en     km
en     km

ទឹកជំនន់​នៅ​ចិន​សម្លាប់​មនុស្ស​ ២២​នាក់​ និង​បាត់​ខ្លួន ​២០​នាក់​

Share

ក្រុង​ប៉េ​កាំ​ងៈ​ គ្រោះ​ទឹកជំនន់​ដ៏​អាក្រក់​មួយ​បាន​សម្លាប់​មនុស្ស​ 22​ នាក់​នៅ​ភាគ​ខាងត្បូង​ប្រទេស​ចិន​ ហើយ​មនុស្ស​ ២០​ ទៀត​បាន​បាត់​ខ្លួន​តាំងពី​ថ្ងៃ​សៅរ៍​មក​ម្ល៉េះ​។​អាជ្ញាធរ​បញ្ជាក់​ថា​ ភ្លៀង​នឹង​នៅ​តែ​បន្ត​ធ្លាក់​នៅ​រយៈពេល​ ៣​ថ្ងៃ​ខាង​មុខ​ទៀត​។​

China-thum
ក្រុមការងារចិនកំពុងបើកប្រតិបត្តិការជួយសង្រ្គោះជាតិប្រជាជន ខណៈប្រទេសនេះកំពុងរងការវាយប្រហារដោយជំនន់ទឹកភ្លៀងជាច្រើនថ្ងៃជាប់ៗគ្នា។

​មនុស្ស​ប្រហែល​ 200.000​ នាក់​មក​ពី​ខេត្ត​ចំនួន​ ៨​ នៃ​តំបន់​ភាគ​ខាងត្បូង​ប្រទេស​ រួម​មាន​ ហ៊ូ​បី​ង​,​ស៊ី​ចូ​វ​,​ជាំ​ង​ស៊ូ​វ​,​ជី​ង​ស៊ី​,​ យូ​ណា​ន​,​សេន​យ៉ាង​ និង​ អាន​ហ៊ុយ​ ត្រូវ​បាន​បង្ខំ​ឱ្យ​ជម្លៀស​ចេញ​។​ នេះ​បើ​យោង​តាម​ការ​ឱ្យ​ដឹង​របស់​ក្រសួង​កិច្ចការ​ស៊ី​វិល​ដែល​ចុះ​ផ្សាយ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​។​

​ទីភ្នាក់ងារសារព័ត៌មាន​ចិន​ Xinhua​ បាន​រាយការណ៍​ថា​ ព្យុះ​បាន​បង្ក​ឱ្យ​កំពស់​ទឹក​នៅ​ក្នុង​ទន្លេ​ឡើង​ខ្ពស់​រហូត​ដល់​កម្រិត​គ្រោះថ្នាក់​។​ ជាង​នេះ​ទៅ​ទៀត​ កម្រិត​ទឹក​ក៏​បាន​បង្ក​ឱ្យ​មានការ​ខូចខាត​ដំណាំ​ និង​ផ្ទះ​10,500​ ខ្នង​បាន​ដួល​រលំ។​

អ្នករាយការណ៍​ព័ត៌មាន​ Xinhua​ បានឱ្យ​ដឹង​ទៀត​ថា​ បាតុភូត​ធម្មជាតិ​លើក​នេះ​បាន​ បង្ក​ការ​ខាតបង់​សេដ្ឋកិច្ច​ប្រមាណ​ 7,34​ ពាន់​លាន​យន់​ ស្មើនឹង​1,1​ ពាន់​លាន​ដុល្លារ​។​

​ទីភ្នាក់ងារ​ស៊ី​ន​ហួ​បានឱ្យ​ដឹង​កាលពី​ថ្ងៃ​សុក្រ​ថា​ យ៉ាង​ហោច​ណាស់​មនុស្ស​ ១៤​ នាក់​បាន​ស្លាប់​ ក្នុង​ជំនន់​ទឹកភ្លៀង​នៅ​ប៉ុន្មាន​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ​។​

​ប្រទេស​ចិន​ជា​ញឹកញាប់​ត្រូវ​ទទួល​រង​ការ​បំផ្លិចបំផ្លាញ​ដោយ​គ្រោះ​មហន្តរាយ​ធម្មជាតិ​ដូច​ជា​ ទឹកជំនន់​ និង​គ្រោះ​រញ្ជួយ​ដី​។​ ជា​រៀង​រាល់​ឆ្នាំ​ បញ្ហា​ទឹកជំនន់​បាន​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ទីក្រុង​ជា​ច្រើន​ក្នុង​ប្រទេស​ធំ​មួយ​នេះ​។​

​មន្ត្រី​ចិន​បាន​ព្រមាន​ពី​ឥទ្ធិពល​ទឹកជំនន់​ឆ្នាំ​នេះ​ ដោយ​កើត​ចេញពី​បាតុភូត​ El​ Nino​ ដែល​នឹង​បង្ក​ឱ្យ​សីតុណ្ហភាព​ឡើងក​ម្តៅ​នៅ​តំបន់​ប៉ា​ស៊ី​ភី​ច​ ហើយ​ផល​ប៉ះពាល់​នេះ​ក៏​និង​បង្ក​ការ​ខូចខាត​ដល់​ដំណាំ​ ព្រៃឈើ​ផង​ដែរ​។​ ជាង​នេះ​ទៅ​ទៀត​គ្រោះ​ទឹកជំនន់​ និង​គ្រោះ​រាំង​ស្ងួត​និង​កើត​មាន​ទូ​ទាំង​ពិភពលោក​ផង​ដែរ​។

​ប្រភព​:​ Reuters​

Share

Image
Image
Image