loader

ប៉ូលីសម៉ាឡេស៊ីមិនតក់ស្លុតចំពោះការគំរាមវាយប្រហារភេរវកម្មពីក្រុម IS

កូឡាឡាំពួរ: អគ្គស្នងការប៉ូលីសម៉ាឡេស៊ីលោក Khalid Abu Bakar បានអះអាងថា កម្លាំងប៉ូលីសម៉ាឡេស៊ីមិនមាន ការតក់ ស្លុតអ្វីនោះទេ បើទោះបីជាមានការគំរាមកំហែងពីក្រុមរដ្ឋអ៊ីស្លាមថ្មីមួយ ដែលក្រុមភេរវករនោះបានបង្ហោះ តាមខ្សែវីដេអូថា ពួកគេនឹងវាយប្រហារមកលើប្រទេសម៉ាឡេស៊ី។

Indonasia-thum-cna-009
រូបភាព ទីបញ្ជាការប៉ូលិសនៃប្រទេសម៉ាឡេស៊ី ស្ថិតក្នុងក្នុងBukit Aman។រូបភាពពី CNA

កាសែតក្នុងស្រុកមួយឈ្មោះថា New Straits Times បានរាយការណ៍ថា កាលពីថ្ងៃអង្គារ៍ក្រុមភេរវជនរដ្ឋអ៊ីស្លាមបានឃោសនា តាមវីដេអូពីបំណងវាយប្រហារមកលើទីបញ្ជាការរបស់ប៉ូលិសម៉ាឡេស៊ីនៅ Bukit Aman ។

លោក Khalid បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃសុក្រនេះថា លោកហាក់គ្មានការព្រួយបារម្ភចំពោះការគំរាម កំហែងនេះទេ។ លោកថ្លែងថា៖«នេះមិនមែនជាប្រភេទវីដេអូដំបូងដែលពួក IS ធ្លាប់បង្ហោះមក។ ប៉ុន្តែខ្ញុំចង់និយាយនៅទីនេះ ថា ប៉ូលិសម៉ាឡេស៊ីនឹងមិនអនុញ្ញាតឱ្យមនោគមវិជ្ជារបស់ពួកគេ រីករាលដាលនៅទីនេះទេ។ យើងគ្មានតក់ស្លុតអ្វីឡើយចំពោះ ការគំរាមកំហែងដោយក្រុម IS នេះឡើយ»

កាសែត New Straits Times បានរាយការណ៍បន្តថា ប្រទេសម៉ាឡេស៊ីមានការរឹតបន្តឹងសន្តិសុខដោយប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះការវាយប្រហារភេរវកម្មក្នុងរយៈពេលប ៦ខែបន្ទាប់ទៀត។

សូមជំរាបថា ម៉ាឡេស៊ីធ្លាប់ចាប់ខ្លួន និងបានចោទប្រកាន់ជនសង្ស័យរាប់សិបនាក់ថា មានទំនាក់ទំនងជាមួយក្រុមភេរវករ អស់រយៈពេលពីរឆ្នាំកន្លងមក។ ជនសង្ស័យទាំងនោះ ត្រូវបានចោទប្រកាន់ពីបទរៀបចំគម្រោងវាយប្រហារក្នុងប្រទេស មូស្លីមមួយនេះ និងបានចូលរួមជាមួយក្រុមសកម្មប្រយុទ្ធបរទេសទៀតផង៕

ប្រភព:CNA

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ប្រជាជនអាហ្វហ្គានីស្ថាន១៦២នាក់ បានស្លាប់ដោយសារអាកាសធាតុត្រជាក់ខ្លាំង

  អាជ្ញាធរអាហ្វហ្គានីស្ថានបានរាយការណ៍កាល[...]

ក្រោមការគ្រប់គ្រងរបស់យោធាភូមាការដាំដុះអាភៀនមានការកើនឡើង

  របាយការណ៍របស់អង្គការសហប្រជាជាតិបានឱ្យដ[...]

សម្តេចសង្ឃកាតូលិកអំពាវនាវ​ឱ្យ​លុបចោលនូវច្បាប់​ប្រឆាំង​នឹងក្រុម​អ្នកស្រឡាញ់​ភេទ​ដូចគ្នា

  សម្តេចសង្ឃកាតូលិកបានចេញមុខបដិសេធច្បាប់[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x