loader

នាយក​រដ្ឋមន្ដ្រី​ព្រមាន​លោក​ កឹ​ម​ សុខា​ ថា​ គុក​កំពុង​រង់ចាំ​អ្នកឯង​ហើយ 🔊

ភ្នំពេញ៖ ​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ នៅ​ថ្ងៃនេះ​ បាន​ព្រមាន​ដោយ​មិន​ចំ​ឈ្មោះ​តែ​ទំនង​ទៅ​លើ​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ថា​ បើ​អ្នកឯង​មិន​ដើរ​ចូល​គុក​ ក៏​គុក​មក​ជួប​អ្នកឯង​ដែរ​។​ ​ការ​ព្រមាន​របស់​នាយក​រដ្ឋមន្ដ្រី​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​រំលឹក​ខួប​លើក​ទី​ ៦៥​ឆ្នាំ​ ថ្ងៃ​បង្កើត​ស្ថាប័ន​គយ​ និ​រដ្ឋាករ​កម្ពុជា​ នៅ​អគ្គនាយកដ្ឋាន​គយ​នៅ​ថ្ងៃនេះ​។

 

Hun-Sen13
​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​។

​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ បាន​បញ្ជាក់​ទៀត​ថា​ ៖«​ អ្នកឯង​(​លោក​ កឹ​ម​ សុខា​)​ គឺ​ជាប់គុក​ អស់​មួយ​ជីវិត​ គ្មាន​ផ្លូវ​អ្នកឯង​ឈ្នះ​ទេ​»​។​
​ប្រសាសន៍​របស់​នាយក​រដ្ឋមន្ដ្រី​បាន​ថ្លែង​ដូចនេះ​ គឺ​សម្ដេច​ប្រតិកម្ម​នូវ​អ្វី​ដែល​លោក​ កឹ​ម​  សុខា​ បាន​ប្រាប់​ទីភ្នាក់ងារសារ ព័ត៌មានរ៉​យ​ទ័​រថា​ សម្ដេច​ ហ៊ុន​ សែន​ ដឹង​ថា​ ចាញ់ឆ្នោត​ទើប​រក​វិធី​កំចាត់​រូប​លោក​។​ ​តែ​សម្ដេច​មាន​ប្រសាសន៍​ថា​ លោក​មិន​ខ្វល់​ដូច​លោក​ កឹ​ម​ សុខា​ និយាយ​រិះគន់​លោក​នេះ​ទេ​។​

​ក្រៅ​ព្រមាន​លោក​ កឹ​ម​ សុខា​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ទទូច​ឱ្យ​សហគមន៍​អន្តរជាតិ​យល់​ ឱ្យ​ច្បាស់​ មុន​នឹង​ចាប់អារម្មណ៍​រឿង​កម្ពុជា​ ត្រូវ​ស្វែង​យល់​ពី​អង្គហេតុ​អង្គច្បាប់​ជា​មុន​សិន​៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣

តាមរបាយការណ៍របស់ទីភ្នាក់ងារអន្តរជាតិស្រាវជ្រា[...]

ស្រ្តីគួរស្វែងយល់ពីមូលហេតុនិងវិធីការពារទារកកើតមិនគ្រប់ខែ

ការសម្រាលកូនមិនគ្រប់ខែ ជាបញ្ហាចោទមួយ ក្នុងចំណ[...]

ផលប៉ះពាល់នៃផ្សែងនិងក្លិនបារីចំពោះស្រ្តីមានផ្ទៃពោះនិងគភ៌ក្នុងផ្ទៃ

  ការជក់បារីបង្កផលអវិជ្ជមានច្រើនណាស់ចំពោ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x