ភ្នំពេញ៖ លោក ឈាង វុន អ្នកនាំពាក្យតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍នៅថ្ងៃទី២៧ ខែ មិថុនានេះ ថា រដ្ឋសភាកំពុងសិក្សាអំពីការដាក់ពិន័យរដ្ឋបាលទៅលើអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ករណីពហិការមិនចូលប្រជុំសភា និងការប្រើប្រាស់រថយន្តរដ្ឋដង្ហែញត្តិថ្វាយព្រះមហាក្សត្រនាពេល កន្លងមក ។
លោក ឈាង វុន បញ្ជាក់ថា ការសិក្សានេះគឺផ្អែកទៅលើច្បាប់រដ្ឋធម្មនុញ្ញ បញ្ជាផ្ទៃក្នុងរដ្ឋសភា និងលក្ខន្តិកៈតំណាងរាស្ត្រ ។ លោកបន្តថា ប្រសិនបើរកឃើញថា អ្នកតំណាងរាស្ត្រ CNRP ស្ថិតនៅក្នុងចំនុច ណាមួយទាំង៣ខាងលើ រដ្ឋសភានឹងដកហូតរថយន្ត និងបង្កកប្រាក់ខែអ្នកតំណារាស្ត្រទាំងនោះ ។
ដើម្បីជ្រាបច្បាស់សូមអញ្ចើញស្តាប់បទសម្ភាសន៍រវាងអ្នករាយការណ៍ព័ត៌មានរបស់វិទ្យុស្ត្រី FM102 ជាមួយ លោក ឈាង វុន ដូចតទៅ ៖