UN: ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានថ្កោលទោសចំពោះការបាញ់សាកល្បងអាវុធនុយក្លេ អ៊ែរក្នុងប្រតិបត្តិការវង់មធ្យមរបស់កូរ៉េខាងជើង កាលពីថ្ងៃពុធម្សិលមិញ ដោយអំពាវនាវ ឱ្យមានការឆ្លើយតបជាសាកល។ អង្គការសហប្រជាជនបានហៅការធ្វើសេត្តសាកល្បងនេះថា ជាក្តីអន្តរាយដែលកាន់តែខិតជិតចូលមកបំផ្លាញពិភពលោកកាន់តែឆាប់។
លោក Francois Delattre សមាជិកក្រុមប្រឹក្សាមកពីប្រទេសបារាំង បានហៅការធ្វើតេស្តសាកល្បងម្តងហើយម្តងទៀតរបស់កូរ៉េខាងជើងថា ជាការរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ ដែលមិនអាចទទួលយកបានឡើយ។
លោក Delattre និយាយថា៖«កម្មវិធីវិធីកាំជ្រួចបាញ់រំលងទ្វីប របស់កូរ៉េខាងជើង កំពុងបង្កជាការគំរាមកំ ហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខក្នុងតំបន់និងអន្ដរជាតិ»។
សហរដ្ឋអាមេរិកបានថ្កោលទោសយ៉ាងរហ័សពីសកម្មភាពនេះ។ ចំណែកណាតូ និងប្រទេសជប៉ុនព្រមទាំងកូរ៉េខាងត្បូង បានសន្យាថានឹងជំរុញឱ្យមានការដាក់ទណ្ឌកម្មច្រើនជាងមុនទៅលើទីក្រុងព្យុងយ៉ាង។
តាមបណ្ដាញផ្សាយព័ត៌មានChannel News Asia ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកំពុងគ្រោងវិធានការណ៍ ហាមឃាត់ការប្រើប្រាស់កាំជ្រួញឆ្លងទ្វីបរបស់កូរ៉េខាងជើង។
សូមរំលឹកថា បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានធ្វើតេស្តអាវុធនុយក្លេអ៊ែរ លើកទីបួនកាលថ្ងៃទី6 មករា, និងសកម្មភាពបាញ់រ៉ុក្កែតរយៈចម្ងាយឆ្ងាយកាលពីថ្ងៃទី៧ កុម្ភៈ ។ ក្រុមប្រឹក្សាសន្តិសុខបានអនុម័តការដាក់ទណ្ឌកម្មកំរិតធ្ងន់ប្រឆាំងនឹងទង្វើដ៏គឃ្លើនរបស់កូរ៉េខាងជើងបែបនេះ។
កាលពីថ្ងៃអង្គារ៍ កូរ៉េខាងជើងបានបាញ់សាកល្បងលើកដំបូងរបស់ខ្លួនតែត្រូវគេសន្មត់ថាមិនទទួលជោគជ័យនោះទេ ព្រោះកាំជ្រួញរត់ បានប្រមាណតែ 150 គីឡូម៉ែតប៉ុណ្ណោះ មុនពេលផ្ទុះក្នុងសមុទ្រ។ ចំណែកការបាញ់លើកទីពីរ គឺកាំជ្រួញហោះបានចំងាយប្រហែល 400គីឡូម៉ែត ដែលចំងាយត្រូវបានសម្គាល់ថាជាជោគជ័យមួយរបស់ទីក្រុងព្យុងយ៉ាង៕
ប្រភព:CNA