en     km
en     km

​លោក​ Donald​ Trump​ គេច​ផុត​ពី​សេចក្ដីស្លាប់​ ខណៈ​ខ្មាន់កាំភ្លើង​ត្រូវ​បាន​ចាប់ខ្លួន​

Share

ភ្នំពេញ៖ ​យុវជន​ជនជាតិ​អង់គ្លេស​ម្នាក់​បាន​ឆក់​យក​កាំភ្លើងខ្លី​ពី​មន្ត្រី​ប៉ូលិស​ ដើម្បី​ព្យាយាម​សម្លាប់​លោក​ Donald​ Trump​ បេក្ខជន​តំណែង​ប្រធានាធិបតី​ ត្រូវ​បាន​ចាប់ខ្លួន​ភ្លាមៗ​ ក្នុង​ចំណោម​មហាជន​នៅ​ចំ​ពេល​ការ​ឃោ​សនា​មួយ​របស់​មហាសេដ្ឋី​អចលនៈទ្រព្យ​រូប​នេះ​នៅ​រដ្ឋ​ Las​ Vegas​។​

Trum-thum
​លោក​ Donald​ Trump​ បេក្ខជន​តំណែង​ប្រធានាធិបតី​។

​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ យុវជន​ចិត្ត​ឆេវឆាវ​នេះ​ គឺ​លោក​ Michael​ Steven​ Sandford​ អាយុ​ 20​ ឆ្នាំ​ មិន​បាន​ឆ្លើយ​អ្វី​ទេ​ មុន​ពេល​ចូល​តុលាការ​នៅ​រដ្ឋ​នេ​វ៉ា​ដា​។​

​ជនសង្ស័យ​រូប​នេះ​ នឹង​ត្រូវ​បញ្ជូន​ទៅ​ឃុំឃាំង​បណ្តោះអាសន្ន​ដោយ​រង​ចាំ​សវនាការ​នៅ​ថ្ងៃ​ទី​ 5​ ខែកក្កដា​ខាង​មុខ​។​ យុវជន​រូប​នេះ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ទ​ង្វើ​នៃ​អំពើ​ហិង្សា​។​ តាម​កំណត់ហេតុ​របស់​ប៉ូលិស​ គឺ​យុវជន​នេះ​ព្យាយាម​ដំ​ណ្ដើ​ម​អាវុធ​ពី​សមត្ថកិច្ច​ ហើយ​ស្វែងរក​លោក​Donald​ Trump​ ដើម្បី​បាញ់​សម្លាប់​។​

តាម​កំណត់ហេតុ​របស់​តុលាការ​ ជនសង្ស័យ​បាន​និយាយ​ថា​ គេ​បាន​រៀបចំ​គម្រោង​ដើម្បី​បាញ់​សម្លាប់​លោក​ Trump​ នេះ​មាន​រយៈពេល​ប្រហែល​មួយ​ឆ្នាំ​មក​ហើយ​ តែ​ជន​នេះ​ទើប​សម្រេចចិត្ត​ធ្វើ​សកម្មភាព​នៅ​ពេល​នេះ​ ដោយសារ​គេ​ហាក់​មាន​ទំនុកចិត្ត​គ្រប់គ្រាន់​ដើម្បី​សម្លាប់​លោក​ ត្រាំ​ បាន​ដូច​បំណង​ តែ​ការ​ប៉ុង​ប៉ង​នេះ​ត្រូវ​បរាជ័យ​។​

ចៅក្រម​សហព័ន្ធ​បាន​រក​ឃើញ​ថា​លោក​ Sandford​ បាន​ប្រាប់​ពេល​សាកសួរ​ថា​ ខ្លួន​គេ​រំជួលចិត្ត​យ៉ាង​ខ្លាំង​ជាមួយ​និង​ហានិភ័យ​មួយ​ដែល​ត្រូវ​កើត​។​ តែ​យ៉ាងណា​ជន​ដែល​ព្យាយាម​សម្លាប់​លោក​ ត្រាំ ​នេះ​ ត្រូវ​បាន​ឃុំខ្លួន​រង់ចាំ​ការ​សវនាការ​ជាបឋម​នៅ​ពេល​ក្រោយ​។​

នៅ​ពេល​សាកសួរ​អំពី​ការ​ចាប់ខ្លួន​លោក​ Michael​ Sandford​  អ្នកនាំពាក្យ​ក្រសួងការបរទេស​អង់គ្លេស​បាន​និយាយ​ថា​៖«​យើង​ កំពុង​ផ្តល់​ជំនួយ​តាម​រក​ជន​នេះ​ គឺ​ភ្លាមៗ​បន្ទាប់​ពី​មាន​ព័ត៌មាន​ទាក់ទង​នឹង​ការ​ចាប់ខ្លួន​ជា​ជាតិ​អង់គ្លេស​រូប​នេះ​នៅ​ទីក្រុង​ Las​ Vegas​ »។​

កាលពី​ថ្ងៃ​ចន្ទ​លោក​ Trump​ បាន​បណ្ដេញ​អ្នក​ចាត់ចែង​យុទ្ធនាការ​ របស់​លោក​គឺ​លោក​ Corey​ Lewandowski​ ដែល​ជន​នេះ​បាន​ជួយ​ចាត់ចែង​ការ​ប្រកួតប្រជែង​របស់​លោក​ក្នុង​យុទ្ធនាការ​បឋម​៕​

ប្រភព​:BBC​

Share

Image
Image
Image