en     km
en     km

អាមេរិក កូរ៉េខាងត្បូង និង ជប៉ុនចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នាដោយបាញ់កាំជ្រួចរំលងទ្វីប

Share

ប្រទេសកកូរ៉េងខាងត្បូង ជប៉ុន និងអាមេរិក នៅថ្ងៃនេះចាប់ផ្ដើមបើកសមយុទ្ធរួមគ្នាមួយដោយបាញ់កាំជ្រូច ហើយ សមយុទ្ធនេះ គឺធ្វើឡើងនៅក្នុងដែនសមុទ្រនៃកោះហាវ៉ៃសហរដ្ឋអាមេរិក។

koran-North-thum29

ចលនានេះបានធ្វើឡើងភ្លាមៗ បន្ទាប់ពីកូរ៉េខាងជើងបានបាញ់សាកល្បងជាថ្មីម្ដងទៀត កាលពីពេលថ្មីៗនេះ នូវការបាញ់កាំ ជ្រួចនៅក្នុងវង់ប្រតិបត្ដិការមធ្យម ក្នុងការសាកល្បងកម្លាំងកាំជ្រូចរបស់ទីក្រុងព្យុងយ៉ាងទោះជាមិនបានសម្រេចក៏ដោយ។

យ៉ាងហោចណាស់រដ្ឋកុមុន្នីសមួយនេះ បានធ្វើការបាញ់សាកល្បងបាញ់កាំជ្រូចបានចំនួន ៦គ្រាប់មកហើយ ។

កូរ៉េខាងជើងដែលបានបាញ់សាកល្បងក្បាលកាំជ្រូចនុយក្លែអ៊ែរ ៤ លើកមកហើយនោះ កាលពីថ្មីៗនេះបាននិយាយថា សកម្មភាពនៃការធ្វើសមយុទ្ធរបស់កូរ៉េខាងត្បូង អាមេរិកនិង ជប៉ុន រួមគ្នាគឺជាផ្នែកមួយនៃបំណងចង់ប្រទុសសារាយ ផ្នែក យោធាជាមួយទីក្រុងព្យុងយ៉ាង  ។

ប្រព័ន្ធផ្សព្វផ្សាយរបស់ទីក្រុងព្យុងយ៉ាងបាននិយាយថា កងកម្លាំងសត្រូវរបស់កូរ៉េខាងជើងបានធ្វើសមយុទ្ធនេះ គឺជាការគំរាម គំហែងដ៏ធ្ងន់ធ្ងរមកលើសន្ដិសុខរបស់ខ្លួន ។

ទីក្រុងព្យុងយ៉ាងថា កត្ដានេះទៀតសោតគឺជាកម្លាំងចលករដែលជំរុញឲ្យកូរ៉េខាងជើងមានការប្ដេជ្ញាចិត្ដកាន់តែខ្ពស់ដើម្បីធ្វើ ការសាកល្បងបាញ់កាំជ្រូចរំលងទ្វីប និងបំពាក់អាវុធនុយក្លេអ៊ែរជាថ្មីម្ដងទៀតក្នុងពេលខាងមុខ។

តែយ៉ាងនេះក្ដីមន្រ្ដីយោធាសហរដ្ឋអាមេរិកបាននិយាយថា សមយុទ្ធរួមគ្នារវាងកូរ៉េខាងត្បូង ជប៉ុន និងអាមេរិកត្រូវបានគេ ហៅថា នាគនៅតំបន់អាស៊ីប៉ាស៊ីហ្វិក វាគឺជាការបង្កើនទំនាក់ទំនងដ៏ខ្លាំងមួយនៃប្រទេសទាំងបីនេះ៕

ប្រភព:BBC

Share

ព័ត៌មានទាក់ទង

Image