en     km
en     km

សមាជិក​បក្ស​ប្រជាធិបតេយ្យ​អា​មេ​រិ​ក​បញ្ចប់​ការ​ធ្វើ​កូដកម្ម​ ដែល​ទាមទារ​ឱ្យ​មានច្បាប់​កាន់​អាវុធ​

Share

ភ្នំពេញ៖ ​សមាជិក​សភា​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ នៃ​សហរដ្ឋអាមេរិក​បាន​សម្រេច​បញ្ចប់​ការ​ធ្វើ​កូដកម្ម​អង្គុយ​តវ៉ា​ទាមទារ​ឲ្យ​ចេញ​ច្បាប់​មួយ​ ដើម្បី​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ​បន្ទាប់​ពី​ពួក​គេ​បាន​ធ្វើ​កូដកម្ម​រយៈពេល​ ២៤​ម៉ោង​ កាលពី​ថ្ងៃ​ព្រហស្បត្ដិ៍​ ទី​ ២៣​ ម្សិលមិញ​ ។​

US-24-06-16-thum
ព្រឹទ្ធសមាជិកគណបក្ស​ប្រជាធិបតេយ្យ​ នៃ​សហរដ្ឋអាមេរិក។

​ការ​ធ្វើ​កូដកម្ម​របស់​សមាជិក​សភា​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ ដែល​ទាមទារ​ឲ្យ​មាន​ច្បាប់គ្រប់គ្រងអាវុធ​ជាតិ​ផ្ទុះ​នេះ​ គឺជា​ការ​ឆ្លើយ​តប​ទៅ​និង​ការ​វាយប្រហារ​ដោយ​ខ្មាន់កាំភ្លើង​ម្នាក់​នៅ​រដ្ឋ​ Orlando​ ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​ ៤៩​ នាក់​កាលពី​ស​ប្ដា​ហ៍​មុន​ ។​

​សមាជិក​សភា​នៃ​គណបក្ស​សាធារណៈរដ្ឋ​ ដែល​មិន​បាន​ចូលរួម​ជាមួយ​សមាជិក​សភា​បក្ស​ប្រជាធិបតេយ្យ​នោះ​ក៏​មិន​បាន​បង្ហាញ​ការ​ចាប់អារម្មណ៍​ពី​ការ​ជំរុញ​ឱ្យ​មានច្បាប់​នេះ​ទេ​។​ តែ​បែរជា​ក្រុម​នេះ​បាន​សម្រេច​ផ្អាក​កិច្ចប្រជុំ​សភា​ហើយ​បិទទ្វារ​សភា​ថែម​ទៀត​។​

​ទោះជា​យ៉ាងនេះ​ក្ដី​សមាជិក​សភា​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ នឹង​ត្រឡប់​ម​កាន់​សភា​វិញ​នៅ​ពេល​សភា​បើកទ្វារ​ធ្វើការ​វិញ​ នៅ​រយៈពេល​ ២​ ស​ប្ដា​ហ៍​ទៀត​នេះ​។​ សូម​ជម្រាប​ថា​ សមាជិក​បក្ស​សារ​ធា​រណៈ​រដ្ឋ​មាន​សំលេង​លើសលប់​លើ​បក្ស​ប្រជាធិបតេយ្យ​ ៕
​ប្រភព​:BBC

Share

ព័ត៌មានទាក់ទង

Image