រដ្ឋមន្ដ្រីការបរទេសអាមេរិក ចន ឃឺរី បានបញ្ជា្កក់ថាប្រទេសអង់គ្លេសនឹងកា្លយជាដៃគូរសហប្រត្តិបត្តិការ ដ៏សំខាន់ក្នុងឋានៈអង់គ្លេសជាសមាជិកអង្គការយោធាណាតូ ។
លោក ចន ឃឺរី បានថ្លែងដូចនេះនៅទីក្រុងព្រុចហ្សែល ខណៈលោកមកជួបនិងអគ្គលេខាធិការអង្គការណាតូ ឧត្តមសេនីយ៍ជេនស្ដូថេនប៊ើជ (Jens Stoltenberg) និងប្រធានគោលនយោបាយសហភាពអឺរ៉ុប ហ្វ្រីតដឺរីកា ម៉ូហ្គីរីនី(Frederica Mogherini) ។
លោក ចន ឃឺរី បានបញ្ជាក់ទៀតថាការចាកចេញរបស់ប្រទេសអង់គ្លេសពីសហភាពអឺរ៉ុបនោះនឹងមិនប៉ះពាល់សមាជិកភាព របស់អង់គ្លេសនៅក្នុងក្រមខណ្ឌនៃអង្គការណាតូនោះទេ ។
តាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉ូយទ័រ លោក ចន ឃឺរី នឹងទៅកាន់ទីក្រុងឡុងដ៍ ដើម្បីជួបពិភាក្សាជាមួយនិងនាយករដ្ឋមន្ដ្រី David Cameron ៕ ប្រភព:CNA