មហាយក្សអាស៊ី ចិន និងឥណ្ឌាជាប្រទេសនាំមុខគេនៃការផលិតនិងនាំចេញអង្ក ច្រើនជាងគេក្នុងពិភពលោក ។ចិនជាប្រទេសជាប់ចំណាត់ទី១នៃបញ្ជីឈ្មោះប្រទេសទាំង១០ ក្នុងពិភពលោកដែលផលិតស្រូវច្រើនជាងគេ ។ ប្រទេសនេះផលិតស្រូវបាន ១៤៤,៥៦០លានតោន ។ ចំណែកប្រទេសឥណ្ឌាឈរនៅលេខរៀងទី២ផលិតបាន១០៤,៨០០លានតោន ។
នេះបើយោងតាមគេហទំព័រ Maps of the World ដែលបានចុះផ្សាយកាលពីថ្ងៃ៨ខែមិថុនាឆ្នាំ២០១៦ ។ ទោះបីចិនជាប្រទេសមួយដែលផលិតស្រូវច្រើនជាងគេ តែការនាំអង្ករចេញក្នុងពិភពលោកធំជាងគេគឺឥណ្ឌា ។ នេះបើយោងតាមគេហទំព័រ world’stop exports ដែលបានចុះផ្សាយក្នុងថ្ងៃ២២មិថុនាឆ្នាំ២០១៦ ។
គេហទំព័រនេះបង្ហាញថាប្រទេសឥណ្ឌា អាចទាញយកប្រាក់ចំណូលសរុប ៦,៤ពាន់លានដុល្លា ដែលស្មើរ៣១,៨% នៃទឹកប្រាក់ សរុប២០ពាន់លានដុល្លាក្នុងឆ្នាំ២០១៥ នៃការនាំអង្ករ ចេញក្នុងពិភពលោក ខណៈប្រទេសចិនទទួលបាន ២៦៧,៤ លានដុល្លាដែលស្មើរ ១,៣% ប៉ុណ្ណោះ ។ ប៉ុន្តែប្រទេសថៃ ជាប់ចំណាត់ថ្នាក់លេខ២ នាំចេញអង្ករនូវទឹកប្រាក់ ៤,៥ពាន់លានដុល្លស្មើរ២២,៧% ។
ប្រទេសទាំង១០ដែលផលិតស្រូវបានច្រើនជាងគេក្នុងពិភពលោក៖
១ ប្រទេសចិន ១៤៤,៥៦០លានតោន
២ ប្រទេសឥណ្ឌា ១០៤,៨០០លានតោន
៣ ប្រទេសឥណ្ឌូនេស៊ី ៣៥,៥៦០លានតោន
៤ ប្រទេសបង់ក្លាដែស ៣៤,៥០០លានតោន
៥ ប្រទេសវៀតណាម ២៨,២៣៤លានតោន
៦ ប្រទេសថៃ ១៨,៧៥០លានតោន
៧ ប្រទេសភូមា ១២,៦០០នាលតោន
៨ ប្រទេសភីលីន ១១,៩១៥លានតោន
៩ ប្រទេសប្រេស៊ីល ៨,៤៦៥លានតោន
១០ ប្រទេសជប៉ុន ៧,៨៤២
អង្ករដែលផលិតបានគិតជាតម្លៃសរុប២០ពាន់លានដុល្លាក្នុងឆ្នាំ២០១៥ ដែលវាបានធ្លាក់ចុះចំនួន១៦,៦% សម្រាប់ការនាំចេញបើធៀបក្នុងឆ្នាំ២០១១ ខណៈផលិតបានទឹកប្រាក់២៤ពាន់លានដុល្លា ។
ប្រាក់ចំនូលក្នុងតំបន់បានធ្លាក់ចុះ២២,៩%ក្នុងឆ្នាំ២០១៤-២០១៥ ។ ប្រទេសកណ្តាលទ្វីបអាស៊ីទទួលបានប្រាក់ចំនូលច្រើនពីការនាំចេញច្រើនក្នុងឆ្នាំ២០១៥ ចន្លោះ១៤,៥ពាន់លានដុល្លាឬស្មើរ ៧២,៣%នៃការនាំចេញស្រូវទាំងអស់ ។
ប្រទេសទាំង១១ដែលនាំអង្ករចេញ ច្រើនជាងគេក្នុងពិភពលោក៖
១ ប្រទេសឥណ្ឌា ៦,៤ពាន់លានដុល្លា ៣១,៨%
២ ប្រទេសថៃ ៤,៥ពាន់លានដុល្លា ២២,៧%
៣ ប្រទេសអាមេរិច ២,១ពាន់លានដុល្លា ១០,៣%
៤ ប្រឬេសវៀតណាម ១,៤ពាន់លានដុល្លា ៧%
៥ ប្រទេសប៉ាគីស្ថាន ១,ពាន់លានដុល្លា ៥,២%
៦ ប្រទេសអ៊ីតាលី ៥៩១,៨លានដុល្លា ៣%
៧ ប្រទេសអ៊ុយរ៉ាកាយ ៣៧៧,៤ លានដុល្លា ១,៩%
៨ ប្រទេសប្រេស៊ីល ៣៥០,២លានដុល្លា ១,៧%
៩ ប្រទេសកម្ពុជា ៣១៧,៨លានដុល្លា ១,៦%
១០ ប្រទេសអូស្ត្រាលី ២៩៩លានដុល្លា ១,៥%
១១ ប្រទេសចិន ២៦៧,៤លានដុល្លា ១,៣%
តាមគេហទំព័រទាំង២នេះគឺទ្វីបអាស៊ីផលិតស្រូវបានច្រើនជាងគេ ។ តាមតារាងនេះ កម្ពុជា បានចំណាត់ថ្នាក់លេខ ៩ បាននាំអង្ករចេញនូវទឹកប្រាក់ ៣១៧,៨លានដុល្លាស្មើនិង១,៦% ៕