ភ្នំពេញ៖ ទីបំផុតប្រទេសអង់គ្លេសបានបោះឆ្នោតប្រជាមតិជាប្រវត្តិសាស្ត្រមួយ ដោយបានសម្រេចចាកចេញពីសហភាពអឺរ៉ុប បន្ទាប់ពីចក្រភពមួយនេះបានរួមរស់ជាមួយសហភាពអឺរ៉ុបជិត 43 ឆ្នាំកន្លងមកហើយនោះ។ បើតាមលទ្ធផលគឺអ្នកនាំគាំទ្រឱ្យអង់គ្លេសចាកចេញពីសមាជិកភាពរបស់សហភាពអឺរ៉ុបមានសំឡេងឆ្នោត ៥២ភាគរយ ទល់ ៤៨ភាគរយ ប៉ុន្តែតំបន់ធំៗចំនួន ៣ របស់ប្រទេសនេះ គឺក្រុងឡុងដ៍ ស្គុតឡេន និង អៀឡង់ខាងជើង បានបោះឆ្នោតគាំទ្រឱ្យនៅបន្តជាសមាជិករបស់សហភាពអឺរ៉ុប។
ចំណែកនាយករដ្ឋមន្ត្រីអង់គ្លេសលោក David Cameron ក៏សម្រេចចុះចេញពីតំណែងនៅខែតុលាខាងមុខ ដែល បន្ទាប់ពីប្រទេសរបស់លោក បានបោះឆ្នោតសម្រេចឱ្យចាកចេញពីសហភាពអឺរ៉ុប។
តើអ្នកវិភាគនៅកម្ពុជាយល់យ៉ាងណា ចំពោះការចាកចេញរបស់ចក្រភពអង់គ្លេសពីសមាជិកសហភាពអឺរ៉ុប ស្របពេលដែលនាយករដ្ឋមន្ត្រីអង់គ្លេសលោក David Cameron ក៏បានប្រកាសលាលែងពីតំណែងផងដែរនៅរយៈពេល៣ខែខាងមុខ។
តើអ្វីជាហានិភ័យចំពោះសហភាពអឺរ៉ុបក្រោយពីប្រទេសធំៗក្នុងចក្រភពអង់គ្លេសចាកចេញទៅហើយ អង់គ្លេស អាចជួបបញ្ហាអ្វីដែរ?
នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុស្ត្រី លោក សូចន្ថា សាស្ត្រាចារវិទ្យាសាស្ត្រ នយោបាយ យល់ឃើញថាសហភាពអាចជួបផលលំបាកជាច្រើនទៅថ្ងៃខាងមុខ ដែលលោកថា គឺបញ្ហាសេដ្ឋកិច្ច និងសន្តិសុខ។
នៅពេលសួរថាតើលោកវិភាគឃើញដូចម្ដេចចំពោះ លោក ដាវិដខមម្រូន លាលែងពីតំណែង ជានាយករដ្ឋមន្ត្រី ។ អ្នកវិភាគទាំងរូបនេះ បានការសរសើរ ភាពក្លាហានរបស់មេដឹកនាំអង់គ្លេសរូបនេះ។តែបែបនេះក្ដី ពួកគាត់ គិតថា អង់គ្លេសនឹងមានបញ្ហាទំនាក់ទំនងសេដ្ឋកិច្ចជាមួយអឺរ៉ុប។
លោក សូចន្ថា ពន្យល់ថា អង់គ្លេសមានសក្ដានុពលសេដ្ឋកិច្ចខ្លាំងដែរជាមួយសហភាពអឺរ៉ុប ហើយជាមួយនេះអង់គ្លេស លំបាកផ្នែកនយោបាយការបរទេសផងដែរ ។
ចំណែកបណ្ឌិត ចាន់ វិបុល ហាក់មិនយល់ដូចការពន្យល់របស់លោកសូចន្ថានេះទេ។
សូមជម្រាប់ថា ការចេញរបស់អងគ្លេសពីសមាជិកភាពអឺរ៉ុប គឺបន្ទាប់ពីប្រទេសអឺរ៉ុបមួយនេះ មានភាពចម្រូងចម្រាស់ផ្ទៃក្នុង ជាច្រើនឆ្នាំមកហើយ ។ គណបក្សមួយចំនួនជំរុញឱ្យអង់គ្លេសចាកចេញ និង ខ្លះគាំទ្រឱ្យនៅបន្តជាសមាជិកសហភាពអឺរ៉ុបបន្តទៀត ។ លោក អូបាម៉ា ប្រធានាធិបតីអាមេរិកថ្មីៗនេះ បានទទូចឱ្យប្រជាជនអង់គ្លេស កុំចាកចេញពីសមាជិកសហភាពអឺរ៉ុប ។ លោកព្រមានការធ្លាក់ចុះ នយោបាយការបរទេសរបស់សហភាពអឺរ៉ុបនិងអង់គលេស ខ្លួនគេផ្ទាល់ ៕