en     km
en     km

​នាយក​រដ្ឋមន្ត្រី​ហៅ​លោក​ កឹ​ម​ សុខា​ ថា​«​អា​គុក​»​ គុក​នៅ​រង់ចាំ​អ្នកឯង​ជា​និច្ច​🔊

Share

ភ្នំពេញ៖ ​បន្ទាប់​ពី​លោក​ កឹ​ម​ សុខា​  បាន​ផ្តល់​បទ​សម្ភាសន៍​ឱ្យ​សារព័ត៌មាន​ Reuters​ កាលពី​ថ្ងៃ​ទី​២៥​ ខែមិថុនា​ ថា​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ចាញ់​នា​ពេល​បោះ​ឆ្នោត​ឆ្នាំ​២០១៨​ គឺ​នៅ​ព្រឹក​ថ្ងៃ​ទី​ ២៩​ មិថុនា​នេះ​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ហៅ​លោក​កឹ​ម​សុខា​ថា​«​អា​គុក​»​។​
​សម្ដេច​ថា​ គុក​នឹង​មក​ជួប​អ្នកឯង​ បើ​អ្នក​មិន​ទៅ​រក​គុក​។​ សារ​ព្រមាន​របស់​សម្ដេច​ ហ៊ុន​ សែន​ មិន​មាន​អ្វី​ប្លែក​ទេ​តែ​បង្ហាញ​ថា​ ជន​ណា​ក៏​ដោយ​គឺ​ត្រូវ​តែ​ខ្លបខ្លាច​លោក​។​ តែ​លោក​ សុ​ន​ ឆ័​យ​ ថាបើ​ភ្លើង​ឆេះ​មិន​ត្រូវ​យក​សាំង​ចាក់​ថែម​ទេ​។​ តែ​បែប​នេះ​ក្ដី​ប្រធាន​អង្គការ​មួយ​ថា​ មេដឹកនាំ​គួរ​ប្រើ​ភាសា​ពិ​រោះ​បន្តិច​។

 

hun-sen-thum-29

សម្តេច​ ហ៊ុន​ សែន​៖«​លោក​ឯង​ ជាប់គុក​គ្មាន​ថ្ងៃ​ចេញ​រួច​ទេ​ ប្រាប់​ឱ្យ​ហើយ​ «​អា​គុក​»​ កុំ​ព្រហើន​ហ្នាស់​។​ និយាយ​ឱ្យ​ច្បាស់​ ហើយ​សូម​ឱ្យ​លោក​អស់ទូត​នានា​ ប្រាប់​ឱ្យ​ហើយ​ណាស់​ រឿង​បុគ្គល​ជាមួយនឹង​ច្បាប់​អត់​មាន​មក​ញ៉េ​ញ៉ុ​ម​ទេ​ ខ្ញុំ​អត់​មាន​ធ្វើ​បក្សនយោបាយ​ ហើយ​រឿង​នេះ​កំពុង​តែ​ដំណើ​ការ​តុលាការ​នៅ​ពេល​ក្រោយ​បើសិនជា​តុលាការ​បញ្ជា​ គឺ​ប្រហែលជា​កម្លាំង​ប៉ុន្មាន​ក៏​ទប់​វា​មិន​ជាប់​ដែរ​បើ​គេ​ចង់​ចាប់​នោះ​ លោក​ឯង​ស៊ី​បាយ​នឹង​ចានស្រាក់​គេ​មើលឃើញ​តើ​ នែ​កុំ​អាល​ព្រហើន​ គេ​មិន​ទាន់​ដល់​ម៉ោង​ដែល​គេ​ធ្វើ​ទេ​ តែ​គេ​ដល់​ម៉ោង​ធ្វើ​គេ​ធ្វើ​ហើយ​កុំ​ឆ្ងល់​ពេក​ទប់​អត់​ជាប់​ទេ​ កុំ​ព្រហើន​ អាហ្នឹង​និយាយ​ឱ្យ​ច្បាស់​ខ្លួនឯង​កំពុង​ខ្លួន​ង​កំពុង​ឃុំខ្លួន​សោះ​ហ្នឹង​។​ ឃុំ​ខ្លួនឯង​គុក​ខ្លួន​ហើយ​ ហើយ​លោក​មិន​ទៅ​រក​គុក​ ក៏​គុក​មក​រក​លោក​ដែរ​អាហ្នឹង​ខ្ញុំ​ប្រាប់​ឱ្យ​ហើយ​ទៅ​»​។​

​សម្ដេច​នាយក​រដ្ឋ​មាន​ប្រសាសន៍​ដោយ​ទឹកមុខ​ខឹងសម្បារ​នេះ​ គឺ​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​រំលឹក​ខួប​លើក​ទី​ ៦៥​ឆ្នាំ​ ថ្ងៃ​បង្កើត​ស្ថាប័ន​គយ​ និ​រដ្ឋាករ​កម្ពុជា​ នៅ​អគ្គនាយកដ្ឋាន​គយ​នៅ​ថ្ងៃនេះ​។​

ក្នុង​ពិធី​នេះ​សម្តេច​មាន​ប្រសាសន៍​ថា​ បើ​ទោះបីជា​លោក​ កឹ​ម​ សុខា​ មិន​ចេញពី​ទី​ស្នាក់​ក៏​ដោយ​ ក៏​គង់តែ​មាន​ថ្ងៃ​គេ​យក​ចេញ​បាន​ដែរ​ ព្រោះ​គុក​នៅ​រង់ចាំ​ជា​និច្ច​។​ សម្ដេច​ថា​ បើ​គេ​ចង់​ចាប់ខ្លួន​ពី​ទីស្នាក់ការ​គណបក្ស​ពេល​ណា​ក៏​បាន​ដែរ​ តែ​គ្រាន់តែ​មិន​ទាន់​ដល់​ពេល​ប៉ុណ្ណោះ​។​ សម្តេច​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ព្រមាន​ផង​ដែរ​ថា​ កុំ​អាង​បាតុកម្ម​គឺ​ប្រយ័ត្ន​ផ្ទុះ​ហិង្សា​។​ សម្ដេច​ ហ៊ុន​ សែន​៖«​និយាយ​គ្នា​ឱ្យ​ហើយ​ កុំ​គម្រាម​ធ្វើ​បាតុកម្ម​ បន្លា​ជួស​បន្លា​នឹង​អាច​កើត​ ហើយ​គេ​ធ្វើ​តែ​មួយ​ប្រឹប​វា​ជា​ស្រកី​ហើយ​»។​

​យ៉ាងណាមិញ​ សម្តេច​បាន​បដិសេធ​ថា​ សម្តេច​មិន​មាន​សិទ្ធិ​លើ​ស្ថាប័ន​តុលាការ​នោះ​ទេ​ ព្រោះ​កម្ពុជា​ជា​រដ្ឋ​អធិបតេយ្យ​ ដែល​សម្ដេច​មិន​លូកលាន់​ក្នុង​កិច្ចការ​តុលាការ​ឡើយ​។​

​ឆ្លើយ​តប​នឹង​ប្រតិកម្ម​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​លោក​ សុ​ន​ ឆ័​យ​ អភិបាល​នៃ​ក្រុម​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​ មិន​មាន​អ្វី​ចម្លែក​ទេ​ ព្រោះ​ជា​ទម្លាប់​នៅ​ពេល​មានការ​អន់ចិត្ត​ណាមួយ​សម្តេច​ ហ៊ុន​ សែន​ តែងតែ​បញ្ចេញ​ប្រតិកម្ម​។​

Sun-Chay--Profile
​លោក​ សុ​ន​ ឆ័​យ.​

បែប​នេះ​ក្តី​លោក​ថា​ បើ​ទោះបីជា​សម្តេច​នាយក​រដ្ឋមន្ត្រី​បញ្ចេញ​សារ​ព្រមាន​នេះ​ក៏​ដោយ​ ប៉ុន្តែ​អ្វី​ដែល​គណបក្ស​ទាំង​ពីរ​ត្រូវធ្វើ​នៅ​ខណៈ​នេះ​  គឺ​ការ​ស្រុះស្រួល​គ្នា​និង​ធ្វើការ​បំរើ​ប្រជាពលរដ្ឋ​ជាមួយ​គ្នា​។​

ទាក់ទិន​នឹង​ការ​ប្រើ​ពាក្យ​សម្តី​របស់​សម្តេច​ ហ៊ុន​ សែន​ ហៅ​ទៅ​លើ​លោក​កឹ​ម​ សុខា​ ថា​ «​អា​គុក​»​បែប​នេះ​ លោក​ យ៉ង់​ គឹ​ម​អេ​ង​ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព​ យល់​ថា​ថ្នាក់ដឹកនាំ​ទាំងអស់​គួរតែ​មានការ​ជជែក​គ្នា​ និង​ប្រើ ប្រាស់​ភាសា​ឱ្យ​បាន​សមរម្យ​ដើម្បី​ជា​គម្រូ​ដល់​ប្រពល​រដ្ឋ​ ហើយ​ ឱ្យ​ប្រជាពលរដ្ឋ​អាច​ទទួលយក​បាន​ និង​មិន​មានការ​ភ័យ​ខ្លាច​។​

លោក​បន្ត​ថា​ នៅ​ពេល​ថ្នាក់ដឹកនាំ​ប្រទេស​ប្រើប្រាស់​ភាសា​អសុរោះ​ វា​ក៏​បណ្តាល​ឱ្យ​ជះ​ឥទ្ធិពល​ដល់​យុវជន​ដែល​ជា​ទំពាំង​ស្នង​ឫស្សី​ផង​ដែរ​។​ លោក​ យ៉ង់​ គឹ​ម​អេ​ង​៖«​ក្មេងៗ​វា​ប្រើប្រាស់​តាម​ វា​ជា​ការ​ព្រួយបារម្ភ​មួយ​ដែរ​។​ ជះ​ឥទ្ធិពល​ខ្លាំង​ដែរ​ អាច​នឹង​ធ្វើ​ឱ្យ​មានការ​ប្រើប្រាស់​ ព្រោះ​យុវជន​គាត់​អាច​ប្រើប្រាស់​ភាសា​ដែល​មិន​សមរម្យ​ ដែល​យើង​ថា​អាច​ ព្រោះ​យុវជន​ថ្ងៃក្រោយ​ទៅ​គាត់​ប្រើប្រាស់​ពាក្យ​សម្តី​តាមតែ​ចិត្ត​គាត់​នឹកឃើញ​ទៅ​អាច​នឹង​ធ្វើ​ឱ្យ​សង្គម​ហ្នឹង​ បាត់បង់​នូវ​វប្បធម៌​ប្រពៃណី​ ឬ​បាត់បង់​នូវ​ការ​គោរព​ ឬ​សីលធម៌​សង្គម​»​។​

​តែ​នៅ​ពេល​ជាមួយ​គ្នា​នេះ​ គឺ​ក្រៅពី​ព្រមាន​ទៅ​លើ​លោក​ កឹ​ម​ សុខា​ សម្តេច​នាយ​ល​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ក៏​បាន​សុំ​ឱ្យ​ស្ថាន​នានា​ប្រចាំ​នៅ​កម្ពុជា​ ជា​ពិសេស​ស្ថានទូត​អ៊ឺ​រ៉ុ​ប​ ត្រូវ​កែទម្រង់​នូវ​ពីរ​ចំណុច​ គឺ​ប្រភព​ទទួល​ព័ត៌មាន​ និង​ការ​ស្គាល់​អង្គហេតុ​ និង​អង្គ ច្បាប់​ជា​មុន​ មុន​ចាប់អារម្មណ៍​រឿង​អ្វីមួយ​ដែល​សម្ដេច​ថា​ កុំ​ធ្វើ​សេក​ចេះ​ស្រែក​តាម​គេ​ប្រាប់​។​

​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​មួយ​ គឺ​Human​ Rights​ Watch​ ដែល​តែងតែ​ធ្វើ​របាយការណ៍​រិះគន់​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជា ជន​កម្ពុជា​   បាន​ហៅ​សម្ដេច​នាយក​រដ្ឋមន្ត្រី​ថា​ជា​បុរស​ខ្លាំង​នៅ​កម្ពុជា​។​ អង្គការ​នេះ​ ចាត់​ទុក​កម្ពុជា​ជា​រដ្ឋ​អត្តា​ធិ​ប​តេ​យ្យ​។​ តែ​បែប​នេះ​ក្ដី​ មន្ត្រី​បក្ស​កាន់​អំណាច​ចោទ​អង្គការ​នេះ​ថា​ ជា​ក្រុមប្រឆាំង​ មាន​និន្នាការ​និយម​ទៅ​បក្ស​ប្រឆាំង​នៅ​កម្ពុជា​ ៕

Share

Image
Image
Image