en     km
en     km

អ៊ុង​ សាន ស៊ូជី៖ “ប្រជាជន​របស់​យើង​ចង់​បាន​ការងារ​ មិន​មែន​ជំនួយ​សប្បុរសធម៌​​ទេ”

Share

រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ភូមា​លោក​ស្រី​ អ៊ុង​ សាន ស៊ូជី និង​នាយករដ្ឋមន្ត្រី​ថៃ​ ប្រាយុទ្ធ ចាន់អូចា​បាន​ជួប​ប្រជុំ​គ្នា​កាល​ពី​​ថ្ងៃ​សុក្រ ដើម្បី​ដោះស្រាយ​បញ្ហា​ពលករ​ និង​ជន​ភៀសខ្លួន​​មីយ៉ាន់ម៉ា​​កំពុង​រស់នៅ​ប្រទេស​ថៃ។

suukyi1_5

ក្នុង​កិច្ច​ប្រជុំ​ដ៏​សំខាន់​នេះ​លោក​ស្រី​ អ៊ុង​ សាន ស៊ូជី សង្ឃឹមថា​ពលករ​មីយ៉ាន់ម៉ា​នឹង​មាន​​ការងារ​​តាម​លក្ខខណ្ឌ​ត្រឹមត្រូវ​និង​ រស់​​​​​​​​​​​​​​​នៅ​មាន​ស្តង់ដារ​ក្នុង​ប្រទេស​ថៃ ហើយ​លោក​ស្រី​ក៏​ចង់​នាំ​​​​​នាំ​​ពលករ​ខុស​ច្បាប់ និង​ជន​ភៀស​ខ្លួន​ភូមា ដែល​រស់​នៅ​ប្រទេស​ថៃ ឲ្យ​ធ្វើ​មាតុភូមិ​និវត្ត​ទៅ​ប្រទេស​កំណើត​វិញ ដោយ​សុវត្ថិភាព​ ក្នុង​ពេល​​ជាក់​លាក់​ណា​មួយ​ផង​ដែរ។

ទន្ទឹម​នឹង​ការ​ប្ដេជ្ញា​នេះ​លោក​ស្រី​ អ៊ុង​ សាន ស៊ូជី​បាន​ថ្លែង​ក្នុង​កិច្ច​ប្រជុំ​ថា​៖”​ប្រាកដ​ណាស់ ពួក​យើង​​ចង់​ឲ្យ​ប្រជាជន​​ទាំង​អស់​ផ្លាស់​ទីលំនៅ​ពី​ប្រទេស​របស់​ពួក​យើង​ កំពុង​ធ្វើ​ការ​​ទៅ​ប្រទេស​កំណើត​​របស់​ពូក​គេ​វិញ ហើយ​ដោយ​ការ​ត្រលប់​ដោយ​លក្ខ​ខណ្ឌ​​ល្អ​ណាមួយ ដោយ​មិន​ចង់​ឲ្យ​ពួក​គេ​រត់​ភៀសខ្លួន​ម្ដង​ទៀត​ៗ។

លោក​ស្រី​​​បន្ត​ថា​​៖”​សម្រាប់​រឿង​នេះ​ ពួក​យើង​នៅ​មាន​ការងារ​ជា​ច្រើន​ទៀត​ត្រូវ​ធ្វើ។ វា​មិន​ទាន់​គ្រប់គ្រាន់​ទេ ដោយ​គ្រាន់​តែ​និយា​​យ​ថា “​តោះ យើង​ត្រលប់​ទៅ​ផ្ទះ​យើង​វិញ”។ ពួក​គេ​ត្រូវ​ត្រលប់​ទៅ​​វិញ​ដោយ​មាន​ផ្ទះ មន្ទីរ​ពេទ្យ​សម្រាប់​មើល​ថែ​ពូក​គេ​ ជា​ពិសេស​ការងារ”។

“គ្រប់​ទីកន្លែង​ក្នុង​ប្រទេស​​មីយ៉ាន់ម៉ា​ ប្រជាជន​តែង​​និយាយ​ថា​ ពួក​គេ​ត្រូវ​ការ​ការងារ។ ខ្ញុំ​ធ្លាប់​សួរ​ពួក​គេ​ថា “តើ​អ្នក​ទាំង​អស់​គ្នា​ត្រូវ​ការ​អ្វី​ជាង​គេ?” ចម្លើយ​គឺ​ថា​​ការងារ។ ប្រជាជន​របស់​ពួក​យើង​ត្រូវ​ការ​ការងារ​។ ប្រជាជន​របស់​ពួក​យើង​ចង់​បាន​ការងារ។ ពួក​គេ​មិន​ត្រូវ​ការ​ជំនួយ​សប្បុរសធម៌​ទេ”។ លោក​ស្រី​ អ៊ុង​ សាន ស៊ូជី​ បន្ថែម៕

ប្រភព៖ www.news.sabay.com.kh

Share

Image
Image
Image