en     km
en     km

សមាជិក​សភា​អា​មេ​រិ​ក​ម្នាក់​ជាប់ចោទ​ពី​បទ​កែង​បន្លំ

Share

USA៖ ​លោក​ Chaka​ Fattah​ សមាជិក​សភា​អា​មេ​រិ​កមក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ ត្រូវ​បាន​ចោទប្រកាន់​ជា​ផ្លូវការ​ពី​បទ​ កែង​បន្លំ​ ដែល​រដ្ឋ​អាជ្ញា​និយាយ​ថា​ ជា​ការ​កេង​ចំណេញ​លើ​ផលប្រយោជន៍​ខ្លួន​ក្នុង​ឋានៈ​ជា​អ្នកនយោបាយ​។​

borin-thum

​លោក​ Chaka​ Fattah​ អាយុ​ ៥៩​ ឆ្នាំ​ ត្រូវ​បាន​រក​ឃើញ​កំហុស​ចំនួន​ ២៣​ ករណី​ ក្នុង​នោះ​មានការ​កេង​បន្លំ​ និង​ការ​លាង​លុយ​កង្វក់​។​ សមាជិក​សភា​រូប​នេះ​ នឹង​ត្រូវ​បាន​កំណត់​ថា​មានទោស​ ឬ​យ៉ាងណា​នោះ​ គឺ​នៅ​ថ្ងៃ​ទី​៤​ តុលា​ ខាង​មុខ​នេះ​ ។​

​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ លោក​ Chaka​ Fattah​ គឺជា​អ្នកតំណាង​រាស្ត្រ​នៅ​រដ្ឋ​ West​ Philadelphia​ រយៈពេល​ ២០​ ឆ្នាំ​មក​ហើយ​។​ លោក​ត្រូវ​បាន​កត់ត្រា​ចូល​ក្នុង​បញ្ជីខ្មៅ​នៃ​សមាជិក​សភា​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​។

ប្រធាន​ក្រុម​តំណាងរាស្ត្រ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ Nancy​ Pelosi​ និយាយ​ថា​ បទ​ចោទ​ប្រឆាំង​លោក​ Chaka​ Fattah​ គឺជា​រឿង​គួរ​ឱ្យ​សោកស្ដាយ​បំផុត​។​

តាម​រដ្ឋ​អាជ្ញា​មនុស្ស​ ៤​ នាក់​ទៀត​ ជា​ជំនួយការ​របស់​លោក​ ក៏​ត្រូវ​បាន​ចោទប្រកាន់​ផង​ដែរ​។​ ចំណែកឯ​កូនប្រុស​ម្នាក់​របស់​  Fattah​ គឺ​លោក​ Chaka​ Fattah​ Jr​ ត្រូវ​បាន​កាត់​ឱ្យ​មានទោស​ ៥​ឆ្នាំ​ ករណី​កេង​បន្លំ​ផង​ដែរ​៕​

ប្រភព​:BBC​

Share

Image
Image
Image