ភ្នំពេញ៖ ជនរងគ្រោះស្លាប់ដោយសារទឹកជំនន់ និងបាក់ស្រុតដីនៅប្រទេសឥណ្ឌូនេស៊ីបានកើនជាង ៣០ នាក់ហើយដែលគ្រោះមហន្ដរាយដ៏ធំមួយនេះ ធ្លាប់កើតមានម្ដងកាលពីឆ្នាំជាង ១០ ឆ្នាំមុន។
ពួកមន្ដ្រីឥណ្ឌូនេស៊ីបាននិយាយថា បាតុភូតធម្មជាតិនេះបានកើតឡើងនៅកោះ ចាវ៉ា ដែលនៅទីនោះលំនៅស្ថានរាប់ពាន់ខ្នងបានលិចលង់។
អ្នកនាំពាក្យឲ្យទីភ្នាក់ងារគ្រោះមហន្ដរាយលោក ស៊ូតូ ប៉ូប៉ូលវ៉ូណូក្រូហូ បាននិយាយថា ជនរងគ្រោះអាចនឹងកើនឡើងថែមទៀត។ ប៉ុន្ដែមកដល់ថ្ងៃអាទិត្យនេះ គេរកឃើញសាកសពមនុស្ស ៣៥ នាក់ និងមនុស្ស១៥ នាក់ទៀតកំពុងបាត់ខ្លួន។
អ្នកនាំពាក្យរូបនេះ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថាការបាក់ស្រុតដីដ៏ខ្លាំងបំផុតនៅកោះ ចាវ៉ានោះគឺនៅថ្ងៃអាទិត្យម្សិលមិញនេះ។ កាលពីខែមុនមនុស្ស ១៥ នាក់បានស្លាប់ដោយសារឧបទ្ទេវហេតុនេះផងដែរ៕
ប្រភព:CNA