loader

មន្ត្រីរដ្ឋាភិបាល និងមន្ត្រី NGO Forumមិនចុះសម្រុងគ្នាជុំវិញតួលេខសម្បទានដីសេដ្ឋកិច្ចនៅកម្ពុជា

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថាន និងអង្គការនៃវេទិកាអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា ឬហៅកាត់ NGO Forum មិនចុះសម្រុងគ្នា អំពីតួលេខនៃការផ្ដល់ដីសម្បទានសេដ្ឋកិច្ចនៅកម្ពុជា ។

ការខ្វែងគំនិតគ្នានេះ កើតឡើងនៅក្នុងកម្មវិធីផ្សព្វផ្សាយរបាយការណ៍ "ស្តីពីការវិភាគស្ថិតិពីសម្បទាន ដីសេដ្ឋកិច្ច នៅកម្ពុជា" រៀបចំឡើងដោយវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ ។

Ngo-forum-thum
លោក ស៊ី រ៉ាមន្នី អគ្គនាយករងនៃអគ្គនាយកដ្ឋាន រដ្ឋបាលការពារ និងអភិរក្សធម្មជាតិនៃក្រសួងបរិស្ថាន អង្គយនៅខាងឆ្វេង, លោក តឹក វណ្ណារ៉ា នាយកវេទិកានៃអង្គការមិន មែនរដ្ឋាភិបាលស្តីពីកម្ពុជា។

របាយការណ៍របស់ NGO Forum "ស្តីពីការវិភាគស្ថិតិពីសម្បទានដីសេដ្ឋកិច្ចនៅកម្ពុជា" មានកម្រាស់ ៦៩ទំព័រ បោះពុម្ភជា   ភាសាខ្មែរ និងអង់គ្លេសនិយាយពីការវិភាគស្ថិតិសម្បទានដីសេដ្ឋកិច្ចនៅកម្ពុជាក្នុងឆ្នាំ ២០១៥ ត្រូវបាន ផ្សព្វផ្សាយជាសា ធារណៈ។

លោក ស៊ី  រ៉ាមន្នី អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិនៃក្រសួងបរិស្ថានដែលមានវត្តមាន នៅវេទិកានេះ មានប្រសាសន៍ថា របាយការណ៍នេះនៅមានការខ្វះចន្លោះច្រើនបើប្រៀបធៀបទៅនឹងព័ត៌ មានថ្មីៗដែល ក្រសួងបរិស្ថានមាន។

លោកថា NGO Forum មុននឹងចេញរបាយការណ៍អ្វីមួយគួរសហការផ្តល់ព័ត៌មាន ឬរបាយការណ៍ឆ្លងកាត់ការត្រួតពិនិត្យ ពីក្រសួងជាមុនសិន ព្រោះតួលេខមួយចំនួនក្នុងរបាយការណ៍នេះនៅមានភាពខ្វះចន្លោះច្រើន។

ទន្ទឹមនឹងការលើកឡើងដូចនេះលោក តឹក វណ្ណារ៉ា នាយកវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGOF) អះអាងថា របាយការណ៍នេះចងក្រងឡើងដោយឆ្លងកាត់ការស្រាវជ្រាវច្បាស់លាស់មានលក្ខណៈវិទ្យាសាស្ត្រ ព្រមទាំងចុះសិក្សា និង ផ្ទៀងផ្ទាត់ព័ត៌មានដោយផ្ទាល់ដល់ទីតាំងក្រុមហ៊ុនទទួលបានដីសម្បទានសេដ្ឋកិច្ច និងប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ នោះ។

លោកបន្តថាតាមរយៈរបាយការណ៍នេះ នឹងផ្តល់ជាគន្លឹះមួយចំនួនដល់រដ្ឋាភិបាលក្នុងការគ្រប់គ្រងដីធ្លី ការផ្តល់ដីសម្បទាន សេដ្ឋកិច្ច និងបន្តដោះស្រាយវិវាទដីធ្លីដែលកំពុងកើតមាននៅក្នុងប្រទេសកម្ពុជា។

នាយកវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាបញ្ជាក់ថា  តាមការសិក្សារហូតមកដល់បច្ចុប្បន្ននេះមានក្រុមហ៊ុន ទទួលដីសម្បទាន សេដ្ឋកិច្ចចំនួន ២៦៧ ក្រុមហ៊ុន ដែលកំពុងប្រតិបត្តិការការងារវិនិយោគរបស់ខ្លួននៅក្នុងខេត្តចំនួន១៨ ក្នុងចំណោម ២៥ ខេត្តនិងរាជធានីរបស់កម្ពុជា ហើយប្រតិបត្តិការការងារវិនិយោគទាំងនោះ គ្របដណ្តប់លើផ្ទៃដីសរុប ចំនួនជាង ១៥៣ លានហិកតា។

យោងតាមរបាយការណ៍របស់ NGO Forum វិវាទបង្កដោយក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចចំនួន ៤២ ត្រូវបានដោះស្រាយពេញ លេញនិង ៥០ ក្រុមហ៊ុនទៀត ត្រូវបានដោះស្រាយតែមួយផ្នែក។

របាយការណ៍ដដែលបានបង្ហាញថា ក្នុងចំណោមក្រុមហ៊ុនទទួលដីសម្បទានសេដ្ឋកិច្ចទាំង ២៦៧ គេបានរកឃើញមានក្រុម ហ៊ុនចំនួន ១៥៨ ក្រុមហ៊ុនបានបង្កឲ្យមានវិវាទដីធ្លីដែលប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួនជាង ៣ម៉ឺន ៥ពាន់គ្រួសារ លើផ្ទៃដី សរុប ១៣ លាន ៤សែនហិកតា ដោយមានប្រភេទដីផ្សេងៗគ្នាដូចជា ដីលំនៅដ្ឋាន ដីស្រែចម្ការ ដីព្រៃសហគមន៍ ដីតំណម និងដីព្រៃជំនឿជាដើម។

តាមរបាយការណ៍របស់ NGO Forum   ខេត្តដែលមានក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចបង្កឲ្យមានវិវាទដីធ្លីច្រើនជាងគេគឺខេត្ត​រតនគិរីដែលមានចំនួន ២២ ក្រុមហ៊ុន៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x