loader

កូរ៉េ​ខាងជើង​បាញ់​សាកល្បង​គ្រាប់​កាំជ្រួច​គឺ​ការ​ ផ្គើន​ អង្គការសហប្រជាជាតិ​

ភ្នំពេញ៖ ​ពួក​មន្ត្រី​កូរ៉េ​ខាងត្បូង​និយាយ​ថា​ កូរ៉េ​ខាងជើង​បាន​បាញ់​សាកល្បង​កាំ​ជ្រួញ​ ឆ្លង​ទ្វីប​ចំនួន​ពីរ​គ្រាប់​ ក្នុង​វង់​ប្រតិបត្តិការ​ខ្នាត​មធ្យម​ ស្ថិត​នៅ​ភាគ​ខាង​ង​កើត​ឆ្នេរសមុទ្រ​របស់​ខ្លួន​បើ​ទោះជា​អង្គការសហប្រជាជាតិ​ បាន​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​ប្រទេស​កុំ​ម្មុ​យ​និ​ស្ត​មួយ​នេះ​ក៏​ដោយ​។​

koran-North-thum

​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​Channel​ News​ Asia​ ការ​ការ​បាញ់​សាកល្បង​លើក​ដំបូង​ត្រូវ​គេ​សន្មត់​ថា​មិន​ជោគជ័យ​ ព្រោះ​កាំ​ជ្រួញ​ធ្វើ​ដំណើរ​បាន​ប្រមាណ​តែ​ 150​ គីឡូ​ម៉ែ​ត​ប៉ុណ្ណោះ​ មុន​ពេល​ផ្ទុះ​ក្នុង​សមុទ្រ​។​ចំណែក​ការ​បាញ់​លើក​ទី​ពីរ​ គឺ​កាំ​ជ្រួញ​ហោះ​បាន​ចំងាយ​ប្រហែល​ 400​គីឡូ​ម៉ែ​ត​។​

​មន្ត្រី​យោធា​កូរ៉េ​ខាងត្បូង​និយាយ​ថា​ កាំជ្រួច​ ទាំង​ពីរ​នេះ​ឈ្មោះ​ Musudan​ ដែល​កូរ៉េ​ខាងជើង​បាន​បាញ់​ក្នុង​វង់​ប្រតិបត្តិការ​ មធ្យម​។​

កូរ៉េ​ខាង​ខាងជើង​ ចាត់​ទុក​ការ​បាញ់​សាកល្បង​នេះ​ គឺជា​ជោគជ័យ​ជំហាន​ដំបូង​មួយទៀត​ បន្ទាប់​ពី​បាន​ បរាជ័យ​ក្នុង​ការ​បាញ់​ដូច​គ្នា​នេះ​កាលពី​៤​ខែ​មុន​។​

​នាយសេនាធិការ​កូរ៉េ​ខាងត្បូង​និយាយ​ថា​ ទីក្រុង​សេ​អ៊ូ​ល​ និង​អា​មេ​រិ​ក​កំពុង​តែ​ធ្វើការ​វិភាគ​យ៉ាង​ស៊ីជម្រៅ​នូវ​ការ​បាញ់​សាក ល្បង​កាំជ្រួច​លើក​ទី​ពីរ​នេះ​ តែ​អា​មេ​រិ​ក​ និង​កូរ៉េ​ខាងត្បូង​មិន​បាន​និយាយ​ថា​ ការ​បាញ់​សាកល្បង​នោះ​ជា​ជោគជ័យ​នោះ​ទេ​។​

​កូរ៉េ​ខាងជើង​ដែល​ អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​ ត្រូវ​បាន​ អង្គការសហប្រជាជាតិ​បាន​ចេញ​សេចក្តីសម្រេច​ហាមឃាត់​ ការ​ប្រើ ប្រាស់​បច្ចេកវិទ្យា​ផលិត​កាំជ្រួច​បាញ់​ឆ្លង​ទ្វីប​ តែ​ក្រុង​ព្យុ​ង​យ៉ាង​ មិន​គោរព​នោះ​ទេ​៕​

​ប្រភព​:CNA

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ប្រជាជនអាហ្វហ្គានីស្ថាន១៦២នាក់ បានស្លាប់ដោយសារអាកាសធាតុត្រជាក់ខ្លាំង

  អាជ្ញាធរអាហ្វហ្គានីស្ថានបានរាយការណ៍កាល[...]

ក្រោមការគ្រប់គ្រងរបស់យោធាភូមាការដាំដុះអាភៀនមានការកើនឡើង

  របាយការណ៍របស់អង្គការសហប្រជាជាតិបានឱ្យដ[...]

សម្តេចសង្ឃកាតូលិកអំពាវនាវ​ឱ្យ​លុបចោលនូវច្បាប់​ប្រឆាំង​នឹងក្រុម​អ្នកស្រឡាញ់​ភេទ​ដូចគ្នា

  សម្តេចសង្ឃកាតូលិកបានចេញមុខបដិសេធច្បាប់[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x