កោះកុង៖ ការនេសាជាមុខរបរមួយរបស់ប្រជាពរដ្ឋខ្មែរដែលរស់នៅតាមដងទន្លេ និងសមុទ្រ ប្រកបប្រចាំថ្ងៃដើម្បីចិញ្ចឹមជីវិត។ នៅពេលនេះប្រជានេសាទនៅកោះខ្យង ដែលស្តិតក្នុងភូមិអង្គឆ្អឺត ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង បានត្អូញត្អែរពីផលនេសាទថយចុះ។
តើប្រជាពលរដ្ឋនៅទីនោះជួបបញ្ហាអ្វីខ្លះ បន្ទាប់ពីផលិតផលនេសាទរបស់ពួកគេថយចុះ? តទៅនេះសូម ស្ដាប់បទយកការណ៍ដែលរៀបចំដោយច្រឹក ស្រីអូន៖
ព្រលឹមស្រាងៗពន្លឺព្រះអាទ្យិចាប់ផ្តើមរះ ជះរស្មីមកលើផ្ទៃទឹកសមុទ្រដែលកំដរទៅដោយសំឡេងរលកទឹក សមុទ្រ និងសំឡេងសត្វយំឆ្លើយឆ្លងគ្នា។
បើមើលទៅលើផ្ទៃទឹកដែលចាំងព្រិចៗ ប្រដេញគ្នាក៏មានទូកនេសាទជាច្រើនគ្រឿងសំដៅមកកំពង់ដើម្បីចុះចតនិងដាក់ត្រីដែលគេរកបាន។
បុរសម្នាក់ឈរនៅលើទូក និងកាន់ឬស្សីមួយកំណាត់ចាក់ដោតទៅក្នុងទឹកដើម្បីដោលមកកំពង់នោះ គឺលោកលាង ណោះ។ លោកបានលើកឡើងថា លោកបានប្រកបមុខរបរនេះមានរយៈជាង ១០ ឆ្នាំមកហើយ។ លោកថា ប្រាក់ចំណូលដែលលោកអាចរកបានគឺប្រមាណ ៣ ម៉ឺនរៀលក្នុង១ថ្ងៃ សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ខណៈបណ្ដាឆ្នាំមុនលោករកប្រាក់បានជិត ១០ ម៉ឺនរៀល។ លោក លាង ណោះ ៖«ប្រាក់ចំនូលមួយថ្ងៃអាចរកបាន៣ម៉ឺនរៀលក្នុងមួយថ្ងៃហើយ២ ឬ ៣ ថ្ងៃបានទៅម្តង»។
កណ្តាលសាគរមើលមិនឃើញកោះ មិនឃើញត្រើយ គឺជារឿងដែលគួរឲ្យតក់ស្លុកសម្រាប់អ្នកដែលមិនធ្លាប់បានឆ្លងកាត់។
លោក លាង ណោះ និយាយបន្តបែបសំនៀងអ្នកខេត្តកោះកុងថា ទោះបីលោកជាអ្នកនេសាទលោកក៏នៅតែមានអារម្មណ៍ភិតភ័យនៅពេលមានព្យុះភ្លៀងនៅកណ្ដាលសមុទ្រ និងការធ្វើដំណើរតាមសមុទ្រពេលយប់ដែលប្រឈបមុខនិងគ្រោះថ្នាក់ខ្លាំង។ លោក លាង ណោះ៖«របស់ការពារមានតែពីដុងទឹកអ្វីនឹងដាក់ទៅតាមទូកទៅ ។ ពីដុងទឹកអាចកការពារបាន តែយើងអត់ហ៊ានទៅឆ្ងាយទេយើងទៅជិតៗ»។
ដោយសារតែស្ថានភាពបរិស្ថានមិនអំណោយផល ធ្វើឱ្យការរកត្រីកាន់តែថយចុះ។ លោក លាង ណោះ ថា៤ ឬ ៥ឆ្នាំមុន មុខរបរនេសាទទទួលផលបានច្រើន មិនដូចពេលនេះទេគឺការនេសាទមិនសូវបាន។ លោកពន្យល់ថា កត្តាអ្នកនេសាទប្រើឧបការណ៍នេសាទខុសច្បាប់ និងទំនើបៗ គឺជាការបំផ្លាញសំបុកត្រី ខណៈដើមកោងកាង ដែលជាជម្រកត្រីពងកូនត្រូវបំផ្លាញ។ លោក លាង ណោះ៖«ផលនេសាទធ្លាក់តើពេលមុខចេញនេសាទមួយថ្ងៃបាន៤ឬ៥ម៉ឺន ទៅម្តង៧ឬ៨ម៉ឺនក៏មានតែឥឡូវអត់។ គេអនុញ្ញាតិឲ្យនេសាទតែខុសច្បាស់ ជលផលហាមឃាត់ដែរតែហាមប្រាប់មិនឈ្នះ។ ឧបករណ៍នេសាទត្រូវច្បាប់ខ្ញុំនេសាទដាក់មង ដាក់អួនអញ្ចឹងទោះ»។
ជុំវិញការធ្លាក់ចុះផលនេសាទនេះលោក អ៊ុំ ទី ជាមេភូមិអង្គឆ្អឺតបានរៀបរាប់ថា លោកបានបោះបង់មុខរបរនេសាទចោល ដោយសារតែលែងទទួលបានផលច្រើនដូចពីមុន។ លោកបានរំលឹកដូចច្នេះ៖នេសាទពីមុនវាថោកមែនតែមួយថ្ងៃៗយើងនេសាទបានរាប់សិបគីឡូ ត្រីអ្វីទៅទម្លាក់មងមិនបានទេ តែដក់ទឹកមកវិញដោះមិនឈ្នះ ហើយពីមុនមងយើងតិចៗផង»។
ការនេសាទពេលនេះគេនិយមតែឧបករណ៍ទំនើបៗ ទោះបីជាមានការហាមឃាតពីមន្ត្រីជលផលក៏ដោយ។ ព្រោះតែការនេសាទលែងប្រើឧបករណ៍បុរាណ បែបនេះទើបផលត្រីបាត់បង់ទៅពីមួយឆ្នាំទៅមួយឆ្នាំ។
លោក អ៊ុំ ទី ជាមេភូមិអង្គឆ្អឺត បន្តថាអ្នកភូមិលោកប្រកបរបរនេះប្រមាណជា ៤០ ភាគក្នុងចំណោមប្រជាពលរដ្ឋទាំង ១៥១ គ្រួសារ។ លោកថា ប្រជាពលរដ្ឋបានរួមគ្នាដាំដើមកោងកាងឡើងវិញដើម្បីរក្សាពូជត្រី និងផ្តល់ផលប្រយោជន៍ដល់ពួកវាវិញ។ លោក អ៊ុំ ទី ជាមេភូមិអង្គឆ្អឺត៖«ដើមកោងកាងក្រុមអ្នកសហគមន៍ជាអ្នកដាំតែខាងភូមិក៏ជួយដែរ។គេហៅក្រុមអ្នកសហគមន៍កោះខ្យង»។
តាមរបាយការណ៍បូកសរុបការងាររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំឆ្នាំ ២០១៥-២០១៦ និងទិសដៅការងារសម្រាប់ឆ្នាំ ២០១៦-២០១៧ ចេញផ្សាយថ្ងៃទី ២៥ ឧសភា ២០១៦ បានបង្ហាញថាផលនេសាទសមុទ្រ ឆ្នាំ២០១៥ បាន ១២០៥០០តោន ស្មើរនិង ១០៩,៥៥% នៃផលសរុប ១១០,០០០តោនបើធៀបឆ្នាំមុនមានការកើនឡើង ២៥០តោន ដែលការបូកសារុបផលិតផលនេសាទទូទាំងប្រទេស។
តែទោះជាយ៉ាងនេះក្ដី អ្នកនេសាទសមុទ្រនៅភូមិអង្គឆ្អឺត ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង នៅតែបារម្ភពីប្រាក់ចំណូលរបស់ពួកគាត់កាត់តែថយចុះ ។
លោកមេភូមិអង្គឆ្អឺត លោក អ៊ុំ ទី ៖«ឥឡូវនេះទៅរកមិនបានមួយញឹងៗផងនិងធ្វើម៉ិចរស់ទោះវាបានថ្លៃម៉ិចក៏វាមិន នេសាទបានតែល្អមើលនឹង។ ក្តាមថ្មកាលខ្ញុំនេសាទសុំគ្នាហូប ត្រីសារម៉ុងមួយថ្ងៃដោះចោលឆ្នាំនេះរកមុខត្រីសាម៉ុងមួយមិនឃើញផង»។