រដ្ឋមន្ត្រីក្រសួងការបរទេសភូមាលោកស្រី អ៊ុង សាន ស៊ូជី និងនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចាបានជួបប្រជុំគ្នាកាលពីថ្ងៃសុក្រ ដើម្បីដោះស្រាយបញ្ហាពលករ និងជនភៀសខ្លួនមីយ៉ាន់ម៉ាកំពុងរស់នៅប្រទេសថៃ។
ក្នុងកិច្ចប្រជុំដ៏សំខាន់នេះលោកស្រី អ៊ុង សាន ស៊ូជី សង្ឃឹមថាពលករមីយ៉ាន់ម៉ានឹងមានការងារតាមលក្ខខណ្ឌត្រឹមត្រូវនិង រស់នៅមានស្តង់ដារក្នុងប្រទេសថៃ ហើយលោកស្រីក៏ចង់នាំនាំពលករខុសច្បាប់ និងជនភៀសខ្លួនភូមា ដែលរស់នៅប្រទេសថៃ ឲ្យធ្វើមាតុភូមិនិវត្តទៅប្រទេសកំណើតវិញ ដោយសុវត្ថិភាព ក្នុងពេលជាក់លាក់ណាមួយផងដែរ។
ទន្ទឹមនឹងការប្ដេជ្ញានេះលោកស្រី អ៊ុង សាន ស៊ូជីបានថ្លែងក្នុងកិច្ចប្រជុំថា៖”ប្រាកដណាស់ ពួកយើងចង់ឲ្យប្រជាជនទាំងអស់ផ្លាស់ទីលំនៅពីប្រទេសរបស់ពួកយើង កំពុងធ្វើការទៅប្រទេសកំណើតរបស់ពូកគេវិញ ហើយដោយការត្រលប់ដោយលក្ខខណ្ឌល្អណាមួយ ដោយមិនចង់ឲ្យពួកគេរត់ភៀសខ្លួនម្ដងទៀតៗ។
លោកស្រីបន្តថា៖”សម្រាប់រឿងនេះ ពួកយើងនៅមានការងារជាច្រើនទៀតត្រូវធ្វើ។ វាមិនទាន់គ្រប់គ្រាន់ទេ ដោយគ្រាន់តែនិយាយថា “តោះ យើងត្រលប់ទៅផ្ទះយើងវិញ”។ ពួកគេត្រូវត្រលប់ទៅវិញដោយមានផ្ទះ មន្ទីរពេទ្យសម្រាប់មើលថែពូកគេ ជាពិសេសការងារ”។
“គ្រប់ទីកន្លែងក្នុងប្រទេសមីយ៉ាន់ម៉ា ប្រជាជនតែងនិយាយថា ពួកគេត្រូវការការងារ។ ខ្ញុំធ្លាប់សួរពួកគេថា “តើអ្នកទាំងអស់គ្នាត្រូវការអ្វីជាងគេ?” ចម្លើយគឺថាការងារ។ ប្រជាជនរបស់ពួកយើងត្រូវការការងារ។ ប្រជាជនរបស់ពួកយើងចង់បានការងារ។ ពួកគេមិនត្រូវការជំនួយសប្បុរសធម៌ទេ”។ លោកស្រី អ៊ុង សាន ស៊ូជី បន្ថែម៕
ប្រភព៖ www.news.sabay.com.kh