កូឡាឡាំពួរ: នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក ណាជីប រ៉ាហ្សាក់ នៅថ្ងៃចន្ទទី២៧នេះ បានរុះរើគណៈរដ្ឋមន្ត្រីរបស់លោក ដែលជាការរុះរើមួយបន្ទាប់ពីលោកទទួលភាពអាម៉ាស ដោយសារតែការសង្ស័យរឿងពុករលួយ ករណីលួចផ្ទេរលុយជាតិចូលគណនីរបស់លោក។
តាមបញ្ជីនៃការរុះរើគណៈរដ្ឋមន្ត្រី គឺក្នុងនោះមានអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអន្តរជាតិ និងឧស្សាហកម្មលោក Lee Chee Leong ត្រូវមកកាន់តំណែងជាអនុរដ្ឋមន្ត្រីហិរញ្ញវត្ថុ រួមជាមួយលោក Jerlun Othman Aziz ។ ចំណែកអតីតអនុរដ្ឋមន្ត្រីហិរ ញ្ញវត្ថុលោក Chua Tee Yong ត្រូវមកកាន់តំណែងជាអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអន្តរជាតិ និងឧស្សាហកម្មវិញ។
រីឯលោក Johari Abdul Ghani ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ជំនួសលោក Ahmad Husni Hanadzlah ដែលបានចូលនិវត្តន៍ដោយមូលហេតុផ្ទាល់ខ្លួនមួយចំនួន។
ជាមួយគ្នានេះដែរ ក៏មានការតែងតាំងប្រធានគណបក្ស Parti Gerakan Rakyatនិង លោក Mah Siew Keong ជារដ្ឋមន្ត្រី កសិ-ឧស្សាហកម្ម ហើយលោក Noh Omar ជារដ្ឋមន្ត្រីអភិវឌ្ឍសុខុមាលភាព អភិវឌ្ឍលំនៅឋាន និងអភិវឌ្ឍរដ្ឋាភិបាលមូលដ្ឋាន។
នៅឥស្សរជនជាច្រើនរូបទៀតត្រូវបានផ្លាស់ប្ដូរតំណែង និងតួនាទីក្នុងនោះលោក SK Devamany នៅបន្តតំណែងជារដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រីរបស់លោក ណាជិព រ៉ាហ្សាក់ ដដែល៕
ប្រភព:CNA