en     km
en     km

សម្ដេច​ ហ៊ុន​ សែន​ ព្រមាន​បក្ស​ប្រឆាំង​កុំឱ្យ​ប្រឆាំង​គំរោង​ជន​ពិការ​ តែ​បក្ស​ប្រឆាំង​សារ​ទរ​

Share

ភ្នំពេញ៖ ​ប្រមុខ​រាជ​ដ្ឋា​ភិ​បាល​សម្ដេច​ហ៊ុន​ សែន​ ព្រមាន​បក្ស​ប្រឆាំង​កុំឱ្យ​ប្រឆាំង​នឹង​ គំនិត​ផ្ដួចផ្ដើម​របស់​សម្ដេច​ ចំពោះ​ការ​លើក​ស្ទួយ​និង​ការ​ដឹងគុណ​ អតីត​យុទ្ធ​ជន​ពិការ​ ដោយ​ ផ្ដល់​ជា​លំនៅ​ដ្ឋា​ន​ និង​ផ្ដល់​ ប្រាក់​ជូន​សព​យុទ្ធ​ជន​ពិការ​។​ សម្ដេច​ ហ៊ុន​ សែន​ បាន​ថ្លែង​ដូចនេះ​ ក្នុង​ពិធី​ប្រារ​ព្វ​ខួប​ទី​ ៩​ឆ្នាំ​នៃ​ទិវា​អតីត​យុទ្ធ​ជន​កម្ពុជា​ នៅ​សាល​មហោ ស្រព​កោះ​ពេជ្រ​ នៅ​ព្រឹក​ថ្ងៃ​អង្គា​រ៍​នេះ​។​

​ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​យល់​ថា​ ការ​ជួយ​ដល់​យុទ្ធ​ជន​ដែល​លះបង់​ខ្លួន​ដើម្បី​ជាតិ​គឺ​ ជា​ការ​ប្រសើរ​ណាស់​ ហើយ​ថែម​ទាំ​អសា​ទ​ចំពោះ​គោល​គំនិត​របស់​សម្ដេច​ទៀត​ផង​។​

​តែ​អ្នកវិភាគ​ក៏​សាទរ​ដូច​គ្នា​ដែរ​ ប៉ុន្ដែ​ពួក​គេ​ទ​ទួ​ច​ថា​ ប្រសិនជា​ការ​គិត​គួរ​ដល់​អតីត​យុទ្ធ​ជន​ដែល​ពលី​ដើម្បី​ជាតិ​មែន​ គឺ​ត្រូវ​ជួយ​ទាំងអស់​គ្នា​មិន​ត្រូវ​ប្រកាន់​ថា​យុទ្ធ​ជន​នោះ​មក​ពី​គណបក្ស​មួយ​ណា​ឡើយ​។​

 

hun-sen-21-06-16
លោក ហ៊ុន សែន និងភរិយា នាពិធីរំលឹកខួបលើកទី៩នៅសាលមហោស្របកោះពេជ្រនៅថ្ងៃទី២១មិថុនានេះ។

​ថ្លែង​នៅ​ជំ​ពោះ​មុខ​យោធិន​ពិការ​រាប់​សិប​នាក់​អ្នកនយោបាយ​ដ៏​ល្បីឈ្មោះ​មួយ​រូប​នោះ​គឺ​សម្ដេច​ ហ៊ុន​ សែន​ បាន​បង្ហាញ​ពី​ ទឹកចិត្ដ​គិត​គួរ​ដល់​ក្រុម​គ្រួសារ​យុទ្ធ​ជន​ដែល​បាន​ពលី​រូប​កាយ​ដើម្បី​ការពារ​ទឹកដី​ជូន​ជាតិ​មាតុភូមិ​ ដោយ​ក្នុង​គ្រួសារ​នីមួយៗ​ទាំងនោះ​ ទទួល​បានការ​សាងសង់​លំនៅ​ដ្ឋា​ន​ និង​ផ្ដល់​ប្រាក់​ជូន​សព​យុទ្ធ​ជន​ពិការ​។​

​ប៉ុន្តែ​ប្រមុខ​រាជ​ដ្ឋា​ភិ​បាល​សម្ដេច​ ហ៊ុន​ សែន​ ក៏​បាន​ព្រមាន​បក្ស​ប្រឆាំង​កុំឱ្យ​ប្រឆាំង​នឹង​គំនិត​ផ្ដួចផ្ដើម​របស់​សម្ដេច​។​សម្ដេច​ ហ៊ុន​ សែន​៖«​ប៉ុន្ដែ​រាជរដ្ឋាភិបាល​ក៏​គួរ​មាននូវ​ក្រប​ខណ្ឌ​នៅ​ថវិការ​មួយ​ចំនួន​ ព្រោះ​នេះ​ជា​ការ​ចំណាយ​ទៅ​លើ​កិច្ចការ​សង្គម​ ហើយ​បើសិនជា​បក្ស​ប្រឆាំង​ហ៊ាន​ប្រឆាំង​នឹង​ថវិការ​នេះ​ ខ្ញុំ​គិត​ថា​យុទ្ធ​ជន​ពិការ​របស់​យើង​នឹង​មិន​អត់ឱន​ឲ្យ​អ្នក​ណា​ដែល​ប្រឆាំង​ជាមួយនឹង​គំនិត​ផ្ដូ​ច​ផ្ដើម​របស់ខ្ញុំ​នោះ​ទេ​ ព្រោះ​នេះ​ជា​ការ​ជួយ​ទៅ​ដល់​ជន​ពិការ​របស់​យើង​»​។​

hun-sen-21-06-16-thum-02
យុទ្ធជនពិការដែលបានចូលក្នុងពិធីរំលឹកខួបលើកទី៩។

ចំណែក​លោក​ សុ​ន​ ឆ័​យ​  ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​ប្រសាសន៍​ជាមួយ​វិទ្យុ​ស្ដ្រី​FM102​ នៅ​ថ្ងៃ​អង្គារិ៍​ទី​ ២១​ មិថុនា​ នេះ​ថា​ ជា​គោលការណ៍​គណបក្ស​សង្គ្រោះ​ជាតិ​ តែងតែ​គាំទ្រ​ជា​និច្ច​ នៅ​គោលការណ៍​របស់​រាជរដ្ឋាភិបាល​ ដែល​ជួយ​ដល់​ជន​ក្រីក្រ​ ជន​ពិការ​ ធ្វើ​យ៉ាងណា​ឲ្យ​ពួក​គាត់​រស់នៅ​បាន​សមរម្យ​ក្នុង​ជីវិត​របស់​ពួក​គាត់​ ។​

​លោក​ សុ​ន​ ឆ័​យ​ បន្ដ​ទៀត​ថា​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​មិន​គួរ​បារម្ភ​ជ្រុល​ពេក​រហូត​ដល់​ថ្នាក់​បញ្ចេញ​ជា​សារ​ គំរាមកំហែង​ដល់​គណបក្ស​ដែល​នៅ​ក្រៅ​រដ្ឋាភិបាល​នោះ​ទេ​ ។​ លោក​បន្ថែ​ថា​ អ្វី​ដែល​រាជរដ្ឋាភិបាល​ធ្វើ​ក្នុង​គោលបំណង​ការពារ​ពលរដ្ឋ​គ្រប់​រូប​ឲ្យ​បាន​រួច​ផុត​ពី​ក្ដី​ទុក្ខ​វេទ​ នា​ និង​ការ​ជិះជាន់​ពី​ការ​រំលោភសិទ្ធិ​ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​មានការ​សាទរ​ជា​និច្ច​ តែ​លោក​ទទូច​ថា​ ប្រសិនជា​សម្ដេច​ ជួយ​ដល់​ជន​ពិការ​ហើយ​ត្រូវ​បន្ដ​ជួយ​ជន​ក្រីក្រ​ដែល​ត្រូវ​រំលោភ​យក​ដីធ្លី​បន្ថែម​ទៀត​គឺ​កាន់តែ​ប្រសើរ​។​លោក​ សុ​ន​ ឆៃ​៖«​ជា​គោលការណ៍​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​តែងតែ​គាំទ្រ​នៅ​ការ​លើក​ស្ទួយ​ជន​ពិការ​ ជន​ក្រីក្រ​ដើម្បី​ឲ្យ​ពួក​គាត​ រស់នៅ​បាន​សមរម្យ​ ហើយ​ខ្ញុំ​យល់​សម្ដេច​ នាយក​រដ្ឋមន្ដ្រី​លោក​មិន​គួរ​ បារម្ភ​ជ្រុល​ពេក​ ដល់​ថ្នាក់​គំរៀម​ដល់​យើងខ្ញុំ​ដែល​ជា​ គណបក្ស​ក្រៅរ​ដ្ឋា​ភិ​បា​នោះ​ទេ​ ហើយ​បើ​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ អាច​ជួយ​អ្នក​ក្រីក្រ​ទាំង​ជន​ពិកា​ ទាំង​អ្នក​ដែល​ត្រូវ​គេ​រំលោភ​យក​ដីធ្លី​ បាន​ពួក​យើង​រឹតតែ​គាំទ្រ​»​។

son-chay
លោក សុន ឆ័យ តំណាងរាស្ត្របក្សប្រឆាំង។

​ពាក់ព័ន្ធ​រឿង​នេះ​ដែរ​ លោក​បណ្ឌិត​ មាស​ នី​ អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍន៍​សង្គម​មាន​ប្រសាសន៍​ថា​ លោក​មាន​ក្ដី​សាទរ​ចំពោះ​គំនិត​ផ្ដួចផ្ដើម​របស់​សម្ដេច​ ដែល​ជួយ​គិត​គួរ​ដល់​អតីត​យោធិន​ពិការ​ដែល​បាន​ស្លាប់​ទៅ​ហើយ​ និង​ ក្រុម​គ្រួសារ​របស់​ពួក​គេ​ ។​ លោក​បន្ដ​ថា​ ការ​ជួយ​បុគ្គល​ដែល​ខំប្រឹង​ប្រែង​ដើម្បី​ជាតិ​ លោក​ជឿ​ង​ថា​ គ្មាន​អ្នក​ណា​ទៅ​រិះគន់​នោះ​ឡើយ​ ហើយ​ការ​ធ្វើ​ល្អ​មិន​គួរ​ខ្លាច​ការ​រិះគន់​ទេ​ ។​

​ក៏​ប៉ុន្ដែ​អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍន៍​សង្គម​ រូប​នេះ​មាន​ប្រសាសន៍​ទៀត​ថា​ ប្រសិនជា​សម្ដេច​មាន​បំណង​ចង់​ជួយ​ដល់​យោធិន​ពិការ​បាត់បង់​អវយវៈ​ និង​ក្រុម​គ្រួសារ​ពួក​គេ​ដោយសារ​ការពារ​ទឹកដី​ដោយ​ចិត្ដ​ស្មោះ​មែន​ លោក​ថា​ ការ​ជួយ​គឺ​ត្រូវ​តែ​ជួយ​ទាំង អស់​ដោយ​មិន​ត្រូវ​ប្រកាន់​ថា​ យោធិន​ពិការ​នោះ​មក​ពី​គណបក្ស​ណា​នោះ​ទេ​ ពីព្រោះ​តែ​ពួក​គេ​សុទ្ធសឹងតែ​ជា​ពលរដ្ឋ​ខ្មែរ​ដូច​គ្នា​។​ លោក​ មាស​ នី​៖«​ខ្ញុំ​គិត​ថា​ ការ​ជួយ​ទៅ​លើ​យោធិន​ពិការ​ហ្នឹង​គួរតែ​ជួយ​ឲ្យ​បាន​គ្រប់​គ្នា​ ព្រោះ​កាលពី​សម័យ​ច្បាំង​គ្នា​ គឺ​មាន​ទា​ហ៊ាន​មក​ពី​គ្រប់​គណបក្ស​ ហើយ​ដល់​ឥឡូវ​ទា​ហ៊ាន​ពិការ​ខ្លះ​មួយ​ជីវិត​ទៅ​ហើយគ្នា​មិន​បាន​អី​ផង​ នេះ​ដោយ​ សារ​អ្នក​ទាំង នោះ​មក​គណបក្ស​ផ្សេង​ ដូច្នេះ​ខ្ញុំ​គិត​ថា​ រដ្ឋាភិបាល​ត្រូវ​គិត​គួរ​រឿង​នេះ​ឡើង​វិញ​ឲ្យ​ស្នើរ​ភាព​គ្នា​»​។​

​ក្នុង​ពិធី​របស់​ជន​ពិការ​នេះ​  សម្ដេច​បាន​ប្រកាស​ឱ្យ​អ្នកមាន​ប្រាក់​ជួយ​ឧបត្ថម្ភ​ដល់​គម្រោង​ផ្ដួចផ្ដើម​របស់​ សម្ដេច​ដោយ​ប្រកាស​ថា​ បាន​ទទួល​ប្រាក់​ជាង​ ១​លាន​ ៣​សែន​ដុល្លារ​ សម្រាប់​សាងសង់​ផ្ទះ​ជិត​ ៣៥០​ខ្នង​ ជូន​អតីត​យុទ្ធ​ជន​។​​ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ ប្រមុខ​រាជរដ្ឋាភិបាល​ក៏​បាន​ប្រកាស​ថា​ គ្រួសារ​របស់​សម្តេច​ជួយ​ដល់​ក្រុម​គ្រួសារ​អតីត​យុទ្ធ​ជន​មរណភាព​ ១០០​សព​ហើយ​ សព​មួយៗ​នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ ៤​លាន​រៀល​៕​​

Share

Image
Image
Image