ភ្នំពេញ៖ យុវជនជនជាតិអង់គ្លេសម្នាក់បានឆក់យកកាំភ្លើងខ្លីពីមន្ត្រីប៉ូលិស ដើម្បីព្យាយាមសម្លាប់លោក Donald Trump បេក្ខជនតំណែងប្រធានាធិបតី ត្រូវបានចាប់ខ្លួនភ្លាមៗ ក្នុងចំណោមមហាជននៅចំពេលការឃោសនាមួយរបស់មហាសេដ្ឋីអចលនៈទ្រព្យរូបនេះនៅរដ្ឋ Las Vegas។
តាមបណ្ដាញផ្សាយព័ត៌មាន BBC យុវជនចិត្តឆេវឆាវនេះ គឺលោក Michael Steven Sandford អាយុ 20 ឆ្នាំ មិនបានឆ្លើយអ្វីទេ មុនពេលចូលតុលាការនៅរដ្ឋនេវ៉ាដា។
ជនសង្ស័យរូបនេះ នឹងត្រូវបញ្ជូនទៅឃុំឃាំងបណ្តោះអាសន្នដោយរងចាំសវនាការនៅថ្ងៃទី 5 ខែកក្កដាខាងមុខ។ យុវជនរូបនេះត្រូវបានចោទប្រកាន់ពីបទទង្វើនៃអំពើហិង្សា។ តាមកំណត់ហេតុរបស់ប៉ូលិស គឺយុវជននេះព្យាយាមដំណ្ដើមអាវុធពីសមត្ថកិច្ច ហើយស្វែងរកលោកDonald Trump ដើម្បីបាញ់សម្លាប់។
តាមកំណត់ហេតុរបស់តុលាការ ជនសង្ស័យបាននិយាយថា គេបានរៀបចំគម្រោងដើម្បីបាញ់សម្លាប់លោក Trump នេះមានរយៈពេលប្រហែលមួយឆ្នាំមកហើយ តែជននេះទើបសម្រេចចិត្តធ្វើសកម្មភាពនៅពេលនេះ ដោយសារគេហាក់មានទំនុកចិត្តគ្រប់គ្រាន់ដើម្បីសម្លាប់លោក ត្រាំ បានដូចបំណង តែការប៉ុងប៉ងនេះត្រូវបរាជ័យ។
ចៅក្រមសហព័ន្ធបានរកឃើញថាលោក Sandford បានប្រាប់ពេលសាកសួរថា ខ្លួនគេរំជួលចិត្តយ៉ាងខ្លាំងជាមួយនិងហានិភ័យមួយដែលត្រូវកើត។ តែយ៉ាងណាជនដែលព្យាយាមសម្លាប់លោក ត្រាំ នេះ ត្រូវបានឃុំខ្លួនរង់ចាំការសវនាការជាបឋមនៅពេលក្រោយ។
នៅពេលសាកសួរអំពីការចាប់ខ្លួនលោក Michael Sandford អ្នកនាំពាក្យក្រសួងការបរទេសអង់គ្លេសបាននិយាយថា៖«យើង កំពុងផ្តល់ជំនួយតាមរកជននេះ គឺភ្លាមៗបន្ទាប់ពីមានព័ត៌មានទាក់ទងនឹងការចាប់ខ្លួនជាជាតិអង់គ្លេសរូបនេះនៅទីក្រុង Las Vegas »។
កាលពីថ្ងៃចន្ទលោក Trump បានបណ្ដេញអ្នកចាត់ចែងយុទ្ធនាការ របស់លោកគឺលោក Corey Lewandowski ដែលជននេះបានជួយចាត់ចែងការប្រកួតប្រជែងរបស់លោកក្នុងយុទ្ធនាការបឋម៕
ប្រភព:BBC