en     km
en     km

បណ្ឌិត​មាស​នី​ ៖​ អតីត​គណបក្ស​កុំ​ម្មុ​យ​និ​ស្ត​កម្ពុជា​កើត​ ដំណាលគ្នា​នឹង​បក្ស​កុំ​ម្មុ​យ​និ​ស្ត​វៀតណាម​

Share

​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​ FM​ 102​  លោក​បណ្ឌិត​ មាស​ នី​ អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍន៍​សង្គម​ និយាយ​ថា​ តាម​ចំណេះដឹង​របស់​លោក​ គឺ​ អតីត​បក្ស​កុំ​ម្មុ​យ​និ​ស្ត​កម្ពុជា​ មានកំណើត​ដោយ​ការ​ជួយ​ជ្រុំ​ជ្រែង​ ពី​មេដឹកនាំ​ស្នេហា​ជាតិ​ម្នាក់​របស់​វៀតណាម​ គឺ​ មេដឹកនាំ​ ហូ​ ជី​មិ​ញ​ ។​ លោក​បញ្ជាក់​ថា​ដើមដំបូង​ វៀតណាម​ បង្កើត​បក្ស​កុំ​មុ​យ​និ​ស្ត​ឥណ្ឌូចិន​ ដើម្បី​ ប្រឆាំង​បារាំង​ដោយសារ​ វៀតណាម​ មាន​សង្គ្រាម​ជាមួយ​ បារាំង​ នៅ​ឌៀ​ន​ បៀ​ន​ភូ​ គឺ​ឱ្យ​ កម្ពុជា​ និង​ឡាវ​ ជួយ​ ប្រឆាំង​ អាណានិគម​បារាំង​ ។​

Meas-Ny
លោក​បណ្ឌិត​ មាស​ នី​ អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍន៍​សង្គម

តាម​ លោក​បណ្ឌិត​ មាស ​នី​ អតីត​បក្ស​ក​ម្មុនី​ស្ត​កម្ពុជា​ ឬ​គណបក្ស​កុំ​ម្មុនី​យ​ឥណ្ឌូចិន​ បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​ ១៩៥១​ ។​ តើ​ប្រវត្តិ​អតីត​បក្ស​ក​ម្មុ​យ​នី​ស្ត​កម្ពុជា​ កើតឡើង​ដោយ​របៀប​ណា​ ហើយ​បាន​ផ្ដល់​ប្រយោជន៍​អ្វី​ដែរ​ដល់​កម្ពុជា​?

​ដើម្បី​ជ្រាប​ច្បាស់​ សូម​អ​ញ្ចើ​ញ​ស្តាប់​បទ​សម្ភាសន៍​រវាង​អ្នករាយការណ៍​ព័​ត៌​របស់​វិទ្យុ​ស្ត្រី​ FM១០២​ ជាមួយ​ លោក​បណ្ឌិត​ មាស​ នី​ អ្នក​សិក្សា​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​ ដូច​តទៅ​ ៖

 

Share

Image
Image
Image