en     km
en     km

មនុស្ស​ស្លាប់​ដោយសារ​ទឹកជំនន់​ នៅ​ឥណ្ឌូ​នេ​ស៊ី​ កើនឡើង​ជិត ​៥០ ​នាក់

Share

​ហ្សា​ការ​តា​:​ ទឹកជំនន់​ និង​ការ​ស្រុត​ដី​បាន​ឆក់​យក​ជីវិត​ប្រជាជន​ឥណ្ឌូ​នេ​ស៊ី​ ៤៧​ នាក់​បន្ថែម​ គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​ ២០​ មិថុនា​ម្សិលមិញ​។​ គ្រោះ​ធម្មជាតិ​នេះ​ បាន​វាយប្រហារ​មក​ដែន​លើ​កោះ​ ចា​វ៉ា​(Java)​ ឬ​កោះ​ជ្វា​នៃ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​។​ នេះ​បើ​យោង​តាម​ការ​ឱ្យ​ដឹង​ពី​ទីភ្នាក់ងារ​គ្រោះ​មហន្តរាយ​ជាតិ​របស់​ឥណ្ឌូ​នេ​ស៊ី​ (BNPB)​។​

Indonasia-thum-01
ប្រជាជនឥណ្ឌូនេស៊ីកំពុងធ្វើដំណើរកាត់ទឹក ក្រោយភ្លៀងធ្លាក់ខ្លាំងកាលពីម្សិលមិញ។

​អ្នកនាំពាក្យ​នៃ​ទីភ្នាក់ងារ​គ្រោះ​មហន្តរាយ​ (BNPB)​ លោក​ Sutopo​ Nugroho​ និយាយ​ថា​ មនុស្ស​យ៉ាង​ហោច​ណាស់​ 15​ នាក់​បាន​បាត់​ខ្លួន​ ហើយ​ជន​រង​គ្រោះ​ភាគច្រើន​គឺ​រស់នៅ​ស្រុក​ Puworejo​ ស្ថិត​តាម​ឆ្នេរសមុទ្រ​ភាគ​ខាងត្បូង​កោះ​ ចា​វ៉ា​។​

​គួរ​កត់​សម្គាល់ថា​ នា​រដូវប្រាំង​ឆ្នាំ​នេះ​ ដែន​កោះ​ចា​វ៉ា​ ឬ​កោះ​ជ្វា​ ត្រូវ​បាន​វាយប្រហារ​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង​ជាប់ៗ​គ្នា​នៅ​ប៉ុន្មាន​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ​។​ កាលពី​ថ្ងៃ​សៅរ៍​ ភ្លៀង​បាន​បន្ត​ធ្លាក់​អស់​រយៈពេល​ជាង​ 10​ ម៉ោង​  ដែល​ធ្វើ​ឱ្យ​ផ្នែក​មួយ​ចំនួន​នៅ​កោះ​ចា​វ៉ា​នេះ​ទទួល​រង​ការ​លិចលង់​។​

​ក្រុមការងារ​ស្វែងរក​ និង​ជួយ​សង្គ្រោះ​កំពុង​ប្រតិបត្តិការ​រុករក​អ្នក​ដែល​បាន​បាត់​ខ្លួន​ក្នុង​គ្រោះ​មហន្តរាយ​នេះ​។​ ទីភ្នាក់ងារ​គ្រោះ​មហន្តរាយ​ជាតិ​របស់​ឥណ្ឌូ​នេ​ស៊ី​(​ BNPB)​ បានឱ្យ​ដឹង​ទៀត​ថា​ បុគ្គលិក​ជាង​ 200​ មក​ពី​ទីភ្នាក់ងារ​ស្វែងរក​ និង​ជួយ​សង្គ្រោះ​ជាតិ​ ព្រមទាំង​កងទ័ព​ ប៉ូ​លី​ស​ និង​អ្នក​ស្ម័​ចិត្ត​ពី​សហគមន៍​ផ្សេងៗ​ក៏​បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​នេះ​ដែរ​។​

​ជាង​នេះ​ទៅ​ទៀត​បុគ្គលិក​ 250​ នាក់​បន្ថែម​ទៀត​ ត្រូវ​គេ​រំពឹង​ថា​នឹង​ចូលរួម​ក្នុង​ប្រតិបត្តិការ​ស្វែងរក​នេះ​ និង​អាច​បន្ត​រហូត​ដល់​ថ្ងៃ​សុក្រ​។​

លោក​ Sutopo​ និយាយ​ថា​ ថ្នាក់​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ខេត្ត​ បាន​ទទួល​ការ​ឧ​បត្ត​ម្ភ​ពី​រដ្ឋាភិបាល​កំពុង​ដឹក​ជញ្ជូន​សម្ភារៈ​ និង​ថវិកា​មក​ជួយ​ជន​រង​គ្រោះ​។​

​លោក​បន្ត​ថា​ បាតុភូត​ ឡា​លី​ណា​ ដែល​ជា​បាតុភូត​ម្យ៉ាង​អាច​បង្ក​ឱ្យ​មាន​ទឹកភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ចុង​ស​ប្តា​ហ៍​នេះ​ នឹង​អាច​បណ្តាល​ឱ្យ​មាន​គ្រោះ​មហន្តរាយ​ទៀត​ផង​។​ លោក​បន្ត​ថា​ ដែន​កោះ​ចា​វ៉ា​នេះ​ នឹង​ត្រូវ​រង​ការ​វាយប្រហារ​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ​។​

​ជា​ការ​កត់សម្គាល់​ គ្រោះ​ទឹកជំនន់​ និង​ការ​បាក់​ដី​ បាន​ក្លាយជា​រឿង​សាមញ្ញ​ទៅ​ហើយ​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​នេះ​។​ មាន​មនុស្ស​ជាង​ 200​ នាក់​បាន​ស្លាប់​ដោយ​គ្រោះ​ទឹកជំនន់​ និង​ការ​បាក់​ដី​ ជាង​នេះ​ទៀត​ឧ​ប​ទ្ទេវ​ហេតុនេះ​បាន​កើតឡើង​ជាង​ 1,000​ ករណី​នៅ​ឆ្នាំ​នេះ​។​

ប្រជាជន​ប្រមាណ​ ៤១​ លាន់​នាក់​ ត្រូវ​គេ​ប៉ាន់​ប្រមាណ​ឃើញ​ថា​ កំពុង​រស់នៅ​តំបន់​ដែល​សម្បូរ​គ្រោះ​មហន្តរាយ​នៃ​ប្រទេស​អាស៊ី​អា​គ្នេ​យ៌​មួយ​នេះ​៕
​ប្រភព​ :CNA​

Share

Image
Image
Image