បច្ចុប្បន្ននេះ គេសង្កេតឃើញមានមនុស្សវ័យចំណាស់កោងខ្នងជាច្រើនប្រកបរបរធាក់ស៊ីក្លូ។ អ្នកធាក់ស៊ីក្លូវ័យចំណាស់ទាំងនោះ បានអះអាងថា ពួកគាត់សុខចិត្តប្រកបរបរនេះដោយប្រើកម្លាំងញើសឈាមខ្លួនផ្ទាល់ ប្រសើរជាងលើកដៃសំពះសុំទានគេ។
នៅម៉ោងប្រមាណជាង ២ រសៀលស្ថិតនៅច្រកចេញចូលផ្នែកខាងត្បូងនៃផ្សារធំថ្មី ប្រសិនបើធ្វើដំណើរទៅដល់ទីនោះ លោកអ្នកនឹងប្រទះភ្នែកឃើញអ្នកប្រកបរបរធាក់ស៊ីក្លូវ័យចំណាស់ច្រើននាក់ កំពុងរង់ចាំដឹកម៉ូយចេញពីផ្សារ។ ក្នុងចំណោមអ្នកធាក់ស៊ីក្លូទាំងនោះ មានបុរសវ័យចំណាស់ម្នាក់មានសម្បុរស្រអែមពាក់មួកកន្តឹមពណ៌ស ពាក់អាវសដៃវែង ដោយអាវមានស្រោបដោយញើសពាសខ្នង។ បុរសវ័យចំណាស់ដែលស្លៀកខោខ្លីជើងស្ទើរពណ៌ប្រផេះ អង្គុយនៅលើស៊ីក្លូចាស់មានដំបូលរហែកជាអន្លើៗ ក្រោមកម្ដៅថ្ងៃក្តៅខ្លាំងក្នុងក្រសែភ្នែកសម្លឹងទៅកាន់ច្រកចេញ ចូលនៃផ្សារធំថ្មី មានឈ្មោះថា ស្វាយ ម៉ើត មានអាយុ ៦៨ឆ្នាំហើយ។
ខាងក្រោមនេះ ជាបទយកការណ៍ពីដំណើរជីវិតរបស់អ្នកធាក់ស៊ីក្លូវ័យចំនាស់ចំនួនពីររូប ដែលចាកចេញពីស្រុកកំណើតរបស់ខ្លួន មកធាក់ស៊ីក្លូនៅក្នុងទីក្រុងភ្នំពេញជាង២០ឆ្នាំមកហើយ៖