ភ្នំពេញ៖ ល្ខោនខោលមានអាយុកាលរាប់រយឆ្នាំមកហើយ ។ ល្ខោននេះគេសម្តែងដោយតួមនុស្សប្រុសទាំងអស់ គឺទាំងតួ និរោង និង តួស្រី ។ រាល់ការសម្តែងគឺគេតែងតែពាក់មុខ លើកលែងតែតែតួរនាងសិតា។
លោកសាស្ត្រចារ្យ យិត សារិន បច្ចុប្បន្នលោកមានប្រាជន្ម៩១ឆ្នាំជាគ្រូបង្ហាត់ល្ខោនខោលនិងជាអ្នកជំនាញធ្វើមុខល្ខោនខោល បានរៀបរាប់ពីដំណាក់កាលនីមួយៗក្នុងរបៀបធ្វើមុខល្ខោនខោលថាមានភាពលំបាកច្រើននិងមិនសូវមានអ្នកចាប់អារម្មណ៍រៀនពី របៀបធ្វើ ។
ដើម្បីជ្រាបច្បាស់សូមស្ដាប់បទយកការណ៍ដែលរៀបចំដោយកញ្ញា ច្រឹក ស្រីអូន ដូចតទៅ៖
គេហដ្ឋានមួយមានរៀបចំតំកល់មុខសម្រាប់ការសម្តែងក្នុងល្ខោនខោល នៅលើអសនៈជាទីកន្លែងសម្រាប់គោរពបូជានិងមានរៀបចំនូវគ្រឿងដង្វាយមាន ទៀន ធូប ផ្កា ជាច្រើន ។ ទីនេះគឺជាគេហដ្ឋានរបស់ លោកសាស្ត្រចារ្យ យិត សារិន ដែលស្ថិតនៅខណ្ឌភ្នំពេញថ្មីរាជធានីភ្នំពេញ ។
បុរសវ័យចំនាស់ម្នាក់អង្គុយលើកម្រាលខាងមុខអសនៈនោះគឺលោកព្រឹទ្ធាចារ្យល្ខោនខោល យិត សារិន ហៅកែវសរ ជារហ័សនាម តួល្ខោនខោល ។ នៅពេលនេះលោកកំពុងស្នាក់នៅជាមួយកូនប្រុសម្នាក់និងភរិយាលោក ។
មានកាយវិការញ័រៗ ។ លោកសាស្ត្រចារ្យ យិត សារិន មានប្រសាសន៍ថា លោកកើតនៅថ្ងៃទី ១ កក្កដា ឆ្នាំ ១៩២៥ នៅ ភូមិតាស្គរ ឃុំសារិការកែវ ស្រុកល្វាអែម ខេត្តកណ្តាល និង មានបងប្អូន ៨នាក់ លោកជាកូនទី៦ក្នុងគ្រួសារដែល មានឪពុកម្តាយជាកសិករ ។
លោកបានបន្ត រៀបរាប់ពីវិធី ធ្វើមុខតួល្ខោនខោលថាការធ្វើមុខមានច្រើនដំណាក់កាលគឺគិតចាប់ពីការធ្វើពុម្ពតទៅ ។លោក បន្តថាការធ្វើពុម្ពត្រូវជ្រើសរើសដីឥដ្ឋយកមកឆ្លាក់ចាក់ពុម្ព បន្ទាប់មកគូររូប ។
លោកតាយិសារិនបន្តថា គេត្រូវផ្គុំវាជាពីគឺផ្នែកខាមុខ និង ក្រោយនិងចាក់ពុម្ពស៊ីម៉ងដ្ឋ៍។
ក្នុងសភាពញ័ៗ លោកតា យិត សារិន បន្តថា ធ្វើពុម្ពហើយទើបគេចាប់ផ្តើមបិតពុម្ពដោយមានកូបាយមាន ដែលកូពីម្សៅឆាបន្ទាប់មកញីក្រដាសនិងត្រាំទឹកហើយបិតពុម្ពស៊ីម៉ងដ្ឋ៍ដែលយកចាក់រួចហើយនោះ ។
ភាពស៊ាំញ៉ាំនៃការធ្វើមុខល្ខោនខោលនេះមិនមានតែប៉ុននឹងទេតែមានកាងារជាច្រើនទៀត។ លោកបន្តថាក្រោយពីបិតនិង ហាលថ្ងៃអស់រយៈពេលពេល២ ឬ៣ថ្ងៃរួចមកទើបចាប់ផ្តើមកាត់ និងផ្គុំក្បាលចូលគ្នា ។
ជាជំនឿលោកព្រឹទ្ធាចារ្យ យិត សារិន ថាមុនចុះច្រមុះភ្នែកនិងមាត់គេត្រូវ ការសុំខមាលទោស ពីគ្រូឧបធ្យាជាមុនសិនបើមិនដូច្នេះទេនិងមានជំងឺជាមិនខាន ។
ចំពោះការធ្វើពិធីថ្វាយគ្រូគឺភាគច្រើនគេប្រារព្ធឡើងនូវថ្ងៃព្រហស្បត្តិ៍ ដោយលោកបានលើកហេតុផលយ៉ាងដូច្នេះថា ។
ចំពោះការគូរក្បាច់រចនានៅលើមុខក៏ជាចំណុចសំខាន់ដែរ គឺត្រូវឱ្យមានការប្រុងប្រយត្ន័ ។ លោកព្រឹទ្ធាចារ្យយិតសារិនបន្តថាការដាក់តួនីមួយៗ ឲ្យបានច្បាស់ដូចជាតួព្រះរៀមត្រូវប្រើពណ៌ខៀវព្រះលក្ស៏ពណ៌សាច់ជាដើម។
លោកព្រឹទ្ធាចារ្យ យិត សារិន មានប្រសាសន៍ ទាំងមានភាពជឿជាក់ថាមុខល្ខោនខោលដែលលោកធ្វើមានទម្ងន់ពី១ ទៅ ២គីឡូក្រោម ។
បច្ចុប្បន្ន លោកតា យិត សារិន វ័យកាន់ចាស់ណាស់ទៅហើយលោកបន្តទាំងទឹកមុខស្រពោនថាការងារធ្វើមុខនិងរាំល្ខោនខោលដូចលោកគឺកូន និងចៅរបស់លោកមិនបន្តស្នាដៃពីលោកទេ ព្រោះពួកគេបានចាប់យកជំនាញផ្សេងៗវិញ ចំណែកក្មេងៗដែលចាប់អារម្មណ៍ក៏មិនមានទៀតដែរ ។ លោកព្រឹទ្ធាចារ្យ ល្ខោនខោល ជើងចាស់រូបនេះ បង្ហាញក្ដីបារម្មណ៍ពីអ្នកបន្តវេនពៅលោក ទៅថ្ងៃមុខទៀត ៕