en     km
en     km

មេធាវី​សាលាក្ដី​ខ្មែរក្រហម​ជជីក​សួរ​ឌុ​ច​ ពី​តួនាទី​របស់​សម្ដេច​ ហ៊ុន​ សែន​ ក្នុង​របប​អាវ​ខ្មៅ​ប៉ុ​ល​ពត​

Share

​ភ្នំពេញ​៖​ ក្នុង​សាវ​នា​ការ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​មេធាវី​ការពារ​ក្ដី​ជូន​លោក​ នួន​ ជា​ អតីត​ប្រធាន​សភា​ប្រជាជន​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ កាលពី​ព្រឹក​ថ្ងៃ​ទី​២០​មិថុនា​ បាន​ព្យាយាម​ជជីក​សួរ​លោក​ កាំ​ង​ហ្គេ​ច​ អ៊ា​វ​ ហៅ​ឌុ​ច​ អតីត​ប្រធាន​មន្ទីរ​សន្តិសុខ​ ស​-២១​ ពី​តួនាទី​របស់​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ ក្នុង​របប​ពល​ពត​ ។​

duch
លោក​ កាំ​ង​ហេ្ក​ច​ អ៊ា​វ​ ហៅ​ឌុ​ច​ក្នុងការសាកសួរនាពេលកន្លងមក។ រូបភាព៖ AFP
​ជុំវិញ​រឿង​នេះ​ មន្ដ្រី​រដ្ឋាភិបាល​យល់​ថា​ ការ​ស្វែងរក​មេដឹកនាំ​ធំ​ ក្នុង​របប​ពល​ពត​ទើប​ជា​រឿង​សំខាន់​ ដែល​លោក​ថា​មេធាវី​នៃ​សាលាក្ដី​នេះ​គួរតែ​ធ្វើ​ គឺ​មិនមែន​ចំណាយ​ល​ពេល​រក​ត្រឹមតែ​ មេ​ដឹ​នាំ​ថ្នាក់​ក្រោម​នោះ​ទេ​ ហើយ​ធ្វើ​ដូចនេះ​គឺ​ប៉ះពាល់​កិត្តិយស​មេដឹកនាំ​ ។​

​ប៉ុន្ដែ​អ្នកវិភាគ​យល់​ថា​ ការ​ចូលរួម​ដើម្បី​ស្វែងរក​ការ​ពិត​ ពី​របប​ប្រល័យពូជសាសន៍​នេះ​ គឺជា​រឿង​ដែល​គួរតែ​ចូលរួម​គ្រប់​គ្នា​ដើម្បី​ ជា​ការ​បំពេញ​យុត្តិធម៌​ ដល់​អ្នក​រង​គ្រោះ​ក្នុង​សម័យ​នោះ​ ។​ រាយការណ៍​ដោយ​លោក​ លៀ​ ស៊ី​ណា​៖

​លោក​ កាំ​ង​ហេ្ក​ច​ អ៊ា​វ​ ហៅ​ឌុ​ច​ បាន​ឡើង​ផ្ដល់​សក្ខីកម្ម​ថា​ មុន​ពេល​ដែល​សម្ដេច​ ហ៊ុន​ សែន​ រត់​ចេញពី​ប្រ​ទេ​កម្ពុជា​ទៅ​កាន់​ប្រទេស​វៀតណាម​ គឺ​សម្ដេច​ មាន​តួនាទី​មួយ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ។​ លោក​ឌុ​ច​ បន្ថែម​ទៀត​ថាស​ម្ដេច​នាយក​រដ្ឋមន្ត្រី​ក៏​ជា​មេទ័ព​ម្នាក់​មាន​ឋា​ន្ត​ស័​ក្ត​ ជា​វារៈ​សេនា​តូច​ កង​ពិសេស​ដែល​មាន​អំណាច​ ខ្លាំង​ក្នុង​សម័យ​នោះ​ ។​

 

លោក​ កាំ​ង​ ហ្កេ​ក​អ៊ា​វ​ ហៅ​ឌុ​ច​៖​  «​ខ្ញុំ​បាន​សួរ​គេ​ បន្ដិចៗ​ហើយ​បាន​គេ​ថា​ ហ៊ុន​ សែន​ មុន​គាត់រ​ត់ទៅ​យួន​គាត់​មាន​ឋានៈ​ជា​លេខា​វារៈ​សេនា​ធំ​ ពី​ដើម​មក​គាត់​ជា​វារៈ​សេនា​តូច​កង​ពិសេស​ វារៈ​សេនា​តូច​ហ្នឹង​ធំ​ណាស់​ ឋានៈ​ធំ​ដូច​មិត្ដ​ ហូ​ អី​សុទ្ធ​កង​វារៈ​សេនា​តូច​ហើយ​ ដូច្នេះ​ឋានៈ​ដែល​ខ្ញុំ​ស៊ើប​បាន​ពី​រឿង​ ហ៊ុន​ សែន​ ហ្នឹង​ប៉ុណ្ណឹង​ នេះ​មែន​ខ្ញុំ​ប្រៀបធៀប​មែន​ទៅ​នឹង​នាយក​រដ្ឋមន្ដ្រី​ខ្មែរ​បច្ចុប្បន្ន​នេះ​»​ ។​

​ការ​ថ្លែង​របស់​លោក​ឌុ​ច​គឺជា​ការ​ឆ្លើយ​តប​ ការ​ចោទសួរ​ដដែល​របស់​មេធាវី​ការពារ​លោក​ នួន​ ជា​គឺ​សហ​មេធាវី​អន្តរជាតិ​លោក​វិច​ទ័​រ​ កូ​ប៉េ​ (Victor​ Kope)​ ។​

​ថ្លែង​ឆ្លើយ​តប​ទៅ​នឹង​សំនួរ​របស់​លោក​ មេធាវី​ វិច​ទ័​រ​ កូ​ប៉េ​ ដដែល​នេះ​ លោក​ឌុ​ច​ ឲ្យ​ដឹង​ថា​ចាប់​តាំង​តែ​ពី​ថ្ងៃ​ ១៧​ មេ​សា​ រហូត​ដល់​ថ្ងៃ​ ០៧​ មក​រា​ ឆ្នាំ​ ១៩៧៩​ លោក​ពុំដែល​ធ្លាប់​បានឮ​ឈ្មោះ​សម្ដេច​ ហ៊ុន​ សែន​ ទេ​ ។​ លោក​បន្ដ​ថា​ ក្នុង​អំឡុង​ឆ្នាំ​ ១៩៧៩​ នោះ​លោក​ក៏​បានឮ​ឈ្មោះ​ សម្ដេច​ ហ៊ុន​ សែន​ ដែល​ ជា​រដ្ឋមន្ដ្រី​ក្រសួងការបរទេស​ ។​

​លោក​ សុខ​ ឥ​សាន្ដ​ អ្នក​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​ប្រសាសន៍​ជាមួយ​វិទ្យុ​ស្ដ្រី​FM102​ នៅ​ថ្ងៃ​ ច័ន្ទ​ ទី​ ២០​ នេះ​ថា​ បើ​យោង​តាម​កិច្ចព្រមព្រៀង​រាជរដ្ឋាភិបាល​ជាមួយ​និង​អង្គការសហប្រជាជាតិ​ បាន​កំណត់​រួច​ហើយពី​មុខសញ្ញា​ដែល​ត្រូវ​ស្វែងរក​មក​កាត់ក្ដី​ដើម្បី​ផ្ដល់​យុ​ត្ដិ​ធ​ម៍​ជូន​អ្នក​រង​គ្រោះ​ គឺ​មាន​តែ​ពីរ​ប្រភេទ​ប៉ុណ្ណោះ​ គឺ​ទី​១​មេដឹកនាំ​ជាន់ខ្ពស់​នៃ​របប​ខ្មែរក្រហម​ និង​ អ្នក​ទទួលខុសត្រូវ​ខ្ពស់​បំផុត​ក្នុង​របប​នេះ​ប៉ុណ្ណោះ​ ។​ លោក​បន្ត​ថា​ក្រៅ​តែ​ពីរ​ប្រភេទ​នេះ​គឺ​គេ​មិន​ត្រូវ​លើកយក​មក​សួរ​ដេញដោល​គ្នា​នោះ​ទេ​ ។​

sok-Eysan-01
លោក​ សុខ​ ឥ​សាន្ដ​ អ្នក​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា

លោក​ សុខ​ ឥ​សាន្ដ​ បញ្ជាក់​ទៀត​ថា​ សម្ដេច​ ហ៊ុន​ សែន​ គឺ​មិន​បាន​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​ទាំង​ពីរ​ប្រភេទ​នៃ​កិច្ចព្រមព្រៀង​រវាង​កម្ពុជា​និង​អង្គការ​សហ​ប្រជា​តិ​ឡើយ​ ។​ លោក​បន្ដ​ថា​ ប្រសិនជា​ឋានៈ​វារៈ​សេនា​ គឺ​ត្រូវ​កាត់ទោស​ឧត្ដមសេនីយ៍​ ដែល​មនុស្ស​ជា​ច្រើន​ជាប់​ពាក់ព័ន្ធ​ ។​ លោក​ជឿជាក់​ថា​ ការ​ចង់បាន​របស់​មេធាវី​អន្ដរជាតិ​រូប​នេះ​គឺ​មិន​អាច​បាន​សម្រេច​ឡើយ​ ។​

​លោក​ សុខ​ ឥ​សាន្ដៈ​«​បើសិន​យើង​យក​វារៈ​សេនីយ៍​មក​កាត់ទោស​ យើង​ត្រូវ​ទៅ​រក​ឧត្ដមសេនីយ៍​មក​កាត់ទោស​ទៀត​ដែល​មាន​មនុស្ស​ជាប់​ពាក់ព័ន្ធ​មិន​ចេះ​តិច​ ដូច្នេះ​ដើម្បី​ផ្សះ​ផ្សាយ​ជាតិ​បាន​គេ​យក​តែ​ស្វែង​រកតែ​មេដឹកនាំ​កំពូល​ និង​ អ្នកដឹកនាំ​ជាន់ខ្ពស់​មក​កាត់ទោស​»​ ។​

​ចំណែក​លោក​ ចាន់​ វិបុល​ អ្នក​សិក្សា​ពី​អភិបាលកិច្ច​ល្អ​ និង​ លទ្ធិប្រជាធិបតេយ្យ​ មាន​ប្រសាសន៍​ថា​ ប្រព័ន្ធ​កាត់ក្ដី​របស់​តុលាការ​ខ្មែរក្រហម​នេះ​គឺជា​ប្រព័ន្ធ​តុលាការ​កូនកាត់​ ដែល​មាន​អង្គការសហប្រជាជាតិ​គាំទ្រ​ ដើម្បី​ស្វែងរក​ការ​ពិត​ក្រោយ​ពី​របប​ខ្មែរក្រហម​ ។​

​អ្នក​សិក្សា​ពី​អភិបាលកិច្ច​ល្អ​រូប​នេះ​ យល់​ឃើញ​ថា​ ការ​ស្វែងរក​ពី​តួនាទី​របស់​អ្នក​ដែល​មាន​តំណែង​ ក្នុង​របប​ខ្មែរក្រហម​នេះ​ អាច​ជា​ផ្នែក​មួយ​ដើម្បី​ចូលរួម​ស្វែងរក​ការ​ពិត​ ដែល​លាក់កំបាំង​ក្នុង​ករណី​ប្រល័យ​ពួ​ជ​សាសន៍​ មួយ​នេះ​ប៉ុណ្ណោះ​ ។​

​លោក​ ចាន់​ វិបុល​ យល់​ឃើញ​ថា​ ដោយសារ​របប​ខ្មែរក្រហម​នេះ​ បាន​សម្លាប់​មនុស្ស​អស់​ជា​ច្រើន​លាន​នាក់​គឺ​ អ្នក​ដែល​ត្រូវ​បាន​សង្ស័យ​ថា​ ជាប់​ពាក់ព័ន្ធ​ អាច​ផ្ដល់​ជា​ពន្លឺ​នៃ​ដំណើរការ​ក្ដី​បាន​ ហើយ​អ្នក​នោះ​គួរតែ​ចូលរួម​ ក្នុង​រឿង​នេះ​ ដើម្បី​ជា​ប្រយោជន៍​ក្នុង​ការ​បំពេញ​យុត្តិធម៌​ ដល់​អ្នក​ដែល​នៅ​រស់រាន​មានជីវិត​ក៏​ដូច​ជា​ ផ្ដល់​យុ​ត្ដ​ធ​ម៍​ដល់​អ្នក​ស្លាប់​បាត់បង់​ជីវិត​ ។​

​លោក​ ចាន់​ វិបុល​៖​ «​យើង​បានដឹង​ហើយ​ថា​ ប្រជាពលរដ្ឋ​ជាង​២​លាន​នាក់​ ត្រូវ​ទទួល​កា​កាប់សម្លាប់​ ឬ​ក៏​បាត់បង់​ជីវិត​ ដោយ​ការ​គ្រប់គ្រង​របស់​ របប​អាវ​ខ្មៅ​នេះ​ ឯង​ដូច្នេះ​ការ​ចូលរួម​នេះ​គឺជា​ការ​គាំទ្រ​នៃ​ការ​ស្វែងរក​ការ​ពិត​មួយ​ ដែល​ជា​ចំណុច​សំខាន់​ក្នុង​ក្ដី​នេះ​ »​ ។​

​តែ​ទោះជា​យ៉ាងនេះ​ក្ដី​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​ តែងតែ​អះអាង​ប្រាប់​ជនរួមជាតិ​ថា​ សម្ដេច​ និង​ គ្រួសារ​សម្ដេច​ គឺជា​ជន​រង​គ្រោះ​ស្ទើរ​ស្លាប់​ស្ទើ​រស់​ ដែល​សម្ដេច​សម្ដែង​ការ​ឈឺចាប់​បំផុត​ ហើយ​មិនតែប៉ុណ្ណោះ​សម្ដេច​ ត្រូវរ​ត់ទៅ​ពឹង​វៀតណាម​ដើម្បី​រំដោះប្រទេស​ឲ្យ​បាន​ឆាប់ៗ​បំផុត​ពី​របប​ប្រល័យពូជសាសន៍​មួយ​នេះ​ ។​

តែ​នៅ​ពេល​ជាមួយ​គ្នា​នេះ​ កាលពី​ស​ប្ដា​ហ៍​មុន​ មេធាវី​ការពារ​ក្ដី​ឲ្យ​លោក​ នួន​ ជា​ អតីត​អនុ​លេខា​បក្ស​កុំ​ម្មុ​យ​នី​ស​ គឺ​ វ៉ិ​ច​ទ័​រ​ កូ​ប៉េ​ ក៏​បាន​ទ​ទួ​ច​ឲ្យ​ សាលាក្ដី​ខ្មែរក្រហម​កោះហៅ​ សម្ដេច​ នាយក​រដ្ឋមន្ដ្រី​ និង​ សម្ដេច​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​ ឡើង​មក​កាន់​តុលាការ​ដើម្បី​ផ្ដល​សក្ខីកម្ម​ មួយ​ក្នុង​ឋានៈ​ជា​ អតីត​កម្មាភិបាល​ខ្មែរក្រហម​ ប៉ុន្ដែ​មន្ដ្រី​រដ្ឋាភិបាល​ថ្លែង​ថា​ សម្ដេច​ ហ៊ុន​ សែន​ និង​ សម្ដេច​ ហេង​ សំ​រិ​ន​ មាន​អភ័យឯកសិទ្ធិ​សភា​ ៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង