en     km
en     km

​សម្ដេច​ ហ៊ុន​ សែន​ ទទូច​ឱ្យ​ពលរដ្ឋ​គោរព​ច្បាប់​ចរាចរណ៍​បន្ទាប់​ពី​សម្ដេច​បង់ប្រាក់​ពិន័យ​ (មានវិឌីអូ)

Share

ភ្នំពេញ៖ ​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ថ្លែង​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​ថា​ ច្បាប់​នៅ​កម្ពុជា​នឹង​អនុវត្ត​ដោយ​ស្មើ ភាព​និង​គ្មាន​ការ​រើសអើង​ ខណៈ​សម្ដេច​អំពាវនាវ​កុំឱ្យ​យក​ការ​អនុវត្ត​ច្បាប់​ទៅ​ធ្វើ​ជា​រឿង​នយោបាយ​។​

hun-sen-mwc-24-06-16
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជិកម៉ូតូទៅបង់ថ្លៃផាកពិន័យនៅប៉ុស្តិ៍នគរបាល សង្កាត់ចតុមុខ។

​សម្ដេច​មាន​ប្រសាសន៍​ដូចនេះ​ បន្ទាប់​ពី​សម្តេច​បាន​បង់ប្រាក់​ពិន័យ​ ១៥០០០​ រៀល​ នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ចតុមុខ​ នា​ព្រឹក​ថ្ងៃ​ទី​ ២៤​ ខែមិថុនា​ ឆ្នាំ​២០១៦​នេះ​ គឺ​ដោយសារ​តែ​សម្ដេច​ជិះ​ម៉ូតូ​ កាលពី​ថ្ងៃ​ទី​ ១៨​ មិថុនា​ នៅ​ខេត្តកោះកុង​ដោយ​មិន​បាន​ពាក់ មួក​សុវត្ថិភាព​ ។​

​ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ សម្ដេច​អំពាវនាវ​ឲ្យ​ជនរួមជាតិ​គោរព​ច្បាប់​ចរាចរណ៍​ទោះបី​ថ្នាក់​ណា​ក៏​ដោយ​ ក៏​ត្រូវ​គោរព​ច្បាប់​ទាំងអស់​និង​ដើម្បី​ជីវិត​ខ្លួនឯង​។​

​អ្នកលេង​ហ្វេ​ស​ប៊ុ​កមួយ​ចំនួន​បាន​រិះគន់​សម្ដេច​ ដែល​បាន​ជិះ​ម៉ូតូ​របស់​បុរស​ម្នាក់​នៅ​ខេត្តកោះកុង​ ដោយ​ពុំ​ពាក់​សុវត្ថិភាព​និង​ ជិ​ក​ម៉ូតូ​គ្មាន​ផ្លា​ក​លេខ​។​ ក្រុម​អ្នកលេង​ហ្វេ​ស​ប៊ុ​កថា​ ធ្វើ​ជា​មេដឹកនាំ​គួរ​ជា​គំរូ​នៃ​ការ​គោរព​ច្បាប់​។​ តែ​បែប​នេះ​ក្ដី​សម្ដេច​បាន​ទទួលស្គាល់​កំហុស​របស់​សម្ដេច​ ហើយ​ជាមួយ​គ្នា​នេះ​ សម្ដេច​យក​ករណី​សម្ដេច​ជា​ការ​សិក្សា​មួយ​សម្រាប់​អ្នកមាន​បណ្ដា​ស័​ក្ត​ខ្ពង់ខ្ពស់​ ដែល​សម្ដេច​ថា​ទោះបី​សម្ដេច​មាន​អភ័យឯកសិទ្ធិ​សភា​ក៏​ត្រូវ​បាន​គេ​ផាកពិន័យ​ផង​ដែរ​ ។​

​ចំពោះ​រឿង​នេះ​ អ្នក​សង្កេតការណ៍​បាន​ទទួល​សាទរ​សម្ដេច​ ដែល​លោក​ទទួលស្គាល់​កំហុស​របស់​ខ្លួន​  ខណៈ​ពួក​គេ​ថា​ជា​ល្បែង​ប្រជា​ភិ​ថុ​ត​នយោបាយ​មួយ​ថ្មី​ទៀត​របស់​មេដឹកនាំ​កម្ពុជា​ល្បីឈ្មោះ​រូប​នេះ​ ៕​

 

Share

Image
Image
Image