en     km
en     km

យុវជន​ ចាប់អារម្មណ៍​ពី​ការ​ចាប់បង្ខំ​ឲ្យ​រៀប​ការ​ក្នុង​សម័យ​ខ្មែរក្រហម​

Share

​នៅ​ថ្ងៃ​ទី​២៤​ខែមិថុនា​​យុវជន​មក​ពី​សាល​កល​វិទ្យាល័យ​ផ្សេងៗ​ ក្នុង​រាជធានី​ភ្នំពេញ​ប្រហែល​៥០​នាក់​បាន​ជួប​ពិភាក្សា​ ជាមួយ​អ្នក​រស់រាន​មានជីវិត​ក្នុង​អំពើរ​ហិង្សារ​ផ្លូវភេទ​កាលពី​សម័យ​ខ្មែរក្រហម​ដែល​រៀបចំ​ដោយ​អង្គការ​ក្តី​ករុណា​ នៅ​មជ្ឈមណ្ឌល​ដាយ​កូ​នៀ​រាជធានី​ភ្នំពេញ​ ។

polpot
​យុវជន​មក​ពី​សាល​កល​វិទ្យាល័យ​ផ្សេងៗ​ ក្នុង​រាជធានី​ភ្នំពេញបាន​ជួប​ពិភាក្សា​ ជាមួយ​អ្នក​រស់រាន​មានជីវិត​ក្នុង​អំពើរ​ហិង្សារ​ផ្លូវភេទ​កាលពី​សម័យ​ខ្មែរក្រហម​ដែល​រៀបចំ​ដោយ​អង្គការ​ក្តី​ករុណា

​ក្រោយ​ពី​បាន​ស្ដាប់​ការ​បង្ហាញ​ពី​ផល​លំបាក​របស់​អ្នក​រស់រៀន​មានជីវិត​ ៥​នាក់​រួច​មក​យុវជន​ទាំងនោះ​បាន​សំណូមពរ​ឲ្យ​មានការ​យកចិត្ត​ចំពោះ​ជនរ​គ្រោះ​ទាំងនោះ​ និង​ចង់​ឲ្យ​មានការ​ជួបជុំ​ជាមួយ​ជន​រង​គ្រោះ​ឲ្យ​បាន​ច្រើន​ដើម្បី​ឲ្យ​ពួក​គេ​ យល់​ដឹង​ពី​ប្រវត្តិសាស្ត្រ​ដ៏​ជូរ​ជត់​មួយ​នេះ​ ។​

​ទោះបីជា​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដែល​ប្រជា​ព​រដ្ឋ​ខ្មែរ​ភាគច្រើន​ស្គាល់​ថា​ របប​ខ្មែរក្រហម​បាន​ដួល​រលំ​តាំងពី​ថ្ងៃ​ទី​៧​ខែមករា​ឆ្នាំ​១៩៧៩​ ដែល​មាន​រយៈពេល​៣៧​ឆ្នាំទៅ​ហើយ​ក្តី​តែ​ភាព​សោកសៅ​ដោយសារ​ការ​បាត់បង់​សាច់ញាតិ​នៅ​តែ​កើត​មាន​។​

​ប៉ុន្តែ​ក្នុង​វិធី​នេះ​ អ្វី​ដែល​នាំ​មានការ​ជជែក​គ្នា​គឺ​ការ​បង្ខំ​ឲ្យ​រៀប​ការ​ ការ​គំរាមកំហែង​ ការ​រំលោភ​ផ្លូវភេទ​ក្នុង​សម័យ​នោះ​ដែល​ពួក​គាត់​ត្រូវ​រស់នៅ​ក្នុង​ស្ថានភាព​ វិប្បដិសារី​និង​ការ​រង​ចាំ​ទទួល​យុត្តិធម៌​ ។​

​អ្នកស្រី​ មាស​ ផ​ល្លី​ ជា​ជន​រង​គ្រោះ​ក្នុង​សម័យ​ខ្មែរក្រហម​ ។​ អ្នកស្រី​គឺជា​ ដើមបណ្តឹង​រដ្ឋប្បវេណី​ក្នុង​សាលា​ខ្មែរក្រហម​ដែល​អ្នកខ្លះ​ហៅ​សាលាក្តី​កូនកាត់​មាន​ ប្រសាសន៍​ថា​អ្នកស្រី​ត្រូវ​បាន​បង្ខំ​ឱ្យ​រៀប​ការ​ ជាមួយ​បុរស​ដែល​អ្នកស្រី​មិន​ស្គាល់​ ។​

​ចំនែក​គ្រួសារ​សាច់ញាតិ​អ្នកស្រី​ត្រូវ​បាន​របប​អាវ​ខ្មៅ​មួយ​នោះ​សម្លាប់​ជា​ច្រើន​នាក់​។​ ​អ្នកស្រី​បន្ត​ថា​កន្លង​មក​អ្នកស្រី​រស់នៅ​ក្នុង​ភាព​វិប្បដិសារី​ និង​ស្នាម​អតីត​មួយ​ជាប់​ក្នុង​ចិត្ត​ ។​ ​អ្នកស្រី​ចង់ឱ្យ​រដ្ឋាភិបាល​យក​ ចិត្ត​ទុកដាក់​ជន​រង​គ្រោះ​ទាំងអស់​នៃ​របប​នេះ​ឲ្យ​ទទួល​បាន​យុ​ត្តិ​ធ៍​ម​។​

​អ្នកស្រី​ មាស​ ផ​ល្លី​ ៖«​ចង់​ថា​ខាង​ណា​ក៏​ដោយ​អង្គការ​ ក្រៅ​រដ្ឋាភិបាល​ក៏​ដោយ​សូម​ជួយ​ពួក​ខ្ញុំ​ផង​ ជួយ​ផ្នែក​ជីវភាព​ ។​ ឲ្យ​តែ​ផ្តល់​ឲ្យ​ឱកាស​នៃ​ការ​ បាន​និយាយ​ប្រាប់​ក្មេង​ជំនាន់​ក្រោយ​ក៏​អស់ចិត្ត​ដែរ​»​ ។​

​យុវត្តី​ម្នាក់​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នោះ​ដែរ​ គឺ​កញ្ញា​ សែ​ម​ ស្រី​ល័​ក្ខ​ ជា​និស្សិត​ឆ្នាំ​ទី​២​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​និ​តិ​សាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ បាន​រៀបរាប់​ថា​រឿងរ៉ាវ​ដែល​នាង​បាន​ទទួល​ពី​ជន​រង​គ្រោះ​ពេល​នេះ​ គឺជា​ព្រឹត្តិ​កាណ៍​មួយ​ដ៏​សំខាន់​ដែល​យុវជន​ខ្មែរ​មិន​ត្រូវ​មើល​រំលង​ ។​

​កញ្ញា​ សែ​ម​ ស្រី​ល័​ក្ខ​ ៖«​អត្ថប្រយោជន៍​នោះ​គឺ​ធ្វើ​ឲ្យ​យុវជន​ ទទួល​បានការ​ក្រើនរំលឹក​ដល់​យុវជន​ឲ្យ​ជួយ​ទប់ស្កាត់​ការ​អំពើរ​រំលោភ​បំពាន​កុំ​កើត​មាន​បន្ត​ទៀត​»​ ។​

​យុវត្តី​មួយ​រូប​ទៀត​កញ្ញា​ លីវ​ គឹ​ម​ឡាយ​ ជា​និស្សិត​នៃ​វិទ្យាស្ថាន​ភាសាបរទេស​បាន​លើក​ឡើ​ថា​នាង​សឹងតែ​មិន​ជឿ​ ថា​ការ​រំលោភ​ផ្លូវភេទ​ដ៏​យង់ឃ្នង​បាន​កើតឡើង​មក​លើ​រូប​ស្ត្រី​ខ្មែរ​សោះតែ​ក្រោយ​ពី​ចូលរួម​កម្ម​វី​ធី​នេះ​ ទើប​នាង​យល់​ច្បាស់​ ។​

​កញ្ញា​ក៏​ចង់​ឲ្យ​ប្រជា​ព​រដ្ឋ​ទូទៅ​ និង​រដ្ឋាភិបាល​យកចិត្តទុកដាក់​ចំពោះ​ជន​រង​គ្រោះ​ទាំងអស់​ឲ្យ​ទទួល​បាន​យុ​ត្តិ​ធ​ម៍​ ។​ កញ្ញា​ លីវ​ គឹ​ម​ឡាយ​៖«​សង្គម​គួរ​ឲ្យ​ចិត្ត​ទុកដាក់​ចំពោះ​ពួក​គាត់​ជា​ជន​រង​គ្រោះ​ដែល​គាត់​មិន​ចង់​ជួប​ស្ថានការណ៍​បែប​នេះ​ នោះ​ទេ​និង​មិន​ត្រូវ​រើសអើង​ ពួក​គាត់​ឡើយ​»​ ។​

​អ្នកស្រី​ យឹ​ម​ សុធា​រី​ ជា​អ្នកសម្របសម្រួល​គម្រោង​ក្នុង​អង្គការ​ក្តី​ករុណា​ ថា​ការ​រៀបចំ​កម្មវិធី​នេះ​ឡើង​គឺ​ដើម្បី​ឲ្យ​យុវជន​យល់​ដឹង​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ឆ្លងកាត់​ និង​ ចង់​ឲ្យ​ជន​រង​គ្រោះ​មាន​ទំនាក់​ទំ​នង់​ជាមួយ​យុវជន​ជំនាន់​ក្រោយ​។​

​អ្នកស្រី​បន្ត​ថា​កន្លង​មក​ជន​រង​គ្រោះ​ដែល​អង្គការ​អ្នកស្រី​បាន​ជួប​ គឺ​អ្នកខ្លះ​មាន​ជំងឺ​គេង​មិន​លក់​ ឬ​ ប្រ​សៃ​ប្រាសាទ​ដោយសារ​ការ​ការ​ចង់​ចាំ​ក្នុង​សម័យ​នោះ​ ។​

​អ្នកស្រី​យឹ​ម​ សុធា​រី​ ៖«​ភាគច្រើន​នៃ​ជន​រង​គ្រោះ​ពួក​គាត់​ប្រើ​ថ្នាំ​ ដើម្បី​ឲ្យ​គេង​លក់​ ព្រោះ​ពួក​គាត់​ភាគច្រើន​មាន​បញ្ហា​គេង​មិន​លក់​ដោយសារ​គិត​ច្រើន​ ឬ​ ស្មារតី​ភ័យ​ក្លា​ច​ជាដើម​»​។​

​បច្ចុប្បន្ន​ក្នុង​ដំណើរការ​សាលាក្តី​ខ្មែរក្រហម​០០២/២​គឺ​សំនុំរឿង​ក្តី​ករណី​ការ​រៀប​ការ​ដោយ​បង្ខំ​និង​អំពើ​ហិង្សា​ផ្លូវភេទ​ក្នុង​សម័យ​ខ្មែរក្រហម​ផង​ដែរ​ ។​ ក្នុង​សំនុំរឿង​នេះ​មាន​ អតីត​មេដឹកនាំ​ រដ្ឋ​២​រូប​គឺ​លោក​ ខៀវ​ សំ​ផ​ន​ អតីត​ប្រមុខរដ្ឋ​ និង​ លោក​ នួន​ ជា​ អតីត​អនុ​លេខា​បក្ស​ និង​ជា​ប្រធាន​សភា​ប្រជាជន​នៃ​របប​នេះ​កំពុង​ប្រឈម​កាត់ទោស​ ក្នុង​សំណុំរឿង​នេះ​ ខណៈ​ពួក​គាត់​ ត្រូវ​បាន​កាត់ទោស​ ឱ្យ​មានទោស​អស់​មួយ​ជីវិត​ ក្នុង​សំនុំរឿង​ ០០១​ /១​ ៕​  

Share

Image
Image
Image