មហាអំណាចសេដ្ឋកិច្ចលំដាប់ទី២នៃពិភពលោកគឺប្រទេសចិន ព្រួយបារម្ភអំពីស្ថេរភាពសេដ្ឋកិច្ចពិភពលោកដោយសារអង់គ្លេសចាក់ចេញពីសហភាព អឺរ៉ុប ។លោករដ្ឋមន្ត្រី ហិរញ្ញវត្ថុ ប្រទេសចិន Lou Jiwei និយាយថាទោះបីផលពិបាក មិនអាចទាយទុកមុនក្ដី តែជាការវានឹងកើតមានឡើងនៅពេលខាងមុខ ។
លោករដ្ឋមន្ត្រីបន្តថា ការចេញពីសហភាពអឺរ៉ុប គឺជាស្រមោលនៃហានិភ័យសេដ្ឋកិច្ចពិភពលោក រួចទៅហើយ ដែលរវាង៥ទៅ១០ឆ្នាំខាងមុខនេះ អាចមានអ្វីកើតឡើង ។
ជាមួយគ្នានេះ ពួកមន្ត្រីហិរញ្ញវត្ថុ ប្រទេសកូរ៉េខាងត្បូង ក៏បង្ហាញការព្រួយបារម្ភផងដែរ ខណៈប្រទេសមហាអំណាចសេដ្ឋកិច្ចទី៣ លើពិភពលោក គឺប្រទេសជប៉ុន បង្ហាញការប្រុងប្រយ័ត្ន ។
ភ្លាមៗបន្ទាប់ពី អង់គ្លេស បោះឆ្នោតចាកចេញពី សហភាពអឺរ៉ុប ឃើញថា ហាងឆេង ឬតម្លៃភាគហ៊ុន ទីផ្សារអាស៊ីមានការស្រុតចុះបន្តិច ហើយនៅអឺរ៉ុប និងអាមេរិក ក៍ដូចគ្នានេះដែរ ៕ប្រភព៖ BBC