en     km
en     km

សកម្មជន​បរិស្ថាន​ ៖​ ចម្លើយ​សា​ក្ស៊ី​ដើមបណ្តឹង​មិន​ស៊ីគ្នា​នាំ​ឱ្យ​សកម្មជន​អា​រ៉ែ​ង​៣​រូប​ អាច​ត្រូវ​ដោះ​លែង​

Share

​សាលាដំបូង​ខេត្តកោះកុង​ នៅ​ថ្ងៃ​ទី​ ២៧​ ខែ​ មិថុនា​ នេះ​បាន​បើក​ សវនាការ​ជំនុំជម្រះ​សំនុំរឿង​សកម្មជន​បរិស្ថាន​៣​រូប​នៅ​តំបន់​អា​រ៉ែ​ង​ ក្នុង​ករណី​បទ​ចោទ​គំរាមកំហែង​ ធ្វើ​ឲ្យ​ខូចខាត​ ដែល​ភ្ជាប់​បញ្ហា​អ្វីមួយ​ ។​ ​លោក​ សន​ ចាន់​ដា​រ៉ា​ មន្ត្រី​សម្របសម្រួល​អង្គការ​ចលនា​មាតា​ធម្មជាតិ​ និង​ជា​សកម្មជន​ការពារ​បរិស្ថាន​នៅ​តំបន់​អា​រ៉ែ​ង​ ខេត្តកោះកុង​ដែល​បាន​ចូល​ស្ដាប់​សវនាការ​នេះ​ បាន​និយាយ​ថា​ នីតិវិធី​សួរ​ចម្លើយ​នៃ​សវនាការ​គឺ​ ចម្លើយ​របស់​សា​ក្ស៊ី​ក្នុង​នាម​ជាដើម​បណ្តឹង​ បាន​ឆ្លើយ​មិន​ស៊ីគ្នា​ទៅ​និង​ពាក្យ​ប្តឹង​របស់​ខ្លួន​ ដែល​លោក​ថា​ ការ​ឃុំខ្លួន​របស់​តុលាការ​ក៏​ហួស​ទៅ​នីតិវិធី​ផង​ដែរ​។

mnc
រូបភាពពី៖ អង្គការ​ចលនា​មាតា​ធម្មជាតិ​ ​នៅ​តំបន់​អា​រ៉ែ​ង​ ខេត្តកោះកុង​

ត្រង់​ចំណុច​នេះ​ លោក​ ចាន់​ ដា​រ៉ា​ ហាក់​មាន​ក្តី​សង្ឃឹមថា​ សកម្មជន​ការពារ​បរិស្ថាន​របស់​លោក​ ៣​រូប​គឺ​ ឈ្មោះ​ សាន់​ ម៉ា​ឡា​ លោក​ ទ្រី​ សុ​វី​គា​ និង​ លោក​ ស៊ឹ​ម​ សំណាង​ អាច​នឹង​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​ ។​

​ដើម្បី​ជ្រាប​ច្បាស់​សូម​អ​ញ្ចើ​ញ​ស្តាប់​បទ​សម្ភាសន៍​រវាង​ លោក​ ធូ​ វិ​រៈ​ អ្នករាយការណ៍​ព័ត៌មាន​របស់​វិទ្យុ​ស្ត្រី​ ជាមួយ​លោក​ សន​ ចាន់​ដា​រ៉ា​ មន្ត្រី​សម្របសម្រួល​អង្គការ​ចលនា​មាតា​ធម្មជាតិ​ ដូច​តទៅ​៖

 

Share

ព័ត៌មានទាក់ទង

Image