en     km
en     km

មន្ត្រី​ក្រសួងមហាផ្ទៃ​៖​ ការ​បោះ​ឆ្នោត​តែ​១​គត់​ មិន​អាច​ធ្វើ​ឱ្យ​ប្រទេស​មាន​លទ្ធិប្រជាធិបតេយ្យ​

Share

ភ្នំពេញ៖ ​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ លោក​ ងី​ ច័​ន្ទ្រ​ផល​ បាន​លើក​ទ្បើ​ង​ថា​ លទ្ធិប្រជាធិបតេយ្យ​ពិតជា​មាន​សារៈសំខាន់​ក្នុង​ការ​រួមចំណែក​លើកកម្ពស់​សិទ្ធិ​មនុស្ស​ ហើយ​ដើម្បី​ធ្វើ​ឱ្យ​ប្រទេស​មាន​លទ្ធិប្រជាធិបតេយ្យ​ គឹ​ត្រូវ​មានការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ ជា​ពិសេស​តាម​រយៈ​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាង​ដែល​ខ្លួន​ពេញចិត្ត​ ។​

p-p1
រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ លោក​ ងី​ ច័​ន្ទ្រ​ផល​ ​ក្នុង​សិក្ខាសាលា​ថ្នាក់​ជាតិ​ស្តី​ពី​ «​អភិបាលកិច្ច​ និង​ការ​បោះ​ឆ្នោត​ ដើម្បី​លើកកម្ពស់​សិទ្ធិ​មនុស្ស​ និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ »​

ប៉ុន្តែ​លោក​ថា​ការ​បោះ​ឆ្នោត​តែ​មួយ​ ក៏​មិន​អាច​ធ្វើ​ឱ្យ​ប្រទេស​នោះ​ មាន​លទ្ធិប្រជាធិបតេយ្យ​បាន​នោះ​ដែរ​ ។​ ការ​ថ្លែង​បែប​នេះ​ធ្វើ​ទ្បើ​ង​នៅ​ក្នុង​សិក្ខាសាលា​ថ្នាក់​ជាតិ​ស្តី​ពី​ «​អភិបាលកិច្ច​ និង​ការ​បោះ​ឆ្នោត​ ដើម្បី​លើកកម្ពស់​សិទ្ធិ​មនុស្ស​ និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ »​ នា​ព្រឹក​ថ្ងៃ​ទី​ ២៥​ ខែមិថុនា​ ឆ្នាំ​២០១៦​នេះ​ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២​ រាជធានី​ភ្នំពេញ​ ។​

​ដើម្បី​ឱ្យ​ប្រទេស​កម្ពុជា​មាន​លទ្ធិប្រជាធិបតេយ្យ​គ្រប់​ជ្រុងជ្រោយ​នោះ​ លុះត្រាតែ​មានការ​ចូលរួម​ពី​គ្រប់​ភាគី​ ទាំង​ស្ថាប័ន​សាធារណៈ​ អង្គការ​សង្គម​ស៊ី​វិល​ និង​ប្រជាពលរដ្ឋ​ផ្ទាល់​តែ​ម្តង​ ជា​ពិស​សេស​ការ​បង្កើត​ឱ្យ​មាន​ច្បាប់បោះឆ្នោត​ និង​ច្បាប់​ពី​ការ​រៀបចំ​នៃ​ការ​ប្រព្រឹត្តិ​ទៅ​របស់​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា​ គ​.​ជ​.​ប​ ។​ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ លោក​ ងី​ ច័​ន្ទ្រ​ផល​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ ។​

​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​ នៅ​ថ្ងៃ​ សៅរ៍​នេះ​ថា​ លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​គឺ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ច្រើន​ជាង​មុន​ ហើយ​ក្រសួង​នឹង​បន្ត​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ​ ឱ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ថែម​ទៀត​ ។​

​លោក​ ងី​ ច័​ន្ទ្រ​ផល​ បន្ត​ថា​ ដើម្បី​ឱ្យ​ប្រទេស​កម្ពុជា​អាច​ឈាន​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​គ្រប់​ជ្រុងជ្រោយ​បាន​នោះ​ គឺ​ត្រូវ​មាន​កិច្ចសហការ​ពី​ប្រជាពលរដ្ឋ​ និង​ដៃគូរ​ពាក់ព័ន្ធ​ទាំងអស់​ជា​ពិសេស​តាម​រយៈ​ការ​បោះ​ឆ្នោត​ ។​

​លោក​ ងី​ ច័​ន្ទ្រ​ផល​ សង្កត់ធ្ងន់​ថា​ ទោះបី​ការ​បោះ​ឆ្នោត​មាន​សារៈសំខាន់​ក្នុង​ការ​រួមចំណែក​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ​ក៏​ដោយ​ ប៉ុន្តែ​បើ​មាន​តែ​ការ​បោះ​ឆ្នោត​តែ​មួយ​នោះ​មិន​អាច​កំណត់​បាន​ថា​ប្រទេស​មាន​លទ្ធិប្រជាធិបតេយ្យ​នោះ​ទេ​ មាន​ន័យ​ថា​ ត្រូវ​មាន​ធាតុ​ផ្សំ​ផ្សេង​ទៀត​រួម​មាន​ ៖​ «​ការ​បោះ​ឆ្នោត​តែ​មួយ​គត់​មិន​អាច​កំណត់​ថា​ប្រទេស​ហ្នឹង​មាន​លទ្ធិប្រជាធិបតេយ្យ​នៅ​ទ្បើ​យ​នោះ​ទេ​  ប្រជាធិបតេយ្យ​គឺ​អាស្រ័យ​ទៅ​លើ​ការងារ​ដែល​ខ្ញុំ​ថា​មិ​ញ​ហ្នឹង​ ការ​បោះ​ឆ្នោត​មួយ​  ប៉ុន្តែ​ត្រូវ​មាន​អភិបាលកិច្ច​ ត្រូវ​មាន​គណនេយ្យ​ភាព​សង្គម​ ត្រូវ​មានការ​   ផ្តល់​សេវា​សាធារណៈ​គ្រប់គ្រាន់​ យុត្តិធម៌​ស្អីៗ​អស់ហ្នឹង​សុទ្ធតែ​ជា​ផ្នែក​មួយ​នៃ​ហេ​ដ្ឋា​រចនា​   សម្ព័ន្ធ​លទ្ធិប្រជាធិបតេយ្យ​…»​ ។​

​ជាមួយ​គ្នា​នេះ​ដែរ​ អ្នកសម្របសម្រួល​កម្មវិធី​របស់​អង្គការ​យុវជន​ខ្មែរ​ និង​ការ​អភិវឌ្ឍ​សង្គម​ហៅ​កាត់​ថា​ KYSD​ លោក​ ឈាន​ ចាន់​ហៀ​ង​ បាន​លើក​ទ្បើ​ង​ថា​ ការ​ចូលរួម​បោះ​ឆ្នោត​របស់​ប្រជាពលរដ្ឋ​ពិតជា​មាន​សារៈសំខាន់​ក្នុង​ការ​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​ ប៉ុន្តែ​លោក​ទទួលស្គាល់​ថា​ ការ​បោះ​ឆ្នោត​តែ​មួយ​ពិតជា​មិន​អាច​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ​ឱ្យ​បាន​ពេញលេញ​នោះ​ទេ​ គឺ​ត្រូវ​មាន​កត្តា​ផ្សេងៗ​ទៀត​រួម​ផ្សំ​។​

លោក​ ចាន់​ ហៀ​ង​ លើក​ទ្បើ​ង​ដូច្នេះ​ថា​ «​គ្រាន់តែ​បោះ​ឆ្នោត​មួយ​មិន​ទាន់​ពេញលេញ​ដូច​អ្វី​ដែល​គាត់​បាន​លើក​ទ្បើ​ង​គឺ​សំខាន់​នៅ​ក្នុង​ហ្នឹង​ យើង​ជា​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​អ្នក​ទទួល​ល​ខុស​ត្រូវ​ក្នុង​ការ​ដឹកនាំ​នៅ​ក្នុង​តំបន់​របស់​គាត់​ហ្នឹង​ត្រូវ​មានការ​ចូលរួម​ ហើយនឹង​សហការ​គ្នា​ឱ្យ​វា​មាន​ភាពល្អ​ប្រសើរ​ជាង​នេះ​ទ្បើ​ង​ដោយសារ​រាល់ថ្ងៃ​យើង​ឃើញ​ថា​ ថ្នាក់ដឹកនាំ​មួយ​ចំនួន​គឺ​នៅ​មានការ​ខ្វះខាត​ដែល​ទាក់ទង​នឹង​ប្រាស្រ័យ​ទាក់ទង​នឹង​ការ​គ្រប់គ្រង​ ធ្វើ​យ៉ាងណា​ដំណើរ​ឱ្យ​មាន​អភិបាលកិច្ច​មាន​ភាពល្អ​ប្រសើរ​ទ្បើ​ង​…»​។​

​ចំណែក​លោក​ ទូច​ ភី​ន​ ជំទប់​ទី​០១​ នៅ​ក្នុង​ឃុំ​ដារ​ ខេត្តក្រចេះ​ យល់​ថា​ ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​គឺជា​រឿង​សំខាន់​ក្នុង​ការ​បង្ហាញ​អំពី​លទ្ធិប្រជាធិបតេយ្យ​ ។​ ដូច្នេះ​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​បោះ​ឆ្នោត​ឱ្យ​បាន​គ្រប់ៗ​គ្នា​ ។​«​ខ្ញុំ​យល់​ថា​តាំងពី​ឆ្នាំ​មុនៗ​រហូត​មក​ដល់​កិច្ច​ដំណើរការ​នេះ​        លទ្ធិប្រជាធិបតេយ្យ​មាន​គ្រប់គ្រាន់​ហើយ​ ព្រោះ​យើង​ធ្វើ​តម្លាភាព​ទាំងអស់​ ទាំង​ដំណើរការ​បោះ​ឆ្នោត​ ទាំង​ការ​ចុះ​បោះ​ឆ្នោត​ ទាំង​បោះ​ឆ្នោត​ជាដើម​ »​។​

​សូម​ជំរាប​ថា​ ការ​រៀបចំ​សិក្ខាសាលា​ថ្នាក់​ជាតិ​ស្តី​ពី​ «​អភិបាលកិច្ច​ និង​ការ​បោះ​ឆ្នោត​ ដើម្បី​លើកកម្ពស់​សិទ្ធិ​មនុស្ស​ និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ »​ ធ្វើ​ទ្បើ​ង​ក្នុង​គោលបំណង​ដើម្បី​ផ្តល់​ឱកាស​ដល់​យុវជន​ សហគមន៍​ និង​អាជ្ញាធរ​មូលដ្ឋាន​បាន​ស្វែង​យល់​ និង​ចែករំលែក​ពី​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ប្រជាពលរដ្ឋ​ ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ និង​ផ្តល់​អនុសាសន៍​កែ​លំអរ​ពី​ការ​ចុះ​ឈ្មោះ​ និង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ឱ្យ​ប្រសើរ​ទ្បើ​ង​ ដែល​មាន​អ្នកចូលរួម​សរុប​ប្រមា​ន​១០០​នាក់​ ៕

Share

Image
Image
Image