នៅថ្ងៃទី២៤ខែមិថុនាយុវជនមកពីសាលកលវិទ្យាល័យផ្សេងៗ ក្នុងរាជធានីភ្នំពេញប្រហែល៥០នាក់បានជួបពិភាក្សា ជាមួយអ្នករស់រានមានជីវិតក្នុងអំពើរហិង្សារផ្លូវភេទកាលពីសម័យខ្មែរក្រហមដែលរៀបចំដោយអង្គការក្តីករុណា នៅមជ្ឈមណ្ឌលដាយកូនៀរាជធានីភ្នំពេញ ។
ក្រោយពីបានស្ដាប់ការបង្ហាញពីផលលំបាករបស់អ្នករស់រៀនមានជីវិត ៥នាក់រួចមកយុវជនទាំងនោះបានសំណូមពរឲ្យមានការយកចិត្តចំពោះជនរគ្រោះទាំងនោះ និងចង់ឲ្យមានការជួបជុំជាមួយជនរងគ្រោះឲ្យបានច្រើនដើម្បីឲ្យពួកគេ យល់ដឹងពីប្រវត្តិសាស្ត្រដ៏ជូរជត់មួយនេះ ។
ទោះបីជារបបកម្ពុជាប្រជាធិបតេយ្យដែលប្រជាពរដ្ឋខ្មែរភាគច្រើនស្គាល់ថា របបខ្មែរក្រហមបានដួលរលំតាំងពីថ្ងៃទី៧ខែមករាឆ្នាំ១៩៧៩ ដែលមានរយៈពេល៣៧ឆ្នាំទៅហើយក្តីតែភាពសោកសៅដោយសារការបាត់បង់សាច់ញាតិនៅតែកើតមាន។
ប៉ុន្តែក្នុងវិធីនេះ អ្វីដែលនាំមានការជជែកគ្នាគឺការបង្ខំឲ្យរៀបការ ការគំរាមកំហែង ការរំលោភផ្លូវភេទក្នុងសម័យនោះដែលពួកគាត់ត្រូវរស់នៅក្នុងស្ថានភាព វិប្បដិសារីនិងការរងចាំទទួលយុត្តិធម៌ ។
អ្នកស្រី មាស ផល្លី ជាជនរងគ្រោះក្នុងសម័យខ្មែរក្រហម ។ អ្នកស្រីគឺជា ដើមបណ្តឹងរដ្ឋប្បវេណីក្នុងសាលាខ្មែរក្រហមដែលអ្នកខ្លះហៅសាលាក្តីកូនកាត់មាន ប្រសាសន៍ថាអ្នកស្រីត្រូវបានបង្ខំឱ្យរៀបការ ជាមួយបុរសដែលអ្នកស្រីមិនស្គាល់ ។
ចំនែកគ្រួសារសាច់ញាតិអ្នកស្រីត្រូវបានរបបអាវខ្មៅមួយនោះសម្លាប់ជាច្រើននាក់។ អ្នកស្រីបន្តថាកន្លងមកអ្នកស្រីរស់នៅក្នុងភាពវិប្បដិសារី និងស្នាមអតីតមួយជាប់ក្នុងចិត្ត ។ អ្នកស្រីចង់ឱ្យរដ្ឋាភិបាលយក ចិត្តទុកដាក់ជនរងគ្រោះទាំងអស់នៃរបបនេះឲ្យទទួលបានយុត្តិធ៍ម។
អ្នកស្រី មាស ផល្លី ៖«ចង់ថាខាងណាក៏ដោយអង្គការ ក្រៅរដ្ឋាភិបាលក៏ដោយសូមជួយពួកខ្ញុំផង ជួយផ្នែកជីវភាព ។ ឲ្យតែផ្តល់ឲ្យឱកាសនៃការ បាននិយាយប្រាប់ក្មេងជំនាន់ក្រោយក៏អស់ចិត្តដែរ» ។
យុវត្តីម្នាក់ដែលបានចូលរួមក្នុងកម្មវិធីនោះដែរ គឺកញ្ញា សែម ស្រីល័ក្ខ ជានិស្សិតឆ្នាំទី២នៃសាកលវិទ្យាល័យភូមិន្ទនិតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានរៀបរាប់ថារឿងរ៉ាវដែលនាងបានទទួលពីជនរងគ្រោះពេលនេះ គឺជាព្រឹត្តិកាណ៍មួយដ៏សំខាន់ដែលយុវជនខ្មែរមិនត្រូវមើលរំលង ។
កញ្ញា សែម ស្រីល័ក្ខ ៖«អត្ថប្រយោជន៍នោះគឺធ្វើឲ្យយុវជន ទទួលបានការក្រើនរំលឹកដល់យុវជនឲ្យជួយទប់ស្កាត់ការអំពើររំលោភបំពានកុំកើតមានបន្តទៀត» ។
យុវត្តីមួយរូបទៀតកញ្ញា លីវ គឹមឡាយ ជានិស្សិតនៃវិទ្យាស្ថានភាសាបរទេសបានលើកឡើថានាងសឹងតែមិនជឿ ថាការរំលោភផ្លូវភេទដ៏យង់ឃ្នងបានកើតឡើងមកលើរូបស្ត្រីខ្មែរសោះតែក្រោយពីចូលរួមកម្មវីធីនេះ ទើបនាងយល់ច្បាស់ ។
កញ្ញាក៏ចង់ឲ្យប្រជាពរដ្ឋទូទៅ និងរដ្ឋាភិបាលយកចិត្តទុកដាក់ចំពោះជនរងគ្រោះទាំងអស់ឲ្យទទួលបានយុត្តិធម៍ ។ កញ្ញា លីវ គឹមឡាយ៖«សង្គមគួរឲ្យចិត្តទុកដាក់ចំពោះពួកគាត់ជាជនរងគ្រោះដែលគាត់មិនចង់ជួបស្ថានការណ៍បែបនេះ នោះទេនិងមិនត្រូវរើសអើង ពួកគាត់ឡើយ» ។
អ្នកស្រី យឹម សុធារី ជាអ្នកសម្របសម្រួលគម្រោងក្នុងអង្គការក្តីករុណា ថាការរៀបចំកម្មវិធីនេះឡើងគឺដើម្បីឲ្យយុវជនយល់ដឹងពីប្រវត្តិសាស្ត្រខ្មែរដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ និង ចង់ឲ្យជនរងគ្រោះមានទំនាក់ទំនង់ជាមួយយុវជនជំនាន់ក្រោយ។
អ្នកស្រីបន្តថាកន្លងមកជនរងគ្រោះដែលអង្គការអ្នកស្រីបានជួប គឺអ្នកខ្លះមានជំងឺគេងមិនលក់ ឬ ប្រសៃប្រាសាទដោយសារការការចង់ចាំក្នុងសម័យនោះ ។
អ្នកស្រីយឹម សុធារី ៖«ភាគច្រើននៃជនរងគ្រោះពួកគាត់ប្រើថ្នាំ ដើម្បីឲ្យគេងលក់ ព្រោះពួកគាត់ភាគច្រើនមានបញ្ហាគេងមិនលក់ដោយសារគិតច្រើន ឬ ស្មារតីភ័យក្លាចជាដើម»។
បច្ចុប្បន្នក្នុងដំណើរការសាលាក្តីខ្មែរក្រហម០០២/២គឺសំនុំរឿងក្តីករណីការរៀបការដោយបង្ខំនិងអំពើហិង្សាផ្លូវភេទក្នុងសម័យខ្មែរក្រហមផងដែរ ។ ក្នុងសំនុំរឿងនេះមាន អតីតមេដឹកនាំ រដ្ឋ២រូបគឺលោក ខៀវ សំផន អតីតប្រមុខរដ្ឋ និង លោក នួន ជា អតីតអនុលេខាបក្ស និងជាប្រធានសភាប្រជាជននៃរបបនេះកំពុងប្រឈមកាត់ទោស ក្នុងសំណុំរឿងនេះ ខណៈពួកគាត់ ត្រូវបានកាត់ទោស ឱ្យមានទោសអស់មួយជីវិត ក្នុងសំនុំរឿង ០០១ /១ ៕