en     km
en     km

សហភាព​អឺរ៉ុប​ចង់​ឲ្យ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មាន​តម្លាភាព​

Share

ភ្នំពេញ៖ នៅ​សល់​តែ​ប៉ុន្មាន​ស​ប្ដា​ហ៍​ទៀត​ប៉ុណ្ណោះ​ ការ​ចុះ​ឈ្មោះ​ឆ្នោត​នឹង​ធ្វើ​ឡើងជា​លក្ខណៈ​សកល​ ហើយ​របៀប របប​គឺ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ ដោយ​អ្នក​ចុះ​ឈ្មោះ​ត្រូវ​កត់ត្រា​ដោយ​ប្រព័ន្ធ​កុំព្យូទ័រ​ ជាមួយ​ការ​ប្រើ​ម្រាមដៃ​និង​អត្ត​ស​ញ្ញ​ណ​ប័ណ្ណ​ទៀត​ផង​ ។​ ​ទាក់ទិន​បញ្ហា​នេះ​លោក​ ច្ស​ច​ អេ​ដ​ហ្គា​ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ដែល​ជា​ម្ចាស់​ផ្ដល់​ជំនួយ​ធំ​មួយ​ក្នុង​ការ​បោះ​ឆ្នោត​ លោក​ចង់​ឃើញ​តម្លាភាព​ក្នុង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដោយ​មាន​អ្នកការ​ចូលរួម​តាមដាន​ពី​គ្រប់​អ្នក​ពាក់ព័ន្ធ​។​

​ការ​ថ្លែង​បែប​នេះ​ធ្វើ​ឡើង​នៅ​កម្មវិធី​កិច្ច​ពិភាក្សា​តុមូល​ស្តី​ពី​ ស្តី​ពី​ការ​ស្វែង​យល់​ដិត​ដល់​ទៅ​លើ​បទបញ្ជា​ និង​នីតិវិធី​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​ ២០១៦​ នៅ​ព្រឹក​ថ្ងៃ​ទី​២២​មិថុនា​ ឆ្នាំ​ ២០១៦​ ។​ មន្ត្រី​គណៈ​ក​ម្មា​ការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ គ​.​ជ​.​ប​ ដែល​មាន​វត្តមាន​ក្នុង​កម្មវិធី​នេះ​ដែរ​ បាន​សន្យា​ថា​ការ​ចុះ​បោះ​ឆ្នោត​នឹង​មាន​តម្លាភាព​។

 

NEC-mwc-tum​លោក​ ច្ស​ច​ អេ​ដ​ហ្គា​ បាន​លើក​ឡើង​ថា​ គ​.​ជ​.​ប​ ត្រូវ​យកចិត្តទុកដាក់​ចំពោះ​តម្លាភាព​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ដោយ​ធានា​ឲ្យ​មានការ​ចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋ​សង្គម​ស៊ី​វិល​ បក្សនយោបាយ​ចូលរួម​ក្នុង​ដំណើរការ​នោះ​គឺ​ប្រក​ដ​ដោយ​មាន​ភាព​ត្រឹមត្រូវ​។​
​លោក​បាន​បន្ត​ថា​ នីតិវិធី​ក្នុង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ហើយ​ដើម្បី​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​ឯកសារ​គោល​គឺ​អត្តសញ្ញាណប័ណ្ណ​។​ លោក​ក៏​ចង់​ឲ្យ​មានការ​ធ្វើ​អត្ត​សញ្ញា​ណ្ណ័​សញ្ជាតិ​ខ្មែរ​ឲ្យ​ ប្រជា​ពល​ដ្ឋ​គ្រាប់​គ្នា​ សម្រាប់​អ្នក​អាយុ​ដល់​ថៃ្ង​បោះ​ឆ្នោត​។​ លោក​ ច្ស​ច​ អេ​ដ​ហ្គា​៖«​ចំនុច​មួយទៀត​និង​ គឺ​បញ្ហា​ជន​ជាដើម​ភាគតិច​ដែល​មិន​មាន​អត្តសញ្ញាណប័ណ​សញ្ជាតិ​ខ្មែរ​ភាគច្រើន​ ទាំង​អត្តសញ្ញាណប័ណ​សញ្ជាតិ​ខ្មែរ​ថ្មី​និង​អត្តសញ្ញាណប័ណ​សញ្ជាតិ​ខ្មែរ​ចាស់​ ។​ អ​ញ្ចឹ​ង​រឿ​ដែល​សំខាន់​មាន​តុល្យភាព​ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​ប៉ុន្តែ​រឿង​ដែល​សំខាន់​គឺ​ការ​ផ្តល់​អត្តសញ្ញាណប័ណ​សញ្ជាតិ​ខ្មែរ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ច្រើន​ជាទី​បំផុត​»​។​

​ជុំវិញ​កង្វល់​របស់​EU​នេះ​  លោក​ សោម​ សូ​រី​ដា​ អគ្គលេខាធិការ​រង​ នៃ​គណៈ​ក​ម្មា​ការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ បាន​លើក​ឡើង​ថា​ គ​.​ជ​.​ប​ បាន​រៀបចំ​តម្លាភាព​រួច​ហើយ​។​ ​លោក​បញ្ជាក់​ថា​ ត្រង់​ចំនុច​នេះ​នឹង​មានការ​ប្រជុំ​ជា​ប្រជា​មួយ​មន្ត្រី​សង្គម​ស៊ី​វិល​ដែល​ធ្វើ​ការងារ​ កិច្ចការ​បោះ​ឆ្នោត​។​ ​លោក​បន្ត​ថា​ អាជ្ញាធរ​បាន​ផ្តល់​អត្ត​សញ្ញា​ណ្ណ័​ជូន​ប្រជាពលរដ្ឋ​ប្រមាណ​ជា​  ៨​លាន​ ២​សែន​សន្លឹក​រួច​ហើយ​ កាលពី​ខែឧសភា​ ។​ លោក​ សោម​ សូ​រី​ដា​ ៖«​អត្តសញ្ញាណប័ណ​សញ្ជាតិ​ខ្មែរ​៨​លាន​ ២​សែន​សន្លឹក​បាន​ប្រគល់​ជូន​ប្រជាពលរដ្ឋ​រួច​មក​ហើយ​កាលពីដើម​ខែមិថុនា​រហូត​មក​ដល់​ពេល​នេះ​ចំនួន​អាច​និង​កើនឡើង​។​ គម្រោង​របស់​នាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ខ្មែរ​និង​ប្រគល់​ជូន​ប្រជា​ព​រដ្ឋ​អត្តសញ្ញាណប័ណ​សញ្ជាតិ​ខ្មែរ​ចំនួន​១០​លាន​និង​៩​សន្លឹង​»​។​

​តែ​បែប​នេះ​ក្ដី​ លោក​ គល់​ បញ្ញា​ នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល​បាន​បង្ហាញ​ការ​គាំទ្រ​ អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ដែល​ បាន​លើក​ឡើង​ដូចនេះ​។​ ​លោក​ គល់​ បញ្ញា​ ក៏​បាន​បង្ហាញ​ពី​ក្តី​ព្រួយបារម្ភ​ និង​ចង់ឱ្យ​គ​ ជ​ ប​ដាក់​បង្ហាញ​ពី​ចំនួន​ប្រជាពលរដ្ឋ​ដែល​មាន​អត្ត​ស​ញ្ញ​ប័ណ្ណ​ និង​ លិខិតបញ្ជាក់​អត្តសញ្ញាណ​ឲ្យ​បាន​ច្បាស់លាស់​ ហើយ​ខុមហ្វ្រែល​ក៏​ដាក់​អ្នក​អង្កេត​ការណ៍​ក្នុង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នេះ​ផង​ដែរ​។​លោក​ គល់​ បញ្ញា​៖​ «​ឃុំ​សង្កាត់​មាន​ ១៦៣៣​ឃុំ​សង្កាត់​គោលដៅ​របស់​យើង​ខិតខំ​ដាក់​ធ្វើ​ម៉ិច​ឲ្យ​បាន​ទាំង​១៦៣៣​ និង​តែ​មិន​តែ​ខាង​ខុមហ្វ្រែល​ ឬ​PDP​ center​ យើង​និង​សហការ​ជាមួយ​អង្គការ​ផ្សេង​ទៀត​នៅ​ពេល​នេះ​មាន​អ្នក​អង្កេត​ការណ៍​ចំនួន​៦០០​នាក់​…»​។​

​ប្រទេស​កម្ពុជា​ មានការ​បោះ​ឆ្នោត​សភា​ ៥​លើក​រួច​មក​ហើយ​ តែ​កន្លង​មក​តែងតែ​មានការ​រិះគន់​ថា​ការ​បោះ​ឆ្នោត​មិន​មាន​ភាព​ត្រឹមត្រូវ​។​ តែ​បែប​នេះ​ក្ដី​នៅ​ក្នុង​អាណត្តិ​នេះ​ក៏​មានការ​កែទម្រង់​ គ​ ជ​ ប​ ដោយ​សង្ឃឹមថា​មាន​សុ​ក្រិ​ត្យ​ជាង​មុន​។​
​ដំណើរការ​នៃ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ ទី​១​ កញ្ញា​ ឆ្នាំ​២០១៦​ ខាង​មុន​នេះ​ ហើយ​ ក្នុង​ដំណើរការ​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នេះ​ សហភាព​អ៊ឺ​រ៉ុ​ប​និង​ប្រទេស​ជប៉ុន​ សន្យា​ជួយ​កម្ពុជា​ផ្នែក​បច្ចេកទេស​និង​សម្ភារៈ​ដែល​អ្នក​សង្កេតការណ៍​ឯករាជ្យ​មួយ​ចំនួន​ សន្យា​តាមដាន​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ខាង​មុខ​នេះ​យ៉ាង​ប្រុង​ប្រ​យ័​តុ្ន​បំផុត​៕​

Share

Image
Image
Image