en     km
en     km

ពលរដ្ឋ​ម្នាក់​ថា​ លោក​ សម​ រ​ង្ស៊ី​ ជា​ជន​កំសាក​ខ្លាច​គុក​តែ​លោក​ សម​ រ​ង្ស៊ី​ ថា​គ្រាប់បែក​ផ្ទុះ​សម្លាប់​លោក

Share

​បុរស​ម្នាក់​ដែល​មាន​ទឹកមុខ​ ខឹង​លោក​ សម​ រ​ង្ស៊ី​ យ៉ាង​ខ្លាំង​បាន​ឡើង​ថ្លែង​ រិះគន់​ មេ​បក្ស​ប្រឆាំង​និរទេស​ខ្លួន​រូប​នេះ​ថា​ ជា​អ្នកនយោបាយ​កំសាក​ រត់​ចេញពី​ប្រទេស​ ហើយ​ថា​ជា​អ្នកនយោបាយ​ខ្លាច​គុក​ មិន​ដូច​លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​នៅ​ភូមា​នោះ​ទេ​ ។​

samrainsy
ការ​វាយប្រហារ​របស់​ពលរដ្ឋ​ខ្មែរ​អា​មេ​រិ​ក​រូប​នេះ​ធ្វើ​ឡើង​ នៅ​ក្នុង​វេទិកា​មួយ​នៅ​ទីក្រុង​ Lowell​ សហរដ្ឋអាមេរិក​ កាលពី​ថ្ងៃ​ទី​១៩​មិថុនា​ គឺ​នៅ​ចំពោះ​មុខ​ លោក​ សម​ រ​ង្ស៊ី​ និង​ ប្រពន្ធ​របស់​លោក​ ។​

​បុរស​រូប​នេះ​បាន​ទាមទារ​ឱ្យ​លោក​ សម​ រ​ង្ស៊ី​ បង្ហាញ​ភាព​ក្លាហាន​ឡើង​វិញ​ ហើយ​តាំងចិត្ត​ជាប់គុក​ជា​ជាង​ រត់​រួចខ្លួន​ ។​ លោក​ក៏​បាន​ទាមទារ​ឱ្យ​មេ​បក្ស​ប្រឆាំង​នេះ​ បកស្រាយ​នូវ​សំនួរ​ ថា​ហេតុផល​អ្វី​បានជា​ខ្លាច​ជាប់គុក​ ។​

​នៅ​ចំពោះ​មុខ​ បុរស​រូប​នេះ​ លោក​ សម​ រ​ង្ស៊ី​ ក៏​បាន​បង្ហាញ​ច​រឹក​មួយ​ភ្លាម​គឺ​ក្លាហាន​ ។​ លោក​ថ្លែង​ថា​ គ្រាប់បែក​វាយប្រហារ​លោក​ សម្លាប់​ លោក​គឺ​ពេល​នោះ​ បាតុករ​ស្លាប់​ជុំវិញ​លោក​ ឈាម​ ពេញ​ខ្លួន​លោក​ គឺ​លោក​ឈឺចាប់​ណាស់​ទៅ​ហើយ​ ។​ លោក​បញ្ជាក់​ ថា​លោក​រស់​ដើម្បី​ ជាតិ​មាតុភូមិ​ គឺ​មិន​ក្រោម​រណប​ប្រទេស​ជិតខាង​ឡើយ​ ។​

​ក្នុង​វេទិកា​នេះ​លោក​ ឆ្លៀត​វាយប្រហារ​ ប្រទេស​វៀតណាម​ថែម​ទៀត​ ។​ ជាមួយ​គ្នា​នេះ​ មេ​បក្ស​ប្រឆាំង​ រូប​នេះ​បាន​ អះអាង​ថា​ កុំ​ប្រដូច​លោក​ទៅ​នឹង​លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ គឺ​កម្ពុជា​ ខុស​ពី​ភូមា​  ព្រោះ​ពួក​យោធា​ភូមា​ស្នេហា​ជាតិ​ ដោយ​គេ​មិន​សំលាប់​ជាតិ​សាសន៍​គេ​ទេ​ ។​

​កាលពី​ថ្ងៃ​ទី​៣០​ មីនា​ ឆ្នាំ​១៩៩៧​  គ្រាប់បែក​ចំនួន​ ៤​គ្រាប់​ បាន​វាយប្រហារ​ សំដៅលើ​ បាតុករ​ គឺ​ពេល​នោះ​ លោក​ សម​ រ​ង្ស៊ី​ នៅ​ក្នុង​ឧបទ្ទវ​ហេតុនេះ​ដែរ​ ដោយ​គ្រាប់បែក​ផ្ទុះ​ឡើង​សម្លាប់​មនុស្ស​ ជិត​២០​នាក់​ និង​ របួស​ជាង​១៥០​នាក់​ ។​ លោក​ សម​ រ​ង្ស៊ី​ ត្រូវ​បាន​រាយការណ៍​ថា​ លោក​សន្លប់​ ខណៈ​មនុស្ស​ស្លាប់​ជុំវិញ​លោក​ជា​ច្រើន​នាក់​ ។​

​លោក​សម រ​ង្ស៊ី​បាន​បង្ហោះ​ វី​ឌី​អូ​ឃ្លឹ​ប​នេះ​លើ​ ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ កាលពី​ថ្ងៃ​ទី​២៣​មិថុនា​នេះ​ ។​

​ដើម្បី​បាន​ជ្រាប​ថា​តើ​ បរិយាកាស​នៃ​វេទិកា​នេះ​  មាន​ស្ថានភាព​បែប​ណា​  បុរស​នេះ​ សម្ដែង​កំហឹង​ ដូច​ម្ដេច​ ហើយ​លោក​ សម​ រ​ង្ស៊ី​ បង្ហាញ​ចំហរ​ដូច​ម្ដេច​ សូម​តាមដាន​ទស្សនា​វិ​ឌី​អូ​នេះ​ដូច​ ខាងក្រោម​ ៖​

Share

ព័ត៌មានទាក់ទង

Image