en     km
en     km

លោក​ ឈាង​ វុន​ ៖​ រដ្ឋសភា​កំពុង​សិក្សា​លទ្ធភាព​បង្កក​ប្រាក់ខែ​ ឬ​ដកហូត​រថយន្ត​ តំណាងរាស្ត្រ​ CNRP

Share

​ភ្នំពេញ​៖​ លោក​ ឈាង​ វុន​ អ្នកនាំពាក្យ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៧​ ខែ​ មិថុនា​នេះ​ ថា​ រដ្ឋសភា​កំពុង​សិក្សា​អំពី​ការ​ដាក់​ពិន័យ​រដ្ឋបាល​ទៅ​លើ​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ករណី​ពហិការ​មិន​ចូល​ប្រជុំ​សភា​ និង​ការ​ប្រើប្រាស់​រថយន្ត​រដ្ឋ​ដង្ហែ​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ​នា​ពេល​ កន្លង​មក​ ។​

Chean-vun
លោក​ ឈាង​ វុន​ អ្នកនាំពាក្យ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា

លោក​ ឈាង​ វុន​ បញ្ជាក់​ថា​ ការ​សិក្សា​នេះ​គឺ​ផ្អែក​ទៅ​លើ​ច្បាប់រដ្ឋធម្មនុញ្ញ​ បញ្ជា​ផ្ទៃក្នុង​រដ្ឋសភា​ និង​លក្ខន្តិកៈ​តំណាងរាស្ត្រ​ ។​ ​លោក​បន្ត​ថា​ ប្រសិនបើ​រក​ឃើញ​ថា​ អ្នកតំណាង​រាស្ត្រ​ CNRP​ ស្ថិត​នៅ​ក្នុង​ចំនុច​ ណាមួយ​ទាំង​៣​ខាងលើ​ រដ្ឋសភា​នឹង​ដកហូត​រថយន្ត​ និង​បង្កក​ប្រាក់ខែ​អ្នក​តំ​ណា​រាស្ត្រ​ទាំងនោះ​ ។​

​ដើម្បី​ជ្រាប​ច្បាស់​សូម​អ​ញ្ចើ​ញ​ស្តាប់​បទ​សម្ភាសន៍​រវាង​អ្នករាយការណ៍​ព័ត៌មាន​របស់​វិទ្យុ​ស្ត្រី​ FM102​ ជាមួយ​ លោក​ ឈាង​ វុន​ ដូច​តទៅ​ ៖ ​

 

Share

Image
Image
Image