en     km
en     km

UN​ ថ្កោលទោស​ការ​បាញ់​សាកល្បង​មី​ស៊ី​ល​របស់​កូរ៉េ​ខាងជើង​

Share

UN:​ ប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ បាន​ថ្កោលទោស​ចំពោះ​ការ​បាញ់​សាកល្បង​អាវុធ​នុយក្លេ អ៊ែរ​ក្នុង​ប្រតិបត្តិការ​វង់​មធ្យម​របស់​កូរ៉េ​ខាងជើង​ កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ ដោយ​អំពាវនាវ​ ឱ្យ​មានការ​ឆ្លើយ​តប​ជា​សាកល​។​ ​អង្គការ​សហ​ប្រជាជន​បាន​ហៅ​ការ​ធ្វើ​សេត្ត​សាកល្បង​នេះ​ថា​ ជា​ក្តី​អន្តរាយ​ដែល​កាន់តែ​ខិត​ជិត​ចូល​មក​បំផ្លាញ​ពិភពលោក​កាន់តែ​ឆាប់​។

koran-North-thum
រូបភាពការបាញ់មីស៊ីលរបស់កូរ៉េខាងជើង ដែលទូរទស្សន៍កូរ៉េខាងត្បូងចាប់រូបភាពបាន។

​លោក​ Francois​ Delattre​ សមាជិក​ក្រុមប្រឹក្សា​មក​ពី​ប្រទេស​បារាំង​ បាន​ហៅ​ការ​ធ្វើតេស្ត​សាកល្បង​ម្តង​ហើយ​ម្តងទៀត​របស់​កូរ៉េ​ខាងជើង​ថា​ ជា​ការ​រំលោភ​លើ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​ ដែល​មិន​អាច​ទទួលយក​បាន​ឡើយ​។​

​លោក​ Delattre​ និយាយ​ថា​៖«​កម្មវិធី​វិធី​កាំជ្រួច​បាញ់​រំលង​ទ្វីប​ របស់​កូរ៉េ​ខាងជើង​ កំពុង​បង្ក​ជា​ការ​គំរាម​កំ​ ហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​សន្តិភាព​ និង​សន្តិសុខ​ក្នុង​តំបន់​និង​អន្ដរជាតិ​»។​

សហរដ្ឋអាមេរិក​បាន​ថ្កោលទោស​យ៉ាង​រហ័ស​ពី​សកម្មភាព​នេះ​។​ ចំណែក​ណា​តូ​ និង​ប្រទេស​ជប៉ុន​ព្រមទាំង​កូរ៉េ​ខាងត្បូង​ បាន​សន្យា​ថា​នឹង​ជំរុញ​ឱ្យ​មានការ​ដាក់​ទណ្ឌកម្ម​ច្រើន​ជាង​មុន​ទៅ​លើ​ទីក្រុង​ព្យុ​ង​យ៉ាង​។​

តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​Channel​ News​ Asia​ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​កំពុង​គ្រោង​វិធាន​ការណ៍​ ហាមឃាត់​ការ​ប្រើប្រាស់​កាំ​ជ្រួញ​ឆ្លង​ទ្វីប​របស់​កូរ៉េ​ខាងជើង​។​

សូម​រំលឹក​ថា​ បន្ទាប់​ពី​ទីក្រុង​ព្យុ​ង​យ៉ាង​ បាន​ធ្វើតេស្ត​អាវុធ​នុយក្លេអ៊ែរ​ លើក​ទី​បួន​កាល​ថ្ងៃ​ទី​6​ មក​រា​,​ និង​សកម្មភាព​បាញ់​រ៉ុក្កែត​រយៈ​ចម្ងាយ​ឆ្ងាយ​កាលពី​ថ្ងៃ​ទី​៧​ កុម្ភៈ​ ។​ ក្រុមប្រឹក្សាសន្តិសុខ​បាន​អនុម័ត​ការ​ដាក់​ទណ្ឌកម្ម​កំរិត​ធ្ងន់​ប្រឆាំង​នឹង​ទ​ង្វើ​ដ៏​គឃ្លើន​របស់​កូរ៉េ​ខាងជើង​បែប​នេះ​។​

កាលពី​ថ្ងៃ​អង្គា​រ៍​  កូរ៉េ​ខាងជើង​បាន​បាញ់​សាកល្បង​លើក​ដំបូង​របស់​ខ្លួន​តែ​ត្រូវ​គេ​សន្មត់​ថា​មិន​ទទួល​ជោគជ័យ​នោះ​ទេ​ ព្រោះ​កាំ​ជ្រួញ​រត់​ បាន​ប្រមាណ​តែ​ 150​ គីឡូ​ម៉ែ​ត​ប៉ុណ្ណោះ​ មុន​ពេល​ផ្ទុះ​ក្នុង​សមុទ្រ​។​ ចំណែក​ការ​បាញ់​លើក​ទី​ពីរ​ គឺ​កាំ​ជ្រួញ​ហោះ​បាន​ចំងាយ​ប្រហែល​ 400​គីឡូ​ម៉ែ​ត​ ដែល​ចំងាយ​ត្រូវ​បាន​សម្គាល់ថា​ជា​ជោគជ័យ​មួយ​របស់​ទីក្រុង​ព្យុ​ង​យ៉ាង​៕​
​ប្រភព​:CNA

Share

Image
Image
Image