច​ជា​ ប្រជាពលរដ្ឋ​ទាំងអស់​ដែល​រស់នៅ​ក្នុង​ ភូមិ​ ស្វាយ​ជ្រុំ​ អតីត​ ភូម​ឬ​ស្សី​ បច្ចុប្បន្ន​រស់នៅ​លំបាក​ ដោយសារ​តែ​អាជ្ញាធរ​ខេត្ដព្រះវិហារ​ បាន​ធ្វើទុក្ខបុកម្នេញ​បំណង​បណ្ដេញ​អ្នក​ភូមិ​ចេញពី​លំនៅ​ដ្ឋា​ន​ដើម្បី​យក​ដី​ ។​

​លោក​បញ្ជាក់​ទៀត​ថា​ ទំនាស់​ដីធ្លី​រវាង​អ្នក​ភូមិ​ជាមួយ​អាជ្ញាធរ​កើត​មាន​ប្រមាណ​ជាង​ ៥​ឆ្នាំ​មក​ហើយ​ ពោល​គឺ​ តាំងពី​ដើមឆ្នាំ​២០១២​មក​ម្លេះ​ ។​ លោក​ថា​ ៖​ «​ដំបូង​ឡើយ​អភិបាលខេត្ដ​លោក​ អ៊ុំ​ ម៉ា​រ៉ា​ បាន​ប្រាប់​ទៅ​ក្រុម​អ្នក​ភូមិ​ថា​ អាជ្ញាធរ​ត្រូវការ​យក​ដី​ភូមិ​ ស្វា​ជ្រុំ​ ឃុំ​ ក​ន្ទូ​ត​ ស្រុក​ ជាំ​ក្សាន្ដ​ ខេត្ដព្រះវិហារ​ នោះ​ទៅ​រៀបចំ​ធ្វើ​ជា​ចំណត​ឡានក្រុង​ និង​សាងសង់​ទីស្នាក់ការ​អ​ជ្ញា​ធរ​ជាតិ​ ប៉ុន្ដែ​ក្រុម​អ្នក​ភូមិ​មិន​ព្រម​ ហើយ​ក៏​បង្ក​ជា​ទំនាស់​ ដោយ​អាជ្ញាធរ​គំរាម​គំ​ហែង​ពលរដ្ឋ​រហូត​ដល់​ពេល​នេះ​»​ ។​

​បើ​តាម​ការ​បញ្ជាក់​ពី​លោក​ ផា​ន់​ ធឿ​ន​ អ្នក​ភូមិ​នៅ​ខេត្ដព្រះវិហារ​ បាន​ឡើង​មក​ដាក់​ញត្ដិ​នៅ​រាជធានី​ភ្នំពេញ​ ជុំវិញ​ទំនាស់​ដីធ្លី​នេះ​ ១៣​លើក​មក​ហើយ​ ហើយ​ក៏​មាន​លិខិត​អន្ដរាគមន៍​ពី​នាយខុទ្ទកាល័យ​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ រដ្ឋសភា​ជាតិ​ ក្រសួងមហាផ្ទៃ​ផង​ដែរ​ ដែល​តម្រូវ​ឲ្យ​អាជ្ញាធរ​ខេត្ដ​នេះ​ បញ្ឈប់​សកម្មភាព​រុះរើ​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញពី​លំនៅ​ដ្ឋា​ន​ ប៉ុន្ដែ​អាជ្ញាធរ​មិន​បាន​ធ្វើ​តាម​នោះ​ទេ​ ៕

Share

Image
Image
Image