loader

ក្រសួងបរិស្ថាន​បង្កើត​សកម្មភាព​ជិះ​កង់​ដើម្បី​បរិស្ថាន​និង​មនុស្សធម៌​

ភ្នំពេញ​៖​ ក្រសួងបរិស្ថាន​បាន​បង្កើត​សកម្មភាព​ជិះ​កង់​ដើម្បី​បរិស្ថាន​និង​មនុស្សធម៌​ នៅ​ព្រឹក​ថ្ងៃ​ទី​ ២៦​ មិថុនា​ ២០១៦​ នេះ​ ដោយ​មាន​អ្នកចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន​ជា​ច្រើន​នាក់​។​ នេះ​បើ​តាម​យោង​តាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួងបរិស្ថាន​។​

Enviroment-Cambodia-RUPP

​នាយកដ្ឋាន​អប់រំ​បរិស្ថាន​នៃ​អគ្គនាយកដ្ឋាន​ចំណេះដឹង​ និង​ ព័ត៌មាន​បរិស្ថាន​ បាន​សហការ​ជាមួយ​អង្គការ​ Global​ Peace​ Foundation​ ដើម្បី​រៀបចំ​កម្មវិធី​ជិះ​កង់​ ដើម្បី​បរិស្ថាន​ និង​ មនុស្សធម៌​ នៅ​រាជធានី​ភ្នំពេញ​ ចាប់​ពីមុខ​សាកល​វិទ្យា​ល័​ភូមិន្ទ​ភ្នំពេញ​ ទៅ​ភូមិ​អណ្តូង​ សង្កាត់​គោក​រកា​ ខ័​ណ្ឌ​ព្រែក​ព្នៅ​។​

​កម្មវិធី​នេះ​ ធ្វើ​ឡើង​ក្នុង​គោលបំណង​ ដើម្បី​បញ្ជ្រាប​ការ​អប់រំ​បរិស្ថាន​ ទាក់ទង​នឹង​ការ​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ និង​ការ​គៀងគរ​ថវិកា​សប្បុរសធម៌​ ដើម្បី​ជួយ​កុមារ​កំព្រា​នៅ​សហគមន៍​ភូមិ​អណ្តូង​ សង្កាត់​គោក​រកា​ ខ័​ណ្ឌ​ព្រែក​ព្នៅ​។​ កម្មវិធី​នេះ​ ស្ថិត​ក្រោម​អធិបតីភាព​ លោកស្រី​ ព្រំ​ សុ​ភី​ អនុរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​។​

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x