UK៖ ទីបំផុតប្រទេស អង់គ្លេសបានបោះឆ្នោតប្រជាមតិជាប្រវត្តិសាស្ត្រមួយ ដោយបានសម្រេចចាកចេញពីសហ ភាពអឺរ៉ុប បន្ទាប់ពីចក្រភពមួយនេះបានរួមរស់ជាមួយសហភាពអឺរ៉ុបជិត 43 ឆ្នាំកន្លងមកហើយនោះ ។
បើតាមលទ្ធផល គឺអ្នកនាំគាំទ្រឱ្យអង់គ្លេសចាកចេញពីសមាជិកភាពរបស់សហភាពអឺរ៉ុប មានសំឡេងឆ្នោត ៥២ភាគរយ ទល់ ៤៨ភាគរយ ប៉ុន្តែតំបន់ធំៗចំនួន ៣ របស់ប្រទេសនេះ គឺក្រុងឡុងដ៍ ស្គុតឡេន និង អៀឡង់ខាងជើង បានបោះឆ្នោតគាំទ្រឱ្យនៅបន្តជាសមាជិករបស់សហភាពអឺរ៉ុប។
លោកនាយករដ្ឋអង់គ្លេស ប្រកាសលាលែងពីតំណែង
នាយករដ្ឋមន្ត្រីអង់គ្លេសលោក David Cameron សម្រេចចុះចេញពីតំណែងនៅខែតុលាខាងមុខ បន្ទាប់ពីប្រទេសរបស់លោក បានបោះឆ្នោតសម្រេចឱ្យចាកចេញពីសហភាពអឺរ៉ុប។ ការចាកចេញពីតំណាងនាយករដ្ឋមន្ត្រីនេះ គឺលោក Cameron បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅខាងក្រៅវិមានរដ្ឋាភិបាល បន្ទាប់ពីលទ្ធផលចុងក្រោយត្រូវបានប្រកាសឡើងថា អង់គ្លេសចាកចេញហើយនោះ។
លោក David Cameron ៖«ខ្ញុំមានបំណងដឹកនាំប្រទេសមួយនេះបន្តទៀត ប៉ុន្តែ ៣ខែទៀតប្រទេសអង់ គ្លេសនឹងមិនត្រូវការខ្ញុំទៀតទេ ពោលគឺប្រទេសមួយនេះត្រូវការមេដឹកថ្មីដើម្បីដឹកនាំ»៕