en     km
en     km

​ទឹកជំនន់​នៅ​ឥណ្ឌូ​នេ​ស៊ី​សម្លាប់​មនុស្ស​ជាង ​៣០​ នាក់​

Share

ភ្នំពេញ៖ ​ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ទឹកជំនន់​ និង​បាក់​ស្រុត​ដី​នៅ​ប្រទេស​ឥណ្ឌូនេ​ស៊ី​បាន​កើន​ជាង​ ៣០​ នាក់​ហើយ​ដែល​គ្រោះ​មហន្ដរាយ​ដ៏​ធំ​មួយ​នេះ​ ធ្លាប់​កើត​មាន​ម្ដង​កាលពី​ឆ្នាំ​ជាង​ ១០​ ឆ្នាំ​មុន​។

Indonasia-thum
​ទឹកជំនន់បានវាយប្រហារមកលើតំបន់មួយចំនួននៃប្រទេស ម៉ាឡេស៊ី។​ ប្រភព AFP

​ពួក​មន្ដ្រី​ឥណ្ឌូ​នេ​ស៊ី​បាន​និយាយ​ថា​ បាតុភូត​ធម្មជាតិ​នេះ​បាន​កើតឡើង​នៅ​កោះ​ ចា​វ៉ា​ ដែល​នៅ​ទីនោះ​លំនៅ​ស្ថាន​រាប់​ពាន់​ខ្នង​បាន​លិចលង់​។​

​អ្នកនាំពាក្យ​ឲ្យ​ទីភ្នាក់ងារ​គ្រោះ​មហន្ដរាយ​លោក​ ស៊ូ​តូ​ ប៉ូ​ប៉ូ​ល​វ៉ូ​ណូ​ក្រូ​ហូ​ បាន​និយាយ​ថា​ ជន​រង​គ្រោះ​អាច​នឹង​កើនឡើង​ថែម​ទៀត​។​ ប៉ុន្ដែ​មក​ដល់​ថ្ងៃអាទិត្យ​នេះ​ គេ​រក​ឃើញ​សាកសព​មនុស្ស​ ៣៥​ នាក់​ និង​មនុស្ស​១៥​ នាក់​ទៀត​កំពុង​បាត់​ខ្លួន​។​

​អ្នកនាំពាក្យ​រូប​នេះ​ បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​ AFP​ ថា​ការ​បាក់​ស្រុត​ដី​ដ៏​ខ្លាំង​បំផុត​នៅ​កោះ​ ចា​វ៉ា​នោះ​គឺ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​។​ កាលពី​ខែ​មុន​មនុស្ស​ ១៥​ នាក់​បាន​ស្លាប់​ដោយសារ​ឧ​ប​ទ្ទេវ​ហេតុនេះ​ផង​ដែរ​៕​

ប្រភព​:CNA

Share

Image
Image
Image